សេដ្ឋកិច្ច​

វៀតណាម លើកទឹកចិត្ត ឱ្យសាងសង់ផ្ទះ តម្លៃថោក

ហាណូយ៖ រដ្ឋនឹងប្រើគោលនយោបាយ ដើម្បីជំរុញការអភិវឌ្ឍផ្ទះពាណិជ្ជកម្ម ដែលមានតំលៃថោក ដើម្បីលុបបំបាត់ការលំបាកសម្រាប់ ទីផ្សារអចលនទ្រព្យ និងសហគ្រាស ដោយសារការរីករាលដាល នៃជំងឺរាតត្បាតកូវីដ១៩ ។

យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា ក្រសួងសំណង់របស់វៀតណាម បានធ្វើសេចក្តីប្រកាសនេះ នៅក្នុងសិក្ខាសាលា ស្តីពីដំណោះស្រាយ ស្តីពីការស្តារទីផ្សារអចលនទ្រព្យ ក្នុងស្រុកឡើងវិញ នៅក្រោយចប់ការរាតត្បាត ជំងឺកូវីដ១៩ ។  ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើង ដោយសមាគមអចលនៈទ្រព្យវៀតណាម និងកាសែត Xây dựng (សំណង់) នៅទីក្រុង ហាណូយ កាលពីម្សិលមិញ។

ថ្មីៗនេះរដ្ឋាភិបាលវៀតណាម បានចេញសេចក្តីសម្រេចចិត្តមួយ ដើម្បីផ្តល់ដើមទុនកាន់តែច្រើន សម្រាប់ការអភិវឌ្ឍលំនៅដ្ឋានសង្គម និងបានចាត់ឱ្យក្រសួងសំណង់ ធ្វើការជាមួយផ្នែកមូលដ្ឋាន ដើម្បីពិនិត្យគម្រោង លំនៅដ្ឋានសង្គម និងគម្រោងលំនៅដ្ឋាន សម្រាប់កម្មករនៅ តាមតំបន់ឧស្សាហកម្មទូទាំងប្រទេស។

យោងតាមអនុរដ្ឋមន្រ្តី ក្រសួងសំណង់ង្វៀនង្វៀន ដែលបានចូលរួមសិក្ខាសាលានេះ ក្រសួងបានស្នើឱ្យរដ្ឋាភិបាល ធ្វើវិសោធនកម្ម ក្រឹត្យលេខ ១០០ ស្តីពីការអភិវឌ្ឍ និងការគ្រប់គ្រងលំនៅដ្ឋានសង្គម ដើម្បីកាត់បន្ថយនីតិវិធី រដ្ឋបាលដើម្បីជួយអាជីវកម្ម ក្នុងការវិនិយោគលើផ្នែកនេះ៕
ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top