ភ្នំពេញៈ រដ្ឋាភិបាល តាមក្រសួងសាធារណការ និងដឹកជញ្ជូន មិនទាន់មានគម្រោង ហេដ្ឋារចនាសម្ព័ន្ធធំៗនៅកម្ពុជា ដែលនឹងត្រូវដាក់ចូលនៅក្នុងផែនការ សម្ពោធឱ្យប្រើប្រាស់ និងដាក់ឱ្យដំណើរការនៅចុងឆ្នាំនេះនោះទេ ប៉ុន្តែគំរោងធំៗ ដែលបានបើកការដ្ឋានកន្លង មកនៅតែបន្តដំណើរការយ៉ាងសកម្ម។
អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក វ៉ាស៊ីម សុរិយា បានប្រាប់គេហទំព័រ Propertyarea.asia ឱ្យដឹងនារសៀលថ្ងៃទី២៦សីហាកន្លងមកថា នៅក្នុងដំណាក់នៃវិបត្តិជំងឺកូវីដ-១៩នេះ ក្រសួងមិនទាន់មានគម្រោង ដែលត្រូវសម្ពោធដាក់ឱ្យដំណើការ ឬបើការដ្ឋានសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធធំៗ និងថ្មីៗនោះទេ ។
លោកបន្តថា “ចាប់ពីមានការបើការដ្ឋានស្ថាបនាផ្លូវជាតិមួយចំនួន រហូមដល់ពេលនេះ មិនទាន់គម្រោងណាមួយដែលនឹងត្រៀមបើករដ្ឋាន ឬសម្ពោធដាក់ឱ្យដំណើរនោះទេ ស្របពេលដែលកម្ពុជាយើងកំពុងជួបវិបត្តិជំងឺកូវីដ-១៩ ” ។
លោកបន្ថែមថា មានគម្រោងមួយចំនួនត្រៀមនឹងបញ្ចប់ នៅក្នុងចុងឆ្នាំនេះ និងគម្រោងមួយចំនួនទៀត ដែលនឹងបើករដ្ឋានក៏ត្រូវបានផ្អាក តែសម្រាប់សកម្មភាពនៃសាងសង់ ឬស្ថាបនាគម្រោងហេដ្ឋារចនាសម្ព័ន្ធទាំងអស់នៅកម្ពុជា គឺនៅតែដំណើរការជាធម្មតាដដែលមិនមានការផ្អាកនោះទេ។
សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីកន្លងមកនេះ បានណែនាំឱ្យលោក ទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសារណការ និងដឹកជញ្ជូនផ្អាកសកម្មភាពចំពោះគម្រោងបើករដ្ឋានសាងសង់ និងសម្ពោធហេដ្ឋារចនាសម្ព័ន្ធមួយរយៈ ដើម្បីបង្ការ និងទប់ស្កាត់ការចម្លងនូវជំងឺកូវីដ-១៩ ។
យ៉ាងណាក៏ដោយ សម្តេចតេជោ ហ៊ុន បញ្ជាក់ ការផ្ទាកសកម្មភាពសកម្មភាពបើករដ្ឋានស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ គឺជាគម្រោងរបស់រដ្ឋតែប៉ុណ្ណោះ តែសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធដែលជានួយ និងហិរញ្ញប្បទានពីដៃគូអភិវឌ្ឍ និងប្រទេសជំនួយនៅតែបើករដ្ឋានដដែល តែស្ថិតនៅក្នុងវិធានការការពារពីការចម្លងនូវជំងឺកូវីដ-១៩ ៕
ដោយ ៖ propertyarea.asia