សេដ្ឋកិច្ច​

ឥណ្ឌូនេស៊ី នឹងបង្កើនការនាំចូល ទំនិញពីប្រទេសឥណ្ឌា

បរទេស៖ ប្រទេសឥណ្ឌូនេស៊ី នៅពេលថ្មីៗនេះ បានយល់ព្រមបង្កើនភ្លាមៗ នូវការនាំចូលសាច់ក្របី ស្ករ និងគ្រឿងបន្លាស់រថយន្ត ពីប្រទេសឥណ្ឌា ក្រោយពីទីក្រុងញូដេលី បង្កើនការទិញប្រេងដូងឥណ្ឌូនេស៊ី ស្របពេលមានបញ្ហាឈ្លោះគ្នាជាមួយក្រុមហ៊ុនប្រជែងម៉ាឡេស៊ី។ 

ប្រទេសឥណ្ឌូនេស៊ី និង ម៉ាឡេស៊ី មានទិន្នផលប្រេងដូងចំនួន៨៥ភាគរយនៃប្រេងដូងពិភពលោក ចំណែកឥណ្ឌាគឺជាប្រទេសទិញប្រេងដូងដ៏ធំបំផុតក្នុងពិភពលោក ហើយឥណ្ឌាបានផ្អាកនាំចូលប្រេងដូចចម្រាញ់រួច ពីប្រទេសម៉ាឡេស៊ី តាំងពីដើមខែមករានេះ ដើម្បីជាការសងសឹកចំពោះការ ចោទប្រកាន់ពីម៉ាឡេស៊ី ដែលថា គោលនយោបាយថ្មីៗនេះរបស់ឥណ្ឌា មានការរើសអើងចំពោះពួកមូស្លីម។ 

គួរបញ្ជាក់ថា ប្រទេសឥណ្ឌូនេស៊ី ដេលជាប្រទេសផលិតនិងនាំចេញប្រេងដូងដ៏ធំបំផុតក្នុងពិភពលោកនោះ ត្រូវបានគេរំពឹងថា នឹងក្លាយជាអ្នកទទួលផលដ៏ធំបំផុតពីជម្លោះរបស់ប្រទេសឥណ្ឌា ជាមួយប្រទេសម៉ាឡេស៊ី ហើយប្រេងដូងឆៅឥណ្ឌូនេស៊ី នៅពេលថ្មីៗនេះ បានលក់ក្នុងតម្លៃខ្ពស់ជាងប្រេងដូងម៉ាឡេស៊ី  ចាប់តាំងពីឥណ្ឌា ហាមមិនឲ្យនាំចូលប្រេងដូចចម្រាញ់រួច នៅក្នុងខែនេះ៕ 

ប្រែសម្រួល៖ប៉ាង កុង 

Most Popular

To Top