សេអ៊ូល៖ ទិន្ន័យបានបង្ហាញនៅ ថ្ងៃពុធនេះថា ផលិតផលឧស្សាហកម្មទូទៅរបស់កូរ៉េខាងត្បូងបានធ្លាក់ចុះ ០,៣ ភាគរយក្នុងខែមីនា ពីមួយខែមុន ដោយសារជំងឺរាតត្បាតឆ្លងរាលដាលយ៉ាងខ្លាំងប៉ះពាល់ដល់ ការនាំចេញ និងការប្រើប្រាស់ឯកជន។
ទោះយ៉ាងណាទិន្នន័យដែលចងក្រងដោយ ស្ថិតិកូរ៉េបានបង្ហាញថា ផលិតកម្មឧស្សាហកម្មរ៉ែ ការផលិតឧស្ម័ន និងអគ្គិសនីបានកើនឡើង ៤,៦ ភាគរយបើប្រៀបធៀបទៅនឹងខែមុន។
ពីមួយឆ្នាំមុនទិន្នផលឧស្សាហកម្មរួម ក៏បានកើនឡើង ០,៦ ភាគរយផងដែរ ប៉ុន្ដែទិន្នផលក្នុងវិស័យ សេវាកម្មបានធ្លាក់ចុះ ៤,៤ ភាគរយដែលជាការធ្លាក់ចុះយ៉ាងខ្លាំងចាប់តាំងពីទីភ្នាក់ងារនេះបានចាប់ផ្តើមចងក្រងទិន្នន័យ ក្នុងឆ្នាំ២០០០ ៕ដោយ ឈូក បូរ៉ា