សេអ៊ូល៖ របាយការណ៍មួយបានបង្ហាញ កាលពីថ្ងៃអាទិត្យថា ទីផ្សាររថយន្ត របស់ប្រទេសកូរ៉េខាងត្បូង ត្រូវបានគេរំពឹងថា នឹងកើនឡើង ១,២ ភាគរយ នៅឆ្នាំក្រោយ ដោយងាកចេញពីការប៉ាន់ស្មាន នៅឆ្នាំនេះដែលធ្លាក់ចុះ ៣,៦ ភាគរយ។
យោងតាមរបាយការណ៍ ដែលរៀបចំឡើង ដោយក្រុមហ៊ុនហ៊ីយ៉ាន់ដាយគ្រុប ទីផ្សាររថយន្តត្រូវបានរំពឹងថា នឹងឈានដល់ចំនួន ១,៧៧ លានគ្រឿង នៅឆ្នាំក្រោយ បន្ទាប់ពីការប៉ាន់ស្មាន នៅឆ្នាំនេះ ដែលមានចំនួន ១,៧៥ លានគ្រឿង។
របាយការណ៍ បានឲ្យដឹងថាសហរដ្ឋអាមេរិក ដែលជាទីផ្សាររថយន្ត ធំជាងគេរបស់ពិភពលោក នឹងទទួលរងការធ្លាក់ចុះ នៃការលក់រថយន្ត សម្រាប់ឆ្នាំទី ២ជាប់ៗគ្នា ខណៈដែលប្រទេសចិន នឹងមានការកើនឡើង ៣,៩ ភាគរយ នៅក្នុងការលក់រថយន្ត ដែលជាការស្ទុះងើបឡើងវិញ បន្ទាប់ពីការធ្លាក់ចុះ អស់រយៈពេល ៣ឆ្នាំ៕
ដោយ៖ ឈូក បូរ៉ា


