សេដ្ឋកិច្ច​

ការសិក្សា៖ វិស័យ​អចលនទ្រព្យ​ នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ នឹង​ហក់​ឡើងវិញ​នៅពាក់កណ្តាល​ ឆ្នាំ ២០២១

ភ្នំពេញៈ ទំហំ​វិនិយោគ​អចលនទ្រព្យ​ នៅ​អាស៊ី​ប៉ាស៊ីហ្វិក ត្រូវបាន​គេ​រំពឹងថា​នឹង​ស្ទុះ​ងើបឡើង​វិញ​នៅ​ពាក់កណ្តាល​ឆ្នាំ២០២១ ។ នេះ​បើ​យោងតាម​ការស្ទង់មតិរ​បស់​ក្រុមហ៊ុន​សេវាកម្ម​អចលនទ្រព្យ​ពាណិជ្ជកម្ម​អា​មេ​រិច JLL ដែលជា​ក្រុមហ៊ុន​ជិតស្និទ្ធ និង​វិនិយោគិន​មកពី៣៨ប្រទេស​ជុំវិញ​ពិភពលោក និង​សព្វថ្ងៃ​កំពុង​កាន់កាប់​ទ្រព្យ​ជាង២ទ្រី​លាន​ដុល្លារ។

ផ្អែកលើ​ការស្ទង់មតិ​វិនិយោគិន​ទាំងនេះ គ្រោង​នឹង​បង្កើន​ការប៉ះពាល់ ទៅនឹង​ភ័ស្តុភារ (៨១%), ពហុមុខ​ងារ (៥៨%) និង​ជម្រើស​ផ្សេងទៀត (៤៤%) នៅ​ចន្លោះ​ពេលនេះ​និង​ចុងឆ្នាំ ២០២១ ។ អ្នក​ឆ្លើយតប​ប្រហែល៨៤%រំពឹងថា ចំនួន​ប្រតិបត្តិការ​នឹង​ងើប​ឡើងវិញ​ចាប់ពី​ឆ្នាំ​ឆមាស​ទី២នៃ​ឆ្នាំ២០២០ ។

ការវិភាគ​កាន់តែ​ស៊ីជម្រៅ​បានបង្ហាញ​ថា អ្នកវិនិយោគ៣២ភាគរយ​រំពឹងថា នឹងមាន​ការ​ងើប​ឡើងវិញ​នៅ​ឆ្នាំ ឆមាស​ទី២ ឆ្នាំ២០២០ ខណៈ៥២ភាគរយ​រំពឹងថា នឹងមាន​ការ​ងើប​ឡើងវិញ​នៅ​ឆ្នាំ​ឆមាស​ទី១ឆ្នាំ២០២១ ។  ជាមួយនឹង​ការ​ស្ទុះ​ងើបឡើង​វិញ​នៃ​ការរំពឹងទុក​ក្នុង​រយៈពេល៦ ទៅ១២ ខែ​ខាងមុខ​វិនិយោគិន​ជាច្រើន បានកំណត់​ប្រទេស​ជប៉ុន កូរ៉េខាងត្បូង ចិន និង​អូស្ត្រាលី ជាទី​ផ្សារ​ដែល​ភាគច្រើន សង្កេតឃើញ​មានការ​កើនឡើង​នូវ​សកម្មភាព​ប្រតិបត្តិការ​ដល់​ឆ្នាំ២០២១ ។

ប្រធាន​ក្រុមហ៊ុន​អចល​ទ្រព្យ JLL Property Services លោកស្រី YY Lau កត់សំគាល់ថា វិស័យ​ភស្តុភារ បន្ត​បង្ហាញ​នូវ​មូលដ្ឋានគ្រឹះ​ដ៏​រឹងមាំ ហើយ​ត្រូវបាន​គេ​រំពឹងថា​នឹងមាន​ភាព​ធន់​នឹង​ដំណើរការ​ទៅមុខ។  តម្រូវ​ការដែល​កំពុង​កើនឡើង ពី​ឧស្សាហកម្ម​ពាណិជ្ជកម្ម តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​គឺជា​កត្តា​ជំរុញ​ដ៏​សំខាន់។

នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន JLL សម្រាប់​ផ្សារ​មូលធន​អាស៊ី​ប៉ាស៊ីហ្វិក លោក​Stuart Crow សង្កេតឃើញថា ជប៉ុន និង​កូរ៉េ​នៅតែ​ទទួលបាន​ចំណូលចិត្ត​ខ្ពស់ ពី​អតិថិជន ដូចជា វិស័យផ្សេងៗពិសេស​ការលក់​រាយ​ច្រើន។

ប្រធាន​ផ្នែក​ស្រាវជ្រាវ JLL ប្រចាំ​អាស៊ី​ប៉ាស៊ីហ្វិក​លោក Roddy Allan បានចាត់ទុក​ការរីក​រាលដាល នៃ​រោគរាតត្បាត​កំពុង​ផ្លាស់ប្តូរ​របៀប ដែល​វិនិយោគិន​បោះទុន​ចូលទៅក្នុង​អចលនទ្រព្យ៕ប្រភព៖propertyarea.asia

Most Popular

To Top