សេដ្ឋកិច្ច​

ខេត្ត​មណ្ឌល​គិ​រ​រី ​ចាប់ផ្តើម​ផ្តោតលើ​បញ្ហា​បរិ​ស្ថា​ក្នុង​មូលដ្ឋាន ​ដោយ​ត្រៀម​ដី១០០ហិច​តា​សំរាប់​ ទីលាន​ចាក់់សំរាម

មណ្ឌលគិរីៈ រដ្ឋបាលខេត្ត​មណ្ឌលគិរី មាន​គម្រោង​សាងសង់​កន្លែង​ចាក់សំរាម​ថ្មី​នៅលើ​ផ្ទៃដី​ចំនួន១០០ហិច​តា ក្នុង​គោលបំណង​កាត់បន្ថយ​ផលប៉ះពាល់​បរិស្ថាន និង​រក្សា​សោភ័ណភាព​របស់​ខេត្តមណ្ឌលគិរី​ទាំងមូល ដែល​កំពុង​មានឈ្មោះ​ល្បីល្បាញ​ជា​គោលដៅ​ទេសចរណ៍ធម្មជាតិ។

អភិបាលខេត្ត​មណ្ឌលគិរី លោក​ស្វាយ សំ​អ៊ាង បានឱ្យដឹង​កាលពីពេលថ្មីៗនេះ​ថា រដ្ឋបាលខេត្ត​បាន​ត្រៀម​ដី ទំហំ​ជាង១០០ហិច​តា​នៅ​ជាយក្រុង ដើម្បី​បង្កើត​កន្លែង​ចាក់សម្រាម​ថ្មី ខណៈ​ពេលនេះ​កន្លែង​ចាក់សម្រាម​ចាស់​ជិត​ពេញ​ទៅហើយ។

លោក​បន្តថា “ការចំណាយ​ដី១០០ហិច​តា សាងសង់​កន្លែង​ចាក់សំរាម​ថ្មី​នេះ​នឹង​ជួយ​បង្កើន​មុខមាត់ និង​សោភ័ណភាព​ទីក្រុង រួមទាំង​ខេត្ត​ទាំងមូល​ឱ្យ​កាន់​តែមាន​ភាពស្រស់ស្អាត អនាម័យ​ជាង​មុន និង​ជាការ​បង្ការ​សកម្មភាព​ចោល សំរាម​ពាសវាល​ពាសកាល​ផងដែរ” ។

លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី បានលើកឡើង​ទៀតថា កាលណា​បរិស្ថាន​នៅក្នុង​ខេត្ត​ទាំងមូល​មាន​អនាម័យ​ស្អាត ក៏​ជា​កត្តា​មួយ​រួមចំណែក​នៃ​ការទាក់ទាញ​ភ្ញៀវទេសចរ​ឱ្យមក​កម្សាន្ត​នៅក្នុង​ខេត្ត​កាន់តែច្រើន។

ខេត្តមណ្ឌលគិរី​បាន និង​កំពុង​ក្លាយទៅជា​ទីតាំង​ទេសចរណ៍ ដ៏​មាន​ប្រជាប្រិយភាព​មួយ ដោយសារតែ​ទេសភាព​ដ៏​ស្រស់ត្រកាល និង​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ឆាប់រហ័ស ងាយស្រួល​ក្នុងការ​ធ្វើដំណើរ។ កត្តា​ទាំងអស់នេះ​បាន​ជម្រុញ​ឱ្យ​ភ្ញៀវទេសចរ​ជាតិ-អន្តរជាតិ​សម្រុក​ទៅ​កម្សាន្ត​នៅ​ខេត្ត​មួយ​នេះ ជាពិសេស​ទាក់ទាញ​បណ្តារ​ក្រុមហ៊ុន​វិនិយោគ​ទាំង​ក្នុង​និង​ក្រៅប្រទេស មក​វិនិយោគ​លើ​វិស័យ​ទេសចរណ៍ នាំឱ្យ​ខេត្ត​កាន់តែ​មាន​ភាព​រីកចម្រើន​ជា​បន្តបន្ទាប់៕ ប្រភព៖propertyarea.asia

Most Popular

To Top