បរទេស៖ សេដ្ឋកិច្ចពិភពលោក ប្រឈមមុខ នឹងការធ្លាក់ចុះដែលអាក្រក់ ជាងមហាវិបត្តិសេដ្ឋកិច្ច ទៅទៀត។ យោងតាមអង្គភាពស៊ើបការណ៍ សេដ្ឋកិច្ច (EIU) បានឱ្យដឹងថា ប៉ុន្តែនេះអាចត្រូវបាន អមដោយការធ្លាក់ចុះ ដ៏អាក្រក់មួយផ្សេងទៀត។
យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា រដ្ឋាភិបាលពិភពលោក កំពុងផ្តល់កញ្ចប់ថវិកា រាប់លានដុល្លារ ដើម្បីជំរុញ សេដ្ឋកិច្ចរបស់ពួកគេ។
EIU ព្រមានថា បំណុលរដ្ឋដែលពួកគេ កំពុងប្រមូលផ្តុំ អាចជំរុញសេដ្ឋកិច្ចពិភពលោក ឱ្យធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច ទីពីរទៀត។
កាលពីដើមសប្តាហ៍នេះ មូលនិធិរូបិយវត្ថុអន្ដរជាតិ (IMF) បាននិយាយថា សេដ្ឋកិច្ចពិភពលោក នឹងធ្លាក់ចុះក្នុងល្បឿនលឿនបំផុត ក្នុងរយៈពេលប៉ុន្មាន ទសវត្សរ៍នេះ ដែលធ្វើឱ្យមានការភ័យខ្លាចថា វានឹងក្លាយជាវិបត្តិសេដ្ឋកិច្ច អាក្រក់បំផុតចាប់តាំង ពីទសវត្សឆ្នាំ ១៩៣០ នៃវិបត្តិសេដ្ឋកិច្ចដ៏ខ្លាំង។
EIU និយាយថា ឥឡូវនេះមានហានិភ័យ នៃវិបត្តិសេដ្ឋកិច្ចជាបន្តបន្ទាប់ ដែលបណ្តាលមកពីវិបត្តិបំណុល ពីរដ្ឋាភិបាលដែលមានតារាង តុល្យការខ្សោយ។
លោកស្រី Agathe Demarais នាយកព្យាករណ៍ សកលរបស់ EIU មានប្រសាសន៍ថា “ ភាគច្រើននៃបណ្តា ប្រទេសអ៊ឺរ៉ុបដែលស្ថិតក្នុងចំណោម ប្រទេសដែលរងផលប៉ះពាល់ អាក្រក់បំផុត ពីជំងឺរាតត្បាត ដូចជាប្រទេសអ៊ីតាលី និងអេស្បាញ មានជំហរសារពើពន្ធខ្សោយ មុនពេលមានការផ្ទុះឡើងជំងឺទៅទៀត” ។
លោកស្រីបានបន្ថែមថា “ វិបត្តិបំណុលដ៏មានសក្តានុពលនៅក្នុងប្រទេសណាមួយ ក្នុងចំណោមប្រទេស ទាំងនេះ នឹងរីករាលដាលយ៉ាងឆាប់រហ័ស ទៅកាន់ប្រទេសអភិវឌ្ឍន៍ និងទីផ្សារកំពុងរីកចម្រើន ដោយធ្វើឱ្យសេដ្ឋកិច្ច ពិភពលោកធ្លាក់ចូល ក្នុងវិបត្តិមួយផ្សេងទៀត” ។
ខណៈពេលនេះមិនមែន ជាសេណារីយ៉ូ កណ្តាលសម្រាប់ EIU “ ផលប៉ះពាល់រយៈពេលវែង ទៅលើកំណើន នៃឱនភាពសារពើពន្ធ នៅទូទាំងបណ្តាប្រទេស លោកខាងលិច មិនទាន់ដឹងនៅឡើយទេ” ។ EIU ព្រមានថា រលកទីពីរ និងទីបី នៃជំងឺរាតត្បាត អាចធ្វើឱ្យសេណារីយ៉ូ កាន់តែមានភាពប្រាកដនិយម៕
ប្រែសម្រួលៈ ណៃ តុលា