បរទេស៖ តម្លៃខុនដូ ឬ Apartment បានកើនឡើង នៅទីក្រុង ហូជីមិញ កាលពីឆ្នាំមុន ខណៈការផ្គត់ផ្គង់ថ្មីបានធ្លាក់ចុះ ដល់កំរិតទាបបំផុត ក្នុងរយៈពេល ៤ ឆ្នាំ ដោយសារការពន្យារពេល នីតិវិធីរដ្ឋបាល។ ក្រុមហ៊ុន អចលនទ្រព្យ DKRA វៀតណាម បានឲ្យដឹងក្នុង របាយការណ៍ មួយថា ការផ្គត់ផ្គង់បានធ្លាក់ចុះ ៣៦ ភាគរយ ដល់ ២៤,៥១៣ យូនីត។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា អ្នកប្រឹក្សាផ្នែក អចលនៈទ្រព្យ Jones Lang LaSalle (JLL) ធ្លាប់បាន និយាយថា ការផ្គត់ផ្គង់បានថយចុះ បានជំរុញឱ្យតម្លៃ ជាមធ្យមនៅត្រីមាសទី ៤ កើនឡើង ៧៨ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំដល់កម្រិតខ្ពស់ថ្មី ចំនួន ២,៨៨៩ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។
អ្នកនៅក្នុងឧស្សាហកម្មនេះបាននិយាយម្តង ហើយម្តងទៀតនៅឆ្នាំ ២០១៩ ថា ទំនាស់នៅក្នុងបទប្បញ្ញត្តិច្បាប់ផ្សេងៗ ដែលគ្រប់គ្រង វិស័យនេះបានបណ្តាល ឱ្យមានការពន្យារពេលការអនុញ្ញាតសម្រាប់គម្រោងលំនៅដ្ឋាន នៅក្នុងទីក្រុង។
តាមការប៉ាន់ស្មានរបស់ JLL Apartmentប្រមាណ ៣៥,០០០ Apartment ត្រូវបានគេរំពឹងថានឹងចូលក្នុងទីផ្សារ នៅឆ្នាំនេះ ទោះបីជាមានការព្រមានថាអ្វីៗ មិនប្រាកដប្រជា ដោយសារតែកង្វះភាពសារទររបស់ រដ្ឋាភិបាលចំពោះការផ្តល់ សិទ្ធិប្រើប្រាស់ដីធ្លីឬអាជ្ញាប័ណ្ណសាងសង់ក៏ដោយ។
ចំនួនប្រជាជននៅទីក្រុង ហូជីមិញ ត្រូវបានប៉ាន់ ប្រមាណថា មានចំនួន ១៣ លាននាក់រួមទាំងជនអន្តោប្រវេសន៍៕ ប្រែសម្រួលៈ ណៃ តុលា