តូក្យូ៖ ក្រុមហ៊ុនផលិតរថយន្ត Toyota បាននិយាយថា ខ្លួនមានគម្រោងនឹងចាប់ដំណើរការ នៅរោងចក្រផលិតរថយន្តធំៗ ចំនួន៣របស់ខ្លួននៅក្នុងប្រទេសចិន នៅសប្តាហ៍នេះហើយយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។
ការផលិតឡើងវិញត្រូវបានគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី៣ ខែកុម្ភៈ បន្ទាប់ពីថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំចិន ប៉ុន្តែត្រូវបានពន្យារពេល ដោយសារតែការផ្ទុះឡើងនូវមេរោគថ្មី នៅប្រទេស ចិន ។ ក្រុមហ៊ុន Toyota បាននិយាយថា ប្រតិបត្តិការនៅរោងចក្រ Toyota នៅទីក្រុង ឆាងឈុន ខេត្តជីលីន និងរោងចក្រមួយផ្សេងទៀតនៅទីក្រុងក្វាងចូវ ខេត្តក្វាងទុងនឹងចាប់ផ្តើមដំណើរការឡើងវិញនៅថ្ងៃច័ន្ទនេះ ខណៈរោងចក្រមួយនៅភាគខាងជើង កំពង់ផែ ចិនធាន ជីននឹងចាប់ផ្តើមដំណើរការឡើងវិញនៅថ្ងៃអង្គារនេះ។

ក្រុមហ៊ុនផលិតរថយន្តជប៉ុនបាននិយាយថាវា មិនទាន់ត្រូវបានជួសជុលនៅឡើយទេ នៅពេលរោងចក្រចេងទូរបស់ក្រុមហ៊ុនតូយ៉ូតា នៅក្នុងខេត្តស៊ីឈួននឹងចាប់ផ្តើមដំណើរការឡើងវិញ៕ ដោយ៖លី ភីលីព
