ភ្នំពេញៈ ប្រទេសកម្ពុជា បានទទួលផលប្រយោជន៍ ពីការធ្វើពិពិធកម្ម នៃខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក បើទោះបីជាការប្រកាសលទ្ធផល សម្រេចថាដក ឬមិនដកប្រព័ន្ធអនុគ្រោះពន្ធអឺរ៉ុបក៏ដោយ ។ នេះបើយោងតាមភ្នាក់ងារស្រាវជ្រាវ សេដ្ឋកិច្ចរបស់អាមរិក Moody’s Investors Service នៅថ្ងៃអង្គារនេះ។
Moody’s បានឱ្យក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានចេញផ្សាយនៅក្នុងទីក្រុងហុងកុងថា “ខណៈប្រព័ន្ធពាណិជ្ជកម្មពិភពលោក កាន់តែផ្តោតលើតំបន់តំបន់សំខាន់នីមួយៗ អាស៊ី អឺរ៉ុប និងសហរដ្ឋអាមេរិក ទំនងជានឹងមានអ្នកផ្គត់ផ្គង់ផ្ទាល់ខ្លួន សម្រាប់ផលិតផលយុទ្ធសាស្ត្រសំខាន់” ។
Moody’s បានអះអាងថា “បណ្តាប្រទេសដូចជាកម្ពុជា ឥណ្ឌា និងឥណ្ឌូនេស៊ី នឹងទទួលបានផលប្រយោជន៍ ពីការចូលទៅកាន់ទីផ្សារអឺរ៉ុប និងសហរដ្ឋអាមេរិកសម្រាប់ទំនិញជាក់លាក់ ក្រោមប្រព័ន្ធអនុគ្រោះពន្ធទូទៅ និងគំនិតផ្តួចផ្តើមអ្វីៗទាំងអស់លើកលែងតែអាវុធ ដើម្បីគាំទ្រដល់សេដ្ឋកិច្ច ដែលមានប្រាក់ចំណូលទាប និងមធ្យម” ។
ទីភ្នាក់ងារវាយតម្លៃសហរដ្ឋអាមេរិកនេះបានឱ្យដឹងថា “នៅពេលនិន្នាការទាំងនេះកើនឡើង ការធ្វើមូលដ្ឋានីយកម្មមួយចំនួន និងការផ្លាស់ប្តូរខ្សែសង្វាក់ផ្គត់ផ្គង់នៅខាងក្រៅទ្វីបអាស៊ីទៅកាន់អឺរ៉ុប និងសហរដ្ឋអាមេរិកទំនងជាកើតឡើង” ។
ផលប៉ះពាល់អវិជ្ជមាន នឹងមានលក្ខណៈធ្ងន់ធ្ងរបំផុត សម្រាប់ផលិតករអាស៊ី រួមទាំងអ្នកផលិតចិន នៅក្នុងវិស័យយុទ្ធសាស្ត្រ ដូចជាផលិតផលឱសថ ឧបករណ៍វេជ្ជសាស្ត្រ និងទំនិញបច្ចេកវិទ្យាទំនើប ដែលសុវត្ថិភាពនៃការផ្គត់ផ្គង់គឺជាកង្វល់ដ៏ធំបំផុត។
កាលពីខែកុម្ភៈគណៈកម្មការអឺរ៉ុប បានប្រកាសផែនការដកផ្នែកអនុគ្រោះពន្ធ ដែលបានផ្តល់ឱ្យកម្ពុជា ខណៈថ្ងៃស្អែកនេះអឺរ៉ុបនឹងប្រកាសថា តើដក ឬមិនប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា៕
ដោយ ៖ propertyarea