បរទេស៖ យោងទៅតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង កំពុងតែពង្រីកតំបន់សេដ្ឋកិច្ច សេរីនានា ដើម្បីទាក់ទាញ វិនិយោគទុកបរទេស និងអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យា សម្រាប់ទីក្រុងវៃឆ្លាត នាពេលអនាគត។
ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង ឈ្មោះ យុនហាប់ បានរាយការណ៍ នៅថ្ងៃសុក្រម្សិលមិញនេះថា ក្រសួងពាណិជ្ជកម្ម ឧស្សាហកម្មនិងថាមពល របស់ប្រទេសកូរ៉េខាងត្បូង បានកំណត់យកទីក្រុងចំនួន៣ គឺទីក្រុង Gwangju ទីក្រុង Ulsan និងទីក្រុង Siheung ជាទីតាំង នៃតំបន់សេដ្ឋកិច្ចសេរីថ្មី។
គួរបញ្ជាក់ថា តំបន់សេដ្ឋកិច្ចសេរី នៅក្នុងប្រទេសកូរ៉េ ជាញឹកញាប់ មានរួមបញ្ចូលទាំង ការអនុគ្រោះពន្ធ សម្រាប់ក្រុមហ៊ុនបរទេស និងជនជាតិបរទេស ហើយនោះ គឺមានគោលដៅលើកកម្ពស់ ការអភិវឌ្ឍក្នុងតំបន់ យ៉ាងមានតុល្យភាព ក្នុងប្រទេស៕
ប្រែសម្រួល៖ប៉ាង កុង
