បរទេស៖ ក្នុងពេលដែលស្ថានភាព វាយលុក ជំងឺរាតត្បាតកូរ៉ូណាលើពិភពលោក ហាក់មិនថមថយនោះ ប៉ុន្តែក្រុមហ៊ុនផលិតយន្តហោះធំបំផុត របស់អាមេរិកLockheed Martin Corpហាក់មិនសូវប៉ះពាល់ អាជីវកម្មរបស់ខ្លួនឡើយ ដោយជាបន្តបន្ទាប់ទទួលបាន កុងត្រាថ្មីៗ។
ប៉ុន្មានថ្ងៃសប្តាហ៍មុនក្រុមហ៊ុនទើបទទួលបានកុងត្រាតម្លៃរាប់ពាន់លានដុល្លារពីរដ្ឋាភិបាលអាមេរិកក្នុងការផលិតយន្តចម្បាំងជាច្រើនគ្រឿងហើយនៅថ្ងៃសៅរ៍ទី៤ខែមេសានេះក្រុមហ៊ុនក៏បានប្រកាសដែរថាបានទទួលកុងត្រាថ្មីមួយទៀតពីប្រទេសប៊ុលហ្គារីក្នុងការផលិតយន្តហោះចម្បាំងប្រភេទF-16ចំនួន៨គ្រឿងផងដែរ។
គួរបញ្ជាក់ដែរថាកុងត្រានេះមានទំហំដល់ទៅ៥១២លានដុល្លារ។ទីផ្សារហ៊ុនរបស់ក្រុមហ៊ុននេះត្រូវបានគេមើលឃើញថាមានការកើនឡើងប្រមាណជា១៨,១ភាគរយកាលពីឆ្នាំទៅទោះបីជាទំហំទីផ្សាររបស់ឧស្សាហកម្មផលិតយន្តហោះបានធ្លាក់ចុះដល់ទៅ៣៤,២ភាគរយ៕
ប្រែសម្រួល៖ស៊ុនលី

