ភ្នំពេញៈ ការចុះបញ្ជីដីរដ្ឋ ជានិតិវិធីមួយដែលទីតាំង និងព្រំប្រទល់នៃដីរដ្ឋ ត្រូវបានបញ្ជាក់ជាផ្លូវការ។ នៅក្នុងការបញ្ជី សិទ្ធិឯកជនត្រូវបានលើកមកពិចារណា និងវិនិច្ឆ័យ ហើយទំនាល់ដី នឹងត្រូវបានដោះស្រាយ ដោយគណៈកម្មការរដ្ឋបាលសុរិយោដី។
មុនពេលធ្វើការចុះបញ្ជី ព័ត៌មាននៃផែនទី និងប្រព័ន្ធទិន្ន័យដីរដ្ឋ គឺជាព័ត៌មានបឋម និងមិនទាន់បានបញ្ជាក់នៅឡើយ។ ចំណាត់ថ្នាក់ដីរដ្ឋជាផ្លូវការ អាចត្រូវបានធ្វើបន្ទាប់ពី ការចុះបញ្ជីឋានៈរបស់ដី ដែលបញ្ជាក់ថាដីរដ្ឋ។
យោងតាមឯកសារ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ស្តីពី គោលនយោបាយស្តីពី ការគ្រប់គ្រងដីរដ្ឋបានឱ្យដឹងថា ការចុះបញ្ជីដីរដ្ឋមានន័យសំដៅលើ ផ្នែកជាច្រើនដូចជា៖
ក) កំណត់ផលប្រយោជន៍ សាធារណៈជាក់លាក់ណាមួយ ដែលដីរដ្ឋសាធារណៈ អាចបំពេញមុខងារ ស្របតាមច្បាប់ភូមិបាល។
ខ) កំណត់ថាត្រូវធ្វើចំណាត់ថ្នាក់ដីរដ្ឋយ៉ាងណា ឱ្យច្បាប់ព្រៃឈើ ច្បាប់គ្រប់គ្រងធនធានទឹក ឬ សេចក្តីព្រាងច្បាប់តំបន់ការពារ ច្បាប់ស្តីពីតំបន់បេតិកភ័ណ្ឌបុរាណវត្ថុ និងច្បាប់ផ្សេងៗទៀត អាចបានស្របគ្នា និងគ)កំណត់ឋានៈរបស់ដី ជាដីសាធារណៈរបស់រដ្ឋ ឬជាដីឯកជនរបស់រដ្ឋ។
មានតំបន់ជាច្រើនដែល ការធ្វើចំណាច់ថ្នាក់នេះ មានភាពច្បាស់លាស់ តាមការប្រើប្រាស់កន្លងមក និងការសម្រប់សម្រួលការគ្រប់គ្រង ប៉ុន្តែក្នុងតំបន់មួយចំនួនការកំណត់នេះ មិនទាន់ច្បាស់លាស់ ហើយត្រូវតែធ្វើឡើងនៅក្នុងដំណើរការ នៃការធ្វើអត្តសញ្ញាណកម្ម ធ្វើផែនទី និងធ្វើចំណាត់ថ្នាក់ដីរដ្ឋ។
ប្រភេទជាក់លាក់មួយចំនួន ក្នុងការធ្វើចំណាចត់ថ្នាក់ដី ត្រូវបានបង្កើតឡើងនៅក្នុងច្បាប់ផ្សេងៗ នៃព្រះរាជាណាចក្រកម្ពុជា។ ភាពចាំបាច់ក្នុងការធ្វើកអត្តសញ្ញាណកម្ម ធ្វើផែនទី និងធ្វើចំណាច់ថ្នាក់ដីរដ្ឋ គឺមានបំណងភ្ជាប់ចំណាច់ថ្នាក់ ជាផ្លូវការទាំងនេះទៅនឹង ទីតាំងជាក់ស្តែងលើផ្ទៃដី។

នៅក្នុងជំពូកទី២ មាត្រា១២ ដល់១៦នៃច្បាប់ភូមិបាល មានចែកអំពីការធ្វើចំណាច់ថ្នាក់ដី ជាប្រភេទទ្រព្យសាធារណៈរបស់រដ្ឋ ជាប្រាំពីរប្រភេទ។ ដីឯកជនរបស់រដ្ឋ គឺជាដិទាំងឡាយណា ដែលមិនត្រូវបានកាន់កាប់ ជាលក្ខណៈឯកជន។ នៅក្នុងប្រភេទដីសាធារណៈរបស់រដ្ឋ មានប្រភេទបន្ទាប់បន្សំជាលាក់ផ្សេងៗទៀត ដែលមានចែងនៅក្នុងបញ្ញត្តិច្បាប់តាមវិស័យនានា ដូចជាច្បាប់ព្រៃឈើ និងសេចក្តីព្រាងផ្សេងៗ ដូចជាច្បាប់ជលផល ច្បាប់គ្រប់គ្រង់ធនធានទឹក និងច្បាប់ស្តីពីតំបន់ការពារ៕
ប្រភព៖ propertyarea
