សេដ្ឋកិច្ច​

កូរ៉េខាងជេីង ស្ថិតក្នុងចំណាត់ ថ្នាក់លេខ១ លេីពិភពលោក សម្រាប់ការចំណាយ ផ្នែកយោធា ធៀបនឹងផលិតផល ក្នុងស្រុកសរុប

សេអ៊ូល៖ របាយការណ៍របស់ក្រសួង ការបរទេសសហរដ្ឋអាមេរិក បានបង្ហាញថាប្រទេសកូរ៉េខាងជើង ស្ថិតនៅលំដាប់លេខ ១ លើពិភពលោក ទាក់ទងនឹងសមាមាត្រនៃការចំណាយខាងយោធា ក្នុងផលិតផលក្នុងស្រុក សរុបរវាងឆ្នាំ ២០០៧-២០០៧ ទោះបីជាចំនួនសរុបមានត្រឹមតែ ១ ភាគ ១០ នៃការចំណាយខាង យោធារបស់ប្រទេសកូរ៉េខាងត្បូង ក៏ដោយ។

យោងតាមរបាយការណ៍ចំណាយ យោធាពិភពលោក និងការផ្ទេរសព្វាវុធឆ្នាំ ២០១៩ របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក បានឲ្យដឹងថាការចំណាយផ្នែកយោធា របស់កូរ៉េខាងជើងមានជាមធ្យមប្រមាណជា ៣,៦ ពាន់លានដុល្លារ ក្នុងមួយឆ្នាំ។ ចំនួននោះស្មើនឹង ១៣,៤ ទៅ ២៣,៣ ភាគរយនៃផលិតផល ក្នុងស្រុកសរុបជាមធ្យម របស់ប្រទេសចំនួន ១៧ ពាន់លានដុល្លារក្នុងអំឡុងពេលនោះ។

របាយការណ៍បានឲ្យដឹងថា ភាគរយត្រូវបានបង្ហាញជាជួរ ដោយសារវិធីផ្សេងគ្នានៃការប្តូររូបិយប័ណ្ណទៅជាដុល្លារអាមេរិក។ ហេីយប្រទេសអូម៉ង់ គឺជាប្រទេសដែលឈរ នៅលំដាប់ទី ២ ដោយចំណាយប្រហែល ១២,១ ភាគរយនៃផលិតផលក្នុងស្រុកសរុប របស់ខ្លួនលើយោធាបន្ទាប់មកគឺប្រទេស អារ៉ាប់ប៊ីសាអូឌីត ៩,៣ ភាគរយ៕ ដោយ ឈូក បូរ៉ា

Most Popular

To Top