ភ្នំពេញ៖ ក្រុមហ៊ុន អ័រគីដេ ដេវេលឡុបមិន (ORKIDE Development) បានបញ្ជាក់ថា គម្រោងថ្មី អ័រគីដេ ដឹ ពោធិ៍ចិនតុង បន្ទាប់ពីបើកលក់ កាលពីព្រឹកថ្ងៃច័ន្ទ ទី៨ ខែមិថុនា ឆ្នាំ២០២០ ដោយអតិថិជនយ៉ាងច្រើនកុះករ បានចូលរួមព្រមទាំង ធ្វើការទិញឬ កក់ភ្លាមៗ បានធ្វើអោយថ្ងៃ នៃការបើកលក់គម្រោងថ្មីនេះ ទទួលបានការលក់អស់ជាច្រើន ហើយគ្រោងបើកលក់ដំណាក់កាល បន្ទាប់បន្ថែម ដើម្បីអោយស្របតាមតំរូវការ របស់អតិថិជន។
សម្រាប់អតិថិជន ដែលចង់ធ្វើការទិញឬ កក់ គេហដ្ឋាន ដែលស្រស់ស្អាតទាន់សម័យ សូមអញ្ជើញមកទីតាំង គម្រោងផ្ទាល់បាន ដោយមានការរៀបចំ ទទួលអតិថជន ចាប់ពីថ្ងៃនេះតទៅ។


សូមបញ្ជាក់ផងដែរថា គម្រោងថ្មី អ័រគីដេ ដឹពោធិ៍ចិនតុង ស្ថិតនៅតាមបណ្តោយផ្លូវ105K (ផ្លូវវត្តតាំងកសាង) សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ច្រកចូលតាមផ្លូវរថភ្លើង មុខព្រលានយន្តហោះ) បាននឹងកំពុងអភិវឌ្ឍ លើផ្ទៃដីសរុប ជាង២៣ហិកតា ដែលនឹងសាងសង់ លំនៅដ្ឋានបែបប្រណិតជិត ១ពាន់ខ្នង ជូនអតិថិជន ដោយមានជាប្រភេទផ្ទះ ប្រកបអាជីវកម្មហ្សបហោស (Shop House) ផ្ទះវីឡាភ្លោះ (Sunflower) និង ប្រភេទផ្ទះវីឡាទោល (MariGold) ដោយគ្រប់ប្រភេទផ្ទះទាំងអស់ ត្រូវបានរចនាឡើង តាមបែបទាន់សម័យ ទំនើបប្លែកពីម៉ូតផ្ទះក្នុងគម្រោងមុនៗ ដោយផ្តល់ជូននូវបែបផែន នៃការរស់នៅបែបថ្មីមួយ ដែលពុំធ្លាប់មានពីមុន ហើយអតិថិជនធ្វើដំណើរ ត្រឹមតែ៣នាទីប៉ុណ្ណោះ ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ។



សម្រាប់ព័ត៌មានលម្អិត សូមធ្វើការផ្ញើរលេខទូរស័ព្ទទំនាក់ទំនង របស់លោកអ្នកចូលក្នុង ប្រអប់សារផេកហ្វេសប៊ុក https://web.facebook.com/orkidedevelopment/?ref=bookmarks ឬទំនាក់ទំនងមកលេខទូរស័ព្ទ 098 733 333 / 085 999 809៕





