សេអ៊ូល៖ ទិន្នន័យគយបានបង្ហាញកាលពី ថ្ងៃចន្ទថាការនាំចេញរបស់កូរ៉េខាងត្បូង បានធ្លាក់ចុះយ៉ាងខ្លាំងធៀបនឹងឆ្នាំមុនក្នុងរយៈពេល ១០ ថ្ងៃដំបូងនៃខែមេសា ចំពេលមានការថយចុះសេដ្ឋកិច្ចដោយសារមេរោគថ្មីកូវីដ-១៩។
យោងតាមទិន្នន័យពីសេវាកម្មគយ កូរ៉េបានឱ្យដឹងថាការនាំចេញទៅក្រៅប្រទេសរបស់ប្រទេសនេះបានឈានដល់ ១២,២ ពាន់លានដុល្លារក្នុងរយៈពេលពីថ្ងៃទី០១-១០ ខែមេសា ពោលគឺធ្លាក់ចុះ ១៨,៦ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ការនាំចេញជាមធ្យមប្រចាំថ្ងៃក្នុងអំឡុងពេល លើកឡើងនេះក៏បានធ្លាក់ចុះ ១៨,៦ ភាគរយផងដែរ។ ទិន្នន័យនេះបានកើតឡើងចំពេល មានក្តីបារម្ភកាន់តែខ្លាំងឡើងដែលថាជំងឺរាតត្បាតកំពុងធ្វើឱ្យប៉ះពាល់ដល់ការនាំចេញរបស់ ប្រទេសកូរ៉េខាងត្បូង៕ ដោយ ឈូក បូរ៉ា