សេដ្ឋកិច្ច​

អម្រឹត ចុះអនុស្សរណៈ យោគយល់ ជាមួយ Vivo និង Metfone ក្នុងការលើកកម្ពស់ ប្រតិបត្តការធនគារ តាមយរយៈទូរស័ព្ទ

ភ្នំពេញ៖ នៅថ្ងៃទី៣ សីហា ឆ្នាំ២០២០ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត បានចុះហេត្ថលេខលើ អនុស្សរណៈយោគយល់ ជាមួយ ក្រុមហ៊ុនvivo និងក្រុមហ៊ុន Metfone ក្នុងការលើកកម្ពស់ និងបង្កើនការប្រើ ប្រាស់ប្រព័ន្ធធនាគារចល័ត ទៅកាន់អតិថិជន របស់អម្រឹត។

នាឱកាសនោះ លោក តាន់ យូហៃ នាយកអង្គភាពផ្នែកលក់ នៃគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុអម្រឹត មានប្រ សាសន៍ថា «ដោយមានការកើនឡើង នៃការប្រើប្រាស់ ប្រព័ន្ធបច្ចេកវិទ្យា រយៈប៉ុន្មានឆ្នាំនេះ អម្រឹតរំពឹង ថា នឹងមានការកើនឡើង នៃការប្រើប្រាស់ ប្រព័ន្ធធនគារចល័ត របស់អម្រឹត (Amret Mobile) តាមរយៈ ការចែកជូនឥតគិតថ្លៃ នូវទូរស័ព្ទស្មាតហ្វូនវីវូ ទៅកាន់អតិថិជនអម្រឹត ដែលស្នើឥណទានពីអម្រឹត ចាប់ពី ថ្ងៃទី១ ខែសីហា រហូតថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០»។

លោកបន្ដថា សម្រាប់ការស្នើឥណទានចាប់ពី ៤,000 ដុល្លារ រហូត ៩,៩៩៩ ដុល្លារ នឹងទទួលបានឥត គិតថ្លៃនូវទូរស័ព្ទ vivo Y1s មួយគ្រឿងដែលមានតម្លៃ ១០៩ដុល្លារ និង កម្ចីលើសពី ១0,000 ដុល្លារ នឹងទទួលបានទូរស័ព្ទ vivo Y11 ដែលមានតម្លៃ ១៣៩ដុល្លារ។ ដើម្បីធ្វើឲ្យការ ផ្តល់ជូននេះកាន់តែ ពិសេស វាពិតជាមិនអាចអត់បាន ជាមួយបណ្តាយប្រព័ន្ធទូរស័ព្ទ សម្រាប់ការប្រើប្រាស់ អ៊ិនធឺណែត និងការទំនាក់ទំនង។

លោក អាលែន វី នាយកអង្គភាពពាណិជ្ជកម្ម នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ក៏បានមានប្រសាសន៍ ផងដែរថា «អតិថិជនគោលដៅរបស់យើង ដែលទទួលបាន សម្រាប់ការផ្តល់ជូន ពិសេសនេះ គឺភាគច្រើនជាកសិករ ខ្នាតតូច និងមធ្យម និង ម្ចាស់អាជីវកម្មផ្នែកកសិកម្ម នៅតាមជនបទ។ យើងជឿជាក់ថា នេះជាការ ច្នៃប្រឌិតថ្មីមួយ ដើម្បីធ្វើឲ្យអតិថិជនរបស់យើង ទទួលបានការប្រើប្រាស់ ប្រព័ន្ធធនាគារចល័តបានលឿន និងមានសុវត្ថិភាព ដែលស្របជាមួយ នឹងការជំរុញពី ធនាគារជាតិ នៃកម្ពុជា អោយមានការប្រើប្រាស់ ប្រតិបត្តិការគ្មានប្រាក់សុទ្ធផងដែរ»។

ចំណែកលោក បួយ មិញ បិញ អគ្គនាយករងនៃក្រុមហ៊ុន Metfone បានឲ្យដឹងថា ក្រុមហ៊ុន Metfone បានធ្វើការបន្ថែមឥតគិតថ្លៃនូវ ស៊ីមកាត ដែលមានទិន្ន័យ ១ជីកាបៃ និង ការហៅទូរស័ព្ទ ១០០នាទីក្នុងប្រព័ន្ធ ដើម្បីសម្រួលដល់អតិថិជន របស់អម្រឹត ងាយស្រួលក្នុង ការធ្វើ ប្រតិបត្តិការ ធនគារដោយមិនប្រើប្រាស់ ប្រាក់សុទ្ធ តាមរយៈទូរស័ព្ទដៃ។ វាពិតជាពិសេសណាស់ សម្រាប់យើងក្នុងការ សហការជាមួយអម្រឹត និង vivo។

ក្នុងនាមជាក្រុមហ៊ុន បណ្តាញទំនាក់ទំនងឈានមុខគេ នៅកម្ពុជា ក្រុមហ៊ុន Metfone បានពង្រីកវិសាលភាព បណ្តាញទំនាក់ទំនង យ៉ាងទូលំទូលាយ ទៅកាន់សហគមន៍ ដែលដាច់ស្រយ៉ាល ដែលវាបានផ្តល់ នូវភាពងាយស្រួល ទៅដល់អតិថិជនរបស់អម្រឹត ក្នុងការធ្វើប្រតិបត្តិការ ដោយមិនមានការបារម្មណ៍ ពីភាពរអាក់រអួល នៃសេវ៉ាទំនាក់ទំនងឡើយ។

លោក ចាង ថោវ ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន vivo បានឲ្យដឹងថា Vivo គឺជាម៉ាកទូរស័ព្ទល្បី ដែល ត្រូវបានគេទទួលស្គាល់ថា ជាទូរស័ព្ទឆ្លាតវៃមួយ នៅក្នុងប្រទេសកម្ពុជា។ Vivo Y1s គឺម៉ូដែលទូរស័ព្ទ ជំនាន់ចុងក្រោយបង្អស់ ដែលគ្រោងនឹងដាក់លក់ នៅពាក់កណ្តាលខែសីហាខាងមុខ នៅក្នុងប្រទេស កម្ពុជា។

សូមរំលឹកថា អម្រឹតគឺជាគ្រឹះស្ថាន ហិរញ្ញវត្ថុឈានមុខគេមួយ នៅក្នុងប្រទេសកម្ពុជា ដែលជាក្រុមហ៊ុនបុត្រសម្ព័ន ពេញលេញរបស់ Advans Group ដែលជាម្ចាស់ភាគហ៊ុន ដែលមានកេរ្តិ៍ឈ្មោះ និងការទទួលស្គាល់ ពីស្ថាប័ន្ថអន្តរជាតិ ដែលរួមមាន ធនាគារអភិវឌ្ឍន៍ សហគ្រិនភាព FMO, ក្រុមហ៊ុន La Fayette Participations និងសាជីវកម្មហិរញ្ញវត្ថុ អន្តរជាតិ (IFC) ដែលជាសមាជិក របស់ធនាគារ ពិភពលោក។

ជាងនេះទៅទៀត គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត បានផ្តល់ជូនសេវាឥណទាន និង ប្រាក់បញ្ញើទៅកាន់ អតិថិជនជាង ៥00,000នាក់ ដែលមានចាប់ពី កសិករ មានប្រាក់ចំណូលទាប និងសហគ្រាសខ្នាតតូចបំផុត តូច និងមធ្យម។ អម្រឹតមានសាខាចំនួន ១៥៨ទូទាំងប្រទេស មានបុគ្គលិកជាង ៤,៥00នាក់ និងមានទ្រព្យសកម្ម ច្រើនជាង១ពាន់លានដុល្លារ និង ប្រាក់បញ្ញើច្រើនជាង ៥00លានដុល្លារ៕

Most Popular

To Top