ហាវស្តុន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២០ថា ក្រសួងព័ត៌មាន និងថាមពលសហរដ្ឋអាមេរិក ហៅកាត់ថា (EIA)បានឲ្យដឹងកាលពីថ្ងៃពុធថា ការនាំចូលប្រេងឆៅ របស់សហរដ្ឋអាមេរិក បានធ្លាក់ចុះ ខណៈដែលការនាំចេញបានកើនឡើង នៅក្នុងពេលចុងសប្តាហ៍ គិតត្រឹមនៅថ្ងៃទី១០ ខែមករា ។
យោងតាមរបាយការណ៍ ប្រចាំថ្ងៃនៃលក្ខន្តិកៈប្រេងប្រចាំសប្តាហ៍ បានឲ្យដឹងថា ការនាំចូលប្រេងឆៅរបស់សហរដ្ឋអាមេរិក គិតជាមធ្យម មានចំនួន ៦,៥៥ លានបារ៉ែលក្នុង ១ ថ្ងៃ កាលពីសប្តាហ៍មុន ដោយធ្លាក់ចុះ ១៧៩.០០០ បារ៉ែល គិតពីសប្តាហ៍មុន ។ ទន្ទឹមនឹងនេះដែរ ការនាំចេញប្រេងឆៅវិញ គិតជាមធ្យមមានប្រមាណ៣,៤៨លានបារ៉ែលក្នុង១ថ្ងៃ ដែលបានកើនឡើងប្រមាណ ៤១៧.០០០ បារ៉ែលក្នុង១ថ្ងៃគិតពីសប្តាហ៍មុន ។
ជាង៤សប្តាហ៍កន្លងមកនេះ ការនាំចូលប្រេងឆៅគិតជាមធ្យម មានប្រមាណ ៦,៦១ លានបារ៉ែលក្នុង១ថ្ងៃ ដោយធ្លាក់ចុះ ៩៩៤.០០០ បារ៉ែលក្នុងឆ្នាំ ស្របពេលនេះដែរ ការនាំចេញប្រេងឆៅ គិតជាមធ្យមមានប្រមាណ ៣,៦០ លានបារ៉ែលក្នុង ១ ថ្ងៃ ដោយបានកើនឡើងប្រមាណ ១,០៤ លានបារ៉ែលក្នុងឆ្នាំ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា