សេអ៊ូល៖ ក្រុមហ៊ុនផលិតរថយន្តហ៊ីយ៉ាន់ដាយ ដែលជាក្រុមហ៊ុនផលិតរថយន្តធំជាងគេ របស់ប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងនៅថ្ងៃចន្ទនេះថា ខ្លួននឹងផ្គត់ផ្គង់រថយន្ដតាក់ស៊ី Sonata ចំនួន ១០០០ គ្រឿងដល់អាកាសយានដ្ឋាន អារ៉ាប់ប៊ីសាអូឌីត នៅឆ្នាំនេះ។
ក្រុមហ៊ុនបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុនហ៊ីយ៉ាន់ដាយបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងផ្គត់ផ្គង់ជាមួយក្រុមហ៊ុន Al-Safwa ដែលជាក្រុមហ៊ុនដឹកជញ្ជូនធំមួយ របស់ប្រទេសអារ៉ាប់ប៊ីសាអូឌីត ដើម្បីផ្តល់រថយន្តម៉ាក Sonata ចំនួន ១០០០ គ្រឿងជារថយន្តតាក់ស៊ី សម្រាប់ប្រតិបត្តិការ នៅអាកាសយានដ្ឋានអន្តរជាតិមួយនេះ។
ក្រុមហ៊ុនបានឲ្យដឹងទៀតថា ក្រុមហ៊ុនហ៊ីយ៉ាន់ដាយបានប្រគល់រថយន្តតាក់ស៊ីសូណាតា ចំនួន ១០០ គ្រឿងទៅឱ្យក្រុមហ៊ុនអាល់សាវ៉ា ដោយនៅសល់ ៩០០ គ្រឿងគ្រោងនឹងប្រគល់ទៅឱ្យក្រុមហ៊ុននេះជាបណ្តើរ ៗ នៅខែធ្នូ៕ ដោយ ឈូក បូរ៉ា