សិង្ហបុរីៈ ក្រុមហ៊ុន Marina Bay Sands (MBS) បានធ្លាក់ចុះចំណូលយ៉ាងខ្លាំងនៅក្នុងត្រីមាសទី២នៃឆ្នាំនេះ ដែលបានខាតបង់ថវិកាសរុប១១៣លានដុល្លារអាមេរិក បន្ទាប់ ពីការបិទបណ្តោះអាសន្នអស់រយៈពេលជិត៣ខែ ។
ក្រុមហ៊ុនមេរបស់ MBS Sand Vegas (LVS) បានរាយការណ៍កាលពីនៅសហរដ្ឋអាមេរិកថា បើប្រៀបធៀបទៅនឹងប្រាក់ចំណេញ៣៤៦លានដុល្លារអាមេរិក ដែលរកបានរវាងខែមេសា និងមិថុនាឆ្នាំមុន។ តួលេខទាំងពីរសំដៅទៅលើប្រាក់ចំណូល មុនការប្រាក់ ពន្ធ និងការរំលោះ។
ក្រុមហ៊ុនបាននិយាយថា ក្រុមហ៊ុនអិលវីអេស មានបុគ្គលិកពេញម៉ោងជាង ១០.០០០នាក់ នៅប្រទេសសិង្ហបុរី កាលពីឆ្នាំ ២០១៩ ។ ផែនការពង្រីក៩ពាន់លានដុល្លារ ដែលប្រកាសដោយរមណីយដ្ឋានចំរុះ(IR) ចំនួន២របស់សិង្ហបុរី កាលពីឆ្នាំមុនត្រូវបានគេចោទសួរ បន្ទាប់ពី Resorts World Sentosa (RWS) បានប្រកាសថា ខ្លួននឹងបញ្ឈប់បុគ្គលិក។
ក្រុមហ៊ុន Marina Bay Sands បានបដិសេធមិនធ្វើអត្ថាធិប្បាយនៅពេលសារព័ត៌មានក្នុងស្រុកទំនាក់ទំនង។ ក្រុមហ៊ុនមានផែនការពង្រីក ការវិនិយោគទំហំ៤,៥ពាន់លានដុល្លារ រួមមាន អគារសណ្ឋាគារទី៤ កន្លែងកម្សាន្តបន្ថែម។
ក្រុមហ៊ុនអិលវីអេសខ្លួនឯង បានខាតបង់ ៩៨៥លានដុល្លារ សម្រាប់ត្រីមាសទី២ បើប្រៀបធៀបនឹងប្រាក់ចំណេញសុទ្ធ ១,១១ ពាន់លានដុល្លារកាលពីត្រីមាសមុន។
ប្រាក់ចំណូលបានធ្លាក់ចុះ ៩៧,១ភាគរយ ពី៣,៣៣ពាន់លានដុល្លារអាមេរិក ពីឆ្នាំមុន ដោយផ្អែកលើការបិទកាស៊ីណូរបស់ខ្លួនដោយសារការរាតត្បាត។

MBS បាននិយាយថា កន្លែងខ្លះនៅក្នុងបរិវេណនោះ ដូចជា មជ្ឈមណ្ឌលពិព័រណ៍ Sands Expo និងមជ្ឈមណ្ឌលសន្និបាតល្ខោន និងក្លឹបរាត្រី Marquee នឹងចាប់ផ្តើមនៅពេលក្រោយ ស្របតាមគោលការណ៍ណែនាំរបស់រដ្ឋាភិបាល។
ប្រាក់ចំណូលសរុបសម្រាប់ត្រីមាសទី២ បានធ្លាក់ចុះពី៦៨៨លានដុល្លារអាមេរិក ក្នុងនោះចំណូលកាស៊ីណូបានធ្លាក់ចុះ៧ លានដុល្លារពី៤៦៨ លានដុល្លារកាលពីមុន៕ ប្រភព៖ propertyarea.asia
