មណ្ឌលគិរីៈ ប្រធានមន្ទីរទេសចរណ៍ ខេត្តមណ្ឌលគិរី បានអះអាងថា រហូតមដល់ពេលនេះភ្ញៀវទេសចរជាតិ អន្តរជាតិបានកក់បន្ទប់ផ្ទះសំណាក់ និងសណ្ឋាគារ នៅក្នុងខេត្តមណ្ឌលគិរី បានជាង៨០ភាគរយហើយ សម្រាប់ស្នាក់នៅក្នុងឱកាសឈប់សំរាក រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៧-២១ ខែសីហា ឆ្នាំ២០២០ខាងមុខនោះ។
