ភ្នំពេញៈ កម្ពុជាគឺជាប្រទេសមានការរីកចម្រើន ក្នុងវិស័យលំនៅដ្ឋាន ជាពិសេសក្នុងទីក្រុងភ្នំពេញ ដោយមានការចាប់អារម្មណ៍ជាច្រើន ពីអ្នកវិនិយោគមកពីហុងកុង ចិនដីគោក និងក្នុងតំបន់។
ដោយទទួលបានការ ចាប់អារម្មណ៍ពីវិនិយោគិនច្រើន លើវិស័យលំនៅដ្ឋានក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ ការរីកចម្រើនផ្នែកសំណង់នៅកម្ពុជានៅតែមានស្ថេរភាព។
សូម្បីតែមានការរំខាន នៃសង្វាក់ផ្គត់ផ្គង់ដែលបណ្តាលមកពី Covid-19 ក្រុមហ៊ុន CBREនៅតែព្យាករណ៍ថា ការផ្គត់ផ្គង់ខុនដូនៅឆ្នាំនេះនឹងកើនឡើង៣៤ភាគរយ (ធ្លាក់ចុះពី៥៥ភាគរយ ដែលបានព្យាករណ៍កាលពីមុនសម្រាប់ឆ្នាំ ២០២០)។
ក្រុមហ៊ុនរំពឹងថា ចំនួនខុនដូសរុប២៨.០០០យូនីត នឹងត្រូវបានបញ្ចប់នៅចុងឆ្នាំនេះ កើនឡើងពីការផ្គត់ផ្គង់ចំនួន២១.០០០ យូនីតគិតត្រឹមត្រីមាសទី២។
តាមគំនិតរបស់លោក Reid Kirchenbauer ស្ថាបនិកក្រុមហ៊ុន InvestAsian ឱ្យដឹងថា អចលនទ្រព្យគឺជាមធ្យោបាយដ៏ល្អបំផុតមួយ ក្នុងការរកប្រាក់ចំណេញពីកំណើនសេដ្ឋកិច្ច ដែលមិនធ្លាប់មានរបស់ប្រទេសកម្ពុជា ចាប់តាំងពីរបបខ្មែរក្រហម បានបែកបាក់គ្នាអស់រយៈពេលជាង៣០ឆ្នាំកន្លងមក។
លោក Kirchenbauer បានកត់សំគាល់នៅក្នុងរបាយការណ៍ថ្មីមួយថា “ប្រទេសកម្ពុជា មិនបានទទួលរងនូវវិបត្តិសេដ្ឋកិច្ចណាមួយ ឆ្នាំក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះនោះទេ”។ លោកបន្ថែមថា “កម្ពុជាបានរំលងវិបត្តិសេដ្ឋកិច្ចអាស៊ី ក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ ដោយមិនអើពើ នឹងការរីកដុះដាលនៃបច្ចេកវិទ្យា នៅដើមទសវត្សឆ្នាំ២០០០ ហើយនៅតែមានកំណើនសេដ្ឋកិច្ច បើទោះបីជាវិបត្តិហិរញ្ញវត្ថុនាឆ្នាំ២០០៨ ក៏ដោយ”។
ទោះបីជាមិនមានភស្តុតាងបង្ហាញពីវិបត្តិសេដ្ឋកិច្ចក៏ដោយ ប៉ុន្តែលោកបានសរសេរថា អ្វីនឹងកើតឡើងជិតមកដល់ហើយសម្រាប់ប្រទេសកម្ពុជា ពីព្រោះប្រទេសកម្ពុជា ដូច ទីផ្សារជួរមុខជាច្រើនទៀត ដែលជាប់ទាក់ទងយ៉ាងជិតស្និទ្ឋ ជាមួយនឹងនឹងសេដ្ឋកិច្ចពិភពលោក។
សកម្មភាពវិនិយោគបរទេសនៅកម្ពុជា បានកើនឡើងជាង៨០០ភាគរយក្នុងប៉ុន្មានទសវត្សរ៍កន្លងមក។ ក្រុមហ៊ុនអន្តរជាតិ ដែលចូលមកកម្ពុជាជាមួយកម្លាំងពលកម្មរបស់ពួកគេ ដើម្បីបង្កើតប្រតិបត្ដិការនៅរាជធានីភ្នំពេញ បានជំរុញឱ្យមានតម្រូវការសម្រាប់លំនៅដ្ឋាន ដែលសមរម្យ និងបង្កើតការចាប់អារម្មណ៍ដល់វិនិយោគិនអចលនទ្រព្យ។
ខណៈលោក Kirchenbauer យល់ស្របថា មានឱកាសជាច្រើនសម្រាប់វិនិយោគ ជាពិសេស នៅក្នុងខណ្ឌស្នូលខាងក្នុងនៃរាជធានីភ្នំពេញ ដូចជាដូនពេញ ខណ្ឌចំការមន និង៧មករា ប៉ុន្តែលោកទទួលស្គាល់ថា វិនិយោគិនមួយចំនួន ត្រូវបានបំផ្លាញទំនុកចិត្ត ដោយគម្រោងមួយចំនួនដែលមិនបានបញ្ចប់ ឬសម្ភារៈមិនគ្រប់គ្រាន់ ដែលត្រូវបានប្រើប្រាស់ ហើយលោកសង្កត់ធ្ងន់ទៅលើសារៈសំខាន់កេរ្តិ៍ឈ្មោះក្រុមហ៊ុន៕
ប្រភព ៖ propertyarea