សេដ្ឋកិច្ច​

តំបន់ព្រែកព្នៅ កាន់តែទាក់ទាញ លើការអភិវឌ្ឍន៍ បុរីលំនៅដ្ឋាន តម្លៃសមរម្យ

ភ្នំពេញៈ ស្ថិតនៅប៉ែកខាងជើង នៃរាជធានីភ្នំពេញ បច្ចុប្បន្ននេះ ខណ្ឌព្រែកព្នៅ បានក្លាយតំបន់ដែលកំពុងមានសក្ដានុពល និងជាគោលដៅវិនិយោគ ពីសំណាក់ក្រុមហ៊ុនអភិ​វឌ្ឍន៍បុរីលំនៅដ្ឋាន មិនក្រោម១០គម្រោងនោះទេ ដែលបានប្រែមុខមាត់ខណ្ឌមួយនេះ ឱ្យកាន់តែមានភាពទាក់ទាញ មិនចាញ់ខណ្ឌសែនសុខនោះឡើយ។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា ខណ្ឌព្រែកព្នៅក្នុងពេលបច្ចុប្បន្ននេះ កំពុងតែមានភាពទាក់ទាញ លើការវិនិយោគក្នុងវិស័យលំនៅដ្ឋាន ហើយបន្តិចទៀតមិនចាញ់តំបន់ភាគខាងត្បូងរាជធានីភ្នំពេញនោះឡើយ។

លោកបន្តថា “បន្តិចទៀតខណ្ឌព្រែកព្នៅ លែងជាតំបន់ជាយក្រុងទៀតហើយ ដោ​យ​​សារតែមានការអភិវឌ្ឍ លើផ្នែកហេដ្ឋារចនាសម្ព័ន្ធជាច្រើន ក្រោមគម្រោងរបស់រាជរដ្ឋាភិបាល ដែលមានប្លង់មេអនុវត្ត ដោយរដ្ឋបាលរាជធានីភ្នំពេញ រួមជាមួយនឹងគម្រោងអភិ​វឌ្ឍន៍ ពីវិស័យឯកជន ទៅលើវិស័យលំនៅដ្ឋាន បែបប្រណីតនិងទំនើប ដែលមានតម្លៃថ្លៃ”។

លោកបានបន្តទៀតថា ពេលនេះមានក្រុមហ៊ុនអភិវឌ្ឍន៍ បុរីលំនៅដ្ឋានបែបប្រណី​តជាច្រើន ដូចជាក្រុមហ៊ុន ជីពម៉ុង ប៉េងហួត អ័រគីដេរវីឡា លីហួរ រួមជាមួយនឹងក្រុមហ៊ុន អភិវឌ្ឍន៍ផ្នែកអាគារពាណិជ្ជកម្មផងដែរ សុទ្ធតែមានគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានកម្រិតខ្ពស់ នៅតំបន់នេះ ដែលនឹងធ្វើឱ្យតំបន់ ដែលស្ថិតនៅចន្លោះផ្លូវជាតិលេខ៥ និងផ្លូវជាតិលេខ៦ កាន់តែមានសក្ដានុពល និងប្រែមុខមាត់ទៅជាក្រុងថ្មីមួយទៀត ដែលប្រមូលផ្តុំទៅដោយលំនៅដ្ឋាន បែបទំនើប”។

ដូចទៅនឹងការលើកឡើង របស់ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាខាងលើនេះ បច្ចុប្បន្នគេឃើញមានគម្រោង អភិវឌ្ឍន៍លំនៅដ្ឋាន បែបប្រណីតជាច្រើនកំពុងបង្ហាញវត្តមាន រួមជាមួយនឹងសកម្មភាពសាងសង់យ៉ាងមមាញឹក។ ជាក់ស្ដែងដូចជា គម្រោងអភិវឌ្ឍន៍លំនៅដ្ឋានទាន់សម័យ បុរី ខេស៊ី ដែលកំពុងមានការចាប់អារម្ម​ណ៍យ៉ាងខ្លាំងពីសំណាក់មហាជនទូទៅ។

បុគ្គលិកផ្នែកលក់លំនៅដ្ឋានបុរី ខេស៊ី កញ្ញាឡេង ម៉ាឡា បានប្រាប់ឱ្យដឹងថា ជាមួ​យនឹងភាពល្អប្រសើរនៃសក្ដានុពលនៃតំបន់ ដែលស្ថិតនៅកណ្តាលទីប្រជុំជននៃខណ្ឌព្រែកព្នៅ បុរី ខេស៊ី បានផ្តល់នូវអត្ថប្រយោជន៍ជាច្រើន សម្រាប់អតិថិជនរបស់ខ្លួន។ អ្វីដែលសំខាន់ និងជាចំណុចលេចធ្លោរជាងគេ គឺការផ្ដល់ជូននូវលក្ខខណ្ឌយ៉ាងងាយស្រួលក្នុងការក្លាយជាម្ចាស់កម្មសិទ្ធិលំនៅដ្ឋានក្នុងបុរី ខេស៊ី ស្របច្បាប់ ដោយលោកអ្នកគ្រាន់តែបង់ប្រាក់លើកដំបូងត្រឹមតែ១០០០ដុល្លារតែប៉ុណ្ណោះ ហើយបង់បណ្តាក់ក្នុងរូបភាពជារំលោះ បន្តបន្ទាប់ស្របទៅតាមគោលការណ៍ងាយៗ ដែលបានកំណត់ដោយក្រុមហ៊ុនអភិវឌ្ឍន៍។

បន្ថែមពីនេះ លក្ខណៈពិសេសជាច្រើនទៀតរបស់បុរី ខេស៊ី ធ្វើឱ្យមានភាពទាក់ទា​ញខ្លាំង គឺស្ថិតនៅក្នុងតំបន់មានសក្ដានុពល អំណោយផលដល់ការរស់នៅប្រកបដោយផាសុកភាព ងាយស្រួលក្នុងការប្រកបអាជីវកម្ម ហ៊ុព័ទ្ធទៅដោយផ្សារសហគមន៍ សាលារៀនឯកជន និងសាលារដ្ឋ មន្ទីរពេទ្យ តំបន់កម្សាន្ត ក្រសួង ស្ថាប័នរដ្ឋធំៗ គម្រោងអភិវឌ្ឍន៍ផ្សារទំនើប រួមជាមួយនឹងបណ្តាញហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង ងាយស្រួលចរាចរណ៍ ចេញ –ចូលក្រុង ដើម្បីបំពេញកិច្ចការងារ ក៏ដូចជាប្រកបមុខរបរនានាប្រចាំថ្ងៃផងដែរ។

សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទំនាក់ទំនងបានតាមរយៈទូរស័ព្ទលេខ ៖ ០៩៣ ៦៦១ ១៥០ / ០១៦ ៧៣ ១៦ ៦១ / ០៨៩ ៧៨ ៧៧ ២១៕

ប្រភព ៖ propertyarea

Most Popular

To Top