សេដ្ឋកិច្ច​

Amazon៖ ការទិញឥវ៉ាន់​ របស់ហាងHoney ជាហានិភ័យសុវត្ថិភាព ដែលប្រមូលទិន្នន័យ អតិថិជន បន្ទាប់ពី PayPal ទិញកម្មវិធីបន្ថែម ក្នុងតម្លៃ៤ ពាន់លានដុល្លារ

អាមេរិក៖ក្រុមហ៊ុន Amazon កំពុងជំរុញឲ្យអ្នកប្រើលុបចោល ការទិញទំនិញឥតគិតថ្លៃ ដែលរកឃើញ និងអនុវត្តលេខកូដគូប៉ុង ដោយស្វ័យប្រវត្តិ នៅពេលអ្នកប្រើប្រាស់ ទិញទំនិញតាមអ៊ីនធើណេ តដោយនិយាយថា វាជា“ ហានិភ័យសន្តិសុខ” នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

នេះបើយោងតាម Wired បាននិយាយថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះបាននិយាយថា សេវាកម្មនេះកំពុងប្រមូលទិន្នន័យ អ្នកប្រើនៅពេលពួកគេរាវរក និងទិញរបស់របរ នៅលើគេហទំព័ររបស់ខ្លួន នៅពេលទិញទំនិញ សម្រាប់វិស្សមកាល។

ការចោទប្រកាន់នេះ កើតឡើងមួយសប្តាហ៍ បន្ទាប់ពីវេទិកា “Rewards platform” ត្រូវបានទិញដោយ PayPal ក្នុងតម្លៃ៤ ពាន់លានដុល្លារ ដែលធ្វើឲ្យមនុស្សជាច្រើន មានការងឿងឆ្ងល់ អំពីហេតុផលរបស់ក្រុមហ៊ុន Amazon នៅពីក្រោយការអះអាងបែបនេះ។

អ្នកខ្លះបានសន្និដ្ឋានថា ឥឡូវនេះក្រុមហ៊ុន Amazon ប្រហែលជាកំពុងមានអារម្មណ៍ ភ័យព្រួយអំពីការប្រកួតប្រជែង។ អ្នកនាំពាក្យរបស់ក្រុមហ៊ុន Amazon បានប្រាប់គេហទំព័រ ឌៀលីម៉ែលតាមអ៊ីម៉ែលថា ក្រុមហ៊ុន Amazon យកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះភាពឯកជន របស់អតិថិជន។

គោលដៅរបស់យើង គឺដើម្បីព្រមានអតិថិជន អំពីផ្នែកបន្ថែមកម្មវិធីរុករក ដែលប្រមូលទិន្នន័យ ទិញឥវ៉ាន់ផ្ទាល់ខ្លួន ដោយមិនមានចំណេះដឹង ឬការយល់ព្រម ដូចជាឈ្មោះអតិថិជន ការដឹកជញ្ជូន និង អាសយដ្ឋាន វិក័យប័ត្រ ទិន្នន័យទិញ និងវិធីបង់ប្រាក់ពីទំព័រ Checkout ៕ ដោយ៖លី ភីលីព

Most Popular

To Top