ចិន៖ ធនាគារពិភពលោកបាននិយាថា ការរីកចម្រើនបន្ថែមទៀតនៅក្នុងការចរចាពាណិជ្ជកម្ម រវាងសហរដ្ឋអាមេរិក និងចិនបានកាត់បន្ថយភាពមិនប្រាកដប្រជា ផ្នែកពាណិជ្ជកម្មអាចនាំឲ្យមានកំណើនសេដ្ឋកិច្ចអាមេរិក ខ្ពស់ជាងការរំពឹងទុក ខណៈធនាគារនេះបានព្យាករណ៍ថា សេដ្ឋកិច្ចពិភពលោកអាចនឹងកើនឡើងដល់ ២,៥ ភាគរយនៅឆ្នាំនេះយោងតាមការ ចេញផ្សាយពីគេហទំព័រឆៃណាឌៀលី។
នៅក្នុងទស្សនវិស័យសេដ្ឋកិច្ច ទាន់សម័យបានចេញផ្សាយសម្រាប់ស្ថាប័ន ផ្តល់ប្រាក់កម្ចីបានព្យាករណ៍ថា កំណើនផលិតផលក្នុងស្រុកសរុបរបស់អាមេរិកនឹងធ្លាក់ចុះពី ២,៣ ភាគរយក្នុងឆ្នាំ ២០១៩ និង ១,៨ ភាគរយនៅឆ្នាំ ២០២០ ហើយបន្ទាប់មកធ្លាក់ចុះបន្ថែមទៀតដល់ ១,៧ ភាគរយនៅក្នុងឆ្នាំ ២០២១ និង ២០២២ ។
របាយការណ៍បាននិយាយថា កំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកបានថយចុះ ចំពេលការវិនិយោគនិងការនាំចេញថយចុះ។ ទោះយ៉ាងណាកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីៗ ជាមួយប្រទេសចិនការដំឡើងពន្ធគយ បានធ្វើឲ្យថ្លៃដើមពាណិជ្ជកម្មកើនឡើង ខណៈភាពមិនប្រាកដប្រជានៃគោលនយោបាយ បានថ្លឹងថ្លែងលើការវិនិយោគនិងទំនុកចិត្ត។
របាយការណ៍របស់ធនាគារពិភពលោក ត្រូវបានបង្ហាញមួយសប្តាហ៍មុនពេលដែលអ្នកចរចាពាណិជ្ជកម្មចិន និងសហរដ្ឋអាមេរិកគ្រោងនឹងជួបគ្នានៅទីក្រុងវ៉ាស៊ីនតោន។ ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសថាដំណាក់កាលទី ១ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្ម រវាងសហរដ្ឋអាមេរិក និងចិននឹងត្រូវចុះហត្ថលេខា នៅពាក់កណ្តាលខែមករា។ បន្ទាប់ពីនោះលោកនឹងធ្វើដំណើរទៅប្រទេសចិន ដើម្បីបន្តកិច្ចពិភាក្សា៕
ដោយ៖លី ភីលីព



