តូក្យូ៖ ក្រុមហ៊ុន Japan Display Inc បាននិយាយថា ខ្លួនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីទទួលបានទឹកប្រាក់រហូតដល់ទៅ ១០០,៨ ពាន់លានយ៉េន (៩១៨,៨៧ លានដុល្លារ) ពីក្រុមហ៊ុន Ichigo Asset Management ជាជំនួយសង្គ្រោះដ៏សំខាន់សម្រាប់អ្នកផ្គត់ផ្គង់គ្រឿងបន្លាស Apple បានពឹងផ្អែកលើការជួយសង្គ្រោះ ដែលមានមូលនិធិសាធារណៈយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។
កិច្ចព្រមព្រៀងនេះនឹងផ្តល់ឲ្យអ្នកគ្រប់គ្រងវិនិយោគជប៉ុន ឯករាជ្យប្រកបដោយប្រសិទ្ធភាព នូវក្រុមហ៊ុនផលិតកញ្ចក់គ្រីស្តាល់រាវ (LCD) ជំនួសឲ្យមូលនិធិ INCJ ដែលគាំទ្រដោយរដ្ឋាភិបាលជប៉ុន ក្នុងនាមជាម្ចាស់ភាគហ៊ុនធំជាងគេ ។ ថវិកាសង្គ្រោះបានកើតឡើង ខណៈក្រុមហ៊ុន Apple ដែលជាប្រភពនៃបន្ទះអេក្រង់ LCD សម្រាប់ទូរស័ព្ទ iPhone ពីJapan Display។ ហើយក៏បានបង្ហាញពីការប្តេជ្ញាចិត្ត របស់ខ្លួនក្នុងការគាំទ្រ ផ្នែកហិរញ្ញវត្ថុដល់ក្រុមហ៊ុន Japan Display បានធានាដល់វិនិយោគិនផ្សេងទៀត។
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សសហរដ្ឋអាមេរិក បានយល់ព្រមកាត់បន្ថយរយៈពេល នៃការទូទាត់ការបន្ធូរបន្ថយ លក្ខខណ្ឌសងបំណុល និង ដាក់ប្រាក់ចំនួន ២០០ លានដុល្លារ។
Japan Display បានបង្កើតប្រាក់ចំណូលចំនួន ៦១% នៃប្រាក់ចំណូលរបស់ខ្លួនពី Apple ក្នុងឆ្នាំហិរញ្ញវត្ថុចុងក្រោយ។
ប្រភពព័ត៌មានដែលដឹងច្បាស់ពីបញ្ហានេះ បាននិយាយថា ក្រុមហ៊ុន Apple ក៏កំពុងដឹកនាំការជជែកស្តីពីសក្តានុពល នៃការលក់រោងចក្រផលិតអេក្រង់ស្មាតហ្វូន របស់ប្រទេសជប៉ុន។
ក្រុមហ៊ុន Japan Display ជំពាក់ក្រុមហ៊ុន Apple ច្រើនជាង ៨០០ លានដុល្លារសម្រាប់ចំណាយ ១,៥ ពាន់លានដុល្លារ សម្រាប់សាងសង់រោងចក្រនេះកាលពី ៤ ឆ្នាំមុន។
ក្រុមហ៊ុនIchigoដែលមានទឹកប្រាក់ជាង ៧ ពាន់លានដុល្លារស្ថិតក្រោម ការគ្រប់គ្រងនឹងចាប់ផ្តើមបញ្ចូលទឹកប្រាក់ ៥០,៤ ពាន់លានយ៉េន Japan Displayដោយបង្ហាញការទិញភាគហ៊ុន ដែលពេញចិត្តនៅចុងខែមីនាដោយទទួលបានភាគហ៊ុន ៤៤,២៦ ភាគរយ៕ ដោយ៖លី ភីលីព