សេដ្ឋកិច្ច​

ការនាំចេញរបស់កូរ៉េ ខាងត្បូងធ្លាក់ចុះ ១០.៣ ភាគរយក្នុងឆ្នាំ ២០១៩ ដោយសារការលក់ បន្ទះឈីបធ្លាក់ចុះ និងជម្លោះពាណិជ្ជកម្ម

សេអ៊ូល៖ ទិន្នន័យបានបង្ហាញថាការនាំចេញរបស់កូរ៉េខាងត្បូងបានធ្លាក់ចុះ ១០.៣ ភាគរយនៅក្នុងឆ្នាំ ២០១៩ បន្ទាប់ពីបានបង្កើតនូវលទ្ធផលខ្ពស់កាលពីឆ្នាំមុន ដោយសារតែការធ្លាក់ចុះនៃទីផ្សារបន្ទះឈីបពិភពលោក រួមជាមួយនឹងជម្លោះពាណិជ្ជកម្មរវាងប្រទេសសេដ្ឋកិច្ចកំពូលទាំង ២ នៅលើពិភពលោក។

យោងតាមទិន្នន័យដែលបានចងក្រងដោយក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល បានឱ្យដឹងថាការនាំចេញទៅក្រៅប្រទេសរបស់ប្រទេសនេះបានឈានដល់ ៥៤២,៤ ពាន់លានដុល្លារកាលពីឆ្នាំមុនបើធៀបនឹង ៦០៤,៨ ពាន់លានដុល្លារនៅឆ្នាំ២០១៩។

វាត្រូវបានកត់សម្គាល់ជាលើកដំបូងក្នុងរយៈពេល ១០ ឆ្នាំសម្រាប់ការនាំចេញប្រចាំឆ្នាំធ្លាក់ចុះ ២ ភាគរយ។ ការនាំចូលបានធ្លាក់ចុះ ៦ ភាគរយធៀបនឹងឆ្នាំមុនដល់ ៥០៣,២ ពាន់លានដុល្លារ៕ ដោយ ឈូក បូរ៉ា

Most Popular

To Top