ភ្នំពេញ៖ បើទោះបីជា មានការរង្គោះរង្គើរ ជាមួយវិស័យអចនលទ្រព្យ នៅតាមបណ្តាខេត្ត កំពុងអភិវឌ្ឍមួយចំនួនក្តី ប៉ុន្តែភូមិសាស្ត្រ រាជធានីភ្នំពេញ នៅតែរក្សាបានស្ថេរភាព លើវិស័យមួយនេះ គួរឲ្យគត់សម្គាល់ ។
បើយើងក្រឡេកមើល ទៅភាគនារតី នៃរាជធានីភ្នំពេញ ពោលគឺក្នុងតំបន់ ខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ ឯណេះវិញ ហាក់កំពុងត្រូវបានអ្នកវិនិយោគ ក្នុងនិងក្រៅស្រុកជាច្រើន ងាកមកវិនិយោគ លើវិស័យអចលនវត្ថុ ក៏ដូចជាអចលនទ្រព្យ ជាក់ស្តែង ផ្សារទំនើប សាលារៀនអន្តរជាតិ មន្ទីរពេទ្យ សណ្ឋាគារ ធនាគារ ភោជនីយដ្ឋាន បុរីលំនៅឋានប្រណិត និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ជាច្រើនទៀត កំពុងរីកស្គុះស្គាយ នៅដំណាក់កាលចុងក្រោយនេះ ជាពិសេស ហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងខណ្ឌនេះ មានភាពល្អប្រសើរ ដោយមានផ្លូវធំទូលាយ ។

ដោយមើលឃើញនូវកំណើន ប្រជាជនកាន់តែកើនឡើង និងទិសដៅពង្រីកក្រុង របស់រាជរដ្ឋាភិបាល បានធ្វើឲ្យក្រុមហ៊ុន ក្នុងស្រុកមួយ ហ៊ានបោះទុន បង្កើតលំនៅឋានប្រណិត ស្តង់ដារអូស្ត្រាលី ដែល កំពុងសាងសង់ យ៉ាងសកម្ម នៅក្នុងគម្រោង អូរ៉ូរ៉ា ស៊ីធី ។ គម្រោងលំនៅឋានប្រណិត បុរី អូរ៉ូរ៉ា ស៊ីធី ស្ថិតក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ដែលជាគម្រោងថ្មីមួយ មានភាពលេចធ្លោ ជាពិសេសការប្រកាស សាងសង់លំនៅឋាន តាមបែបអូស្ត្រាលី ដែលមានតែមួយគត់ ក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីឆ្លុះបញ្ចាំង នូវការរស់នៅ តាមបែបស៊ីវីល័យ និងប្រណិតភាព ស្របតាមការអភិវឌ្ឍ ឥតឈប់ឈរ របស់រាជរដ្ឋាភិបាល និង ការផ្លាស់ប្តូរ នូវផ្នត់គំនិតនិយមថ្មី របស់ប្រជាពលរដ្ឋកម្ពុជា ។
លោក ឃិន សារ៉ាត់ ប្រធានគម្រោង បុរី អូរ៉ូរ៉ា ស៊ីធី បានឲ្យដឹងថា បុរី អូរ៉ូរ៉ា ស៊ីធី ត្រូវបានគិតគូរខ្ពស់ ទៅលើការសាងសង់ ដើម្បីសម្រេចបាននូវស្តងដារខ្ពស់ បែបអូស្ត្រាលី ដែលបានបូករួមទាំង ការសិក្សាគ្រប់ជ្រុងជ្រោយ ជាមួយលក្ខណៈពិសេស ដែលស្ថិតក្នុងភូមិសាស្ត្រល្អ រីកចម្រើនខ្លាំង ការទិញ-លក់ ងាយនឹងទទួលបាន ផលចំណេញភ្លាមៗ លំនៅឋានផ្តល់នូវការរស់នៅ ប្រកបដោយផាសុខភាព និងអាចប្រកបរបររកស៊ី ធ្វើជាអាគារការិយាល័យជួល និងការិយាល័យក្រុមហ៊ុនជាដើម ។

បុរី អូរ៉ូរ៉ា ស៊ីធី មានទំហំផ្ទះធំទូលាយ ទទឹង ៤.៥០ម និងកំពស់ ៣ជាន់កន្លះ មាន៤បន្ទប់គេង ស្ថិតក្នុងគម្រោង សាងសង់ស្តង់ដារខ្ពស់ យកចិត្តទុកដាក់ ចំពោះការសាងសង់ផ្ទះ តាមលក្ខខណ្ឌបច្ចេកទេស គ្រប់ជ្រុងជ្រោយ ទីធ្លាមុខផ្ទះធំស្រឡះ និងមានផ្លូវធំទូលាយ ព្រមទាំងមានដើមឈើធំៗ អមនៅតាមដងផ្លូវផងដែរ ដោយឡែកហេដ្ឋារចនាសម្ព័ន្ធ ប្រឡាយទឹកធំៗ មិនបង្កការកកស្ទះ ។
បុរី អូរ៉ូរ៉ា ស៊ីធី បាននឹងកំពុងសាងសង់ លើផ្ទៃដីជាង ៨ពាន់ម៉ែត្រក្រឡា ហ៊ុំព័ទ្ធទៅដោយ ផ្លូវសាធារណៈធំៗជុំវិញ រីឯសំណង់លំនៅឋាន មានភាពប្រណិតខ្ពស់ ដោយគ្រោងនឹងបញ្ចប់ ការសាងសង់ ត្រឹមរយៈពេល ២៤ខែ លើគម្រោងទាំងមូល និអាចប្រគល់ផ្ទះ ជូនអតិថិជន ត្រឹម១៨ខែប៉ុណ្ណោះ ចំពោះតម្លៃវិញ ទាបជាងទីផ្សារ ។ លើសពីនេះទៅទៀត បុរី អូរ៉ូរ៉ា ផ្តល់លក្ខណ្ឌបង់ប្រាក់ ងាយស្រួល និងផ្តល់ការបត់បែន តាមស្ថានភាព របស់អតិថិជន ។
សម្រាប់ព័ត៌មានបន្ថែម សូមធ្វើការទំនាក់ទំនងលេខទូរសព្ទ 093 553 855 / 017 222 072 / 017 222 069 / 017 222 071 ៕
















