សេដ្ឋកិច្ច​

រដ្ឋាភិបាល​ត្រៀម​ឆ្វៀល​ដី​នៅក្នុង​តំបន់ការពារធម្មជាតិ និង​របៀង​ជីវចម្រុះ​ក្នុងភូមិសាស្ត្រ​មួយចំនួន​នៃ​ខេត្តកោះកុង

ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា​បានសម្រេច​ឆ្វៀល​ដី​មួយចំនួន​ស្ថិតនៅ​តំបន់ការពារធម្មជាតិ និង​របៀង​ជីវៈចម្រុះ​ក្នុងភូមិ​សាស្ត្រ​ខេត្តកោះកុង ដែល​ប្រជាពលរដ្ឋ​អាស្រ័យ​ផល​ជាក់ស្តែង។

រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន លោក​សាយ សំ​អាល់​បាន​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​អន្តរក្រសួង​ស្តីពី វឌ្ឍនភាព​នៃ​ការងារ​ពិនិត្យ សិក្សា និង​ចងក្រង ឯកសារ​ទីតាំង​ដី នៅក្នុង​តំបន់ការពារធម្មជាតិ​និង របៀង​អភិរក្ស​ជីវៈចម្រុះ ដែល​ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់ និង​អាស្រ័យ​ផល ជាក់ស្តែង នៅក្នុង​ភូមិសាស្ត្រ​ខេត្តកោះកុង។

រដ្ឋមន្ត្រី មានប្រសាសន៍ថា កិច្ចប្រជុំ​នាពេលនេះ ជាការ​គោរព​តាម អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​សេចក្តីប្រកាស​ព៍​ត័​មាន​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី នៅ​ថ្ងៃទី៣ កក្កដា ឆ្នាំ២០២០ ។ អនុសាសន៍​រំលឹក​ឡើងវិញ ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​ក្នុង Facebook ផេ​ក​ផ្លូវការ​របស់​សម្តេច នៅ​ថ្ងៃទី៥ កក្កដា ឆ្នាំ ២០២០ ។

យោងតាម​បទបញ្ជា​របស់​សម្តេច​ក្រ​ឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ ស្តីពី​ការជំរុញ​ការទប់ស្កាត់ ការកាប់​រានទន្ទ្រាន​យក​ដី​ដោយ​ខុសច្បាប់ នៅក្នុង​តំបន់ការពារធម្មជាតិ នៅតាម​បណ្តា​ខេត្ត​នានា ។

នៅក្នុង​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី កាលពីដើម​ខែកក្កដា​ក​ន្ល​ង​មកនេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានប្រគល់​ភារកិច្ច​ជូន ទៅ​ក្រសួង​ទាំង៣ គឺ​ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ក្រសួង​រៀបចំ​ដែនដី នគររូបនីយកម្ម និង​សំណង់ អោយ​កាត់​ឆ្វៀល​ដីជូ​ន​ប្រជាពលរដ្ឋ ដែល​កំពុង​រស់នៅ​អាស្រ័យ​ផល​ក្នុង​តំបន់​អភិរក្ស តំបន់​សត្វព្រៃ និង​តំបន់​ការពារផ្សេងៗរបស់​រដ្ឋ ក្រសួងបរិស្ថាន បានចេញ​សេចក្តីសម្រេច​ស្តីពី ការបង្កើត​ក្រុមការងារ​ពិនិត្យ សិក្សា និង​ចងក្រង​ឯកសារ​ទីតាំង ដែល​ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់ និង​អាស្រ័យ​ផល​ជាក់ស្តែង ក្នុង​តំបន់ការពារធម្មជាតិ និង​របៀង​ជីវចម្រុះ​នៅក្នុង​ភូមិសាស្ត្រ ខេត្តកោះកុង៕ប្រភព៖propertyarea.asia

Most Popular

To Top