ចិន៖យោងតាមសាជីវកម្ម ផ្លូវដែកចិនបាន ឲ្យដឹងថា បរិមាណដឹកទំនិញតាម ផ្លូវដែករបស់ប្រទេសចិនដែលជា សូចនាករ នៃសកម្មភាពសេដ្ឋកិច្ចទូទៅ មានចំនួន ៣៤៦ លានតោននៅក្នុងខែមីនាពោលគឺ កើនឡើង ៤,៥ ភាគរយបើប្រៀបធៀប ទៅនឹងខែមុនយោងតាមការចេញផ្សាយពីគេហទំព័រ ឆៃណាឌៀលី។
ជាមធ្យមការដឹកជញ្ជូនទំនិញចំនួន ១១,១៦ លានតោនត្រូវបានដឹកដោយផ្លូវដែក ក្នុងមួយថ្ងៃនៅក្នុងខែមីនា ជាកម្រិតខ្ពស់របស់វាចាប់តាំងពីខែកុម្ភៈនៅដដែលកាល ពីឆ្នាំមុន។ លោកZhao Jun ប្រធានផ្នែកដឹកជញ្ជូនទំនិញនៅ CRC បានមានប្រសាសន៍ថា ការផ្គត់ផ្គង់ ធ្យូងថ្មក្នុងខែមីនាមានការកើនឡើង ៥,១ ភាគរយពីមួយខែ ទៅមួយ ខែហើយការផ្ទុកធ្យូងថ្មនៅក្នុងរោងចក្រថាមពលដែលចាប់ បានជាលក្ខណៈជាតិអាចប្រើប្រាស់ បានក្នុងរយៈពេលជាង ២០ ថ្ងៃ។
នៅពេលរដូវច្រូតកាត់ រដូវផ្ការីកខិតជិតមកដល់ CRC ក៏បានពង្រឹងការរៀបចំ ការដឹកជញ្ជូនជីថ្នាំសម្លាប់សត្វល្អិត និងការផ្គត់ផ្គង់កសិកម្មផ្សេងៗ ទៀតដោយមានបរិមាណ ៦,៥៣ លានតោនត្រូវបានចែកចាយ កាលពីខែមុនកើនឡើង ៤០ ភាគរយបើប្រៀបធៀប ទៅនឹងខែកុម្ភៈ៕ ដោយ៖លី ភីលីព
