សេដ្ឋកិច្ច​

អ្នកធ្វើដំណើរ តាមរថភ្លើងក្រោមដី NYC ប្រើApple Pay លើទូរស័ព្ទរបស់ពួកគេ គិតថ្លៃ២ដង នៅពេល ពួកគេ អូសកាត MTA ឆ្លងវេន

ញ៉ូវយ៉ក៖ ប្រព័ន្ធទូទាត់ប្រាក់ឥតខ្សែថ្មី នៅក្នុងរថភ្លើងក្រោមដី នាក្រុងញូវយ៉ករបស់សហរដ្ឋអា មេរិក ហាក់ដូចជាកំពុងធ្វើ ឲ្យអ្នកដំណើរមួយចំនួន ត្រូវបានគិតថ្លៃទ្វេដងនៅពេលពួកគេ ឆ្លងកាត់វេន សម្រាប់ធ្វើដំណើរពេលព្រឹករបស់ពួកគេនេះ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

យោងតាមរបាយការណ៍ជាច្រើនអ្នកធ្វើដំណើរ តាមបណ្តាញ MetroCards របស់ពួកគេបានរកឃើញថាគណនី Apple Pay របស់ពួកគេត្រូវបានបើកដំណើរការដោយចៃដន្យហើយគិតថ្លៃ ២,៧៥ ដុល្លារសម្រាប់ថ្លៃសំបុត្រជាលើកទី២។


ការគិតថ្លៃ២ដងហាក់ដូចជាបណ្តាលមកពី ប្រព័ន្ធទូទាត់គ្មានទំនាក់ទំនងថ្មី ហៅថា One Metro New York ដែល MTA គ្រោងនឹងផ្លាស់ប្តូរទៅនៅឆ្នាំ ២០២៣ ។

ប្រព័ន្ធ OMNY ត្រូវបានតំឡើង នៅតាមស្ថានីយរថភ្លើងក្រោមដី ដែលមានចំនួនកាន់តែច្រើនឡើង ដែលកំពុងរង់ចាំការផ្លាស់ប្តូរដែលអនុញ្ញាត ឲ្យអ្នកប្រើប្រាស់ទូទាត់ដោយប្រើកាត NFC ថ្មីកាតឥណទានណាមួយ ដែលមានបន្ទះឈីប NFC ឬស្មាតហ្វូន ដែលមានកម្មវិធីទូទាត់ដូចជា Apple Pay ។


ទោះយ៉ាងណាវាលេចឡើងថា ស្ថានីយមួយចំនួនដែលមានប្រព័ន្ធទូទាត់ទាំង ២ ប្រព័ន្ធ OMNY ដែលបានដំឡើងថ្មីបានគិតថ្លៃ តាមទូរស័ព្ទរបស់មនុស្ស ដោយគ្មានការយល់ព្រម៕ ដោយ៖លី ភីលីព

Most Popular

To Top