សេដ្ឋកិច្ច​

ក្រុមហ៊ុន Wärtsilä របស់​ហ្វាំ​ង​ឡង់​ទទួល​សិទ្ធិ​ថែទាំ​រោងចក្រ​ថាមពល២០០មេ​ហ្គា​វ៉ា​ត់​នៅ​កម្ពុជា

ហ្វាំ​ង​ឡង់ៈ ក្រុមហ៊ុន​បច្ចេកវិទ្យា Wärtsilä របស់​ប្រទេស​ហ្វាំ​ង​ឡង់ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ថែ​រទាំ​រោងចក្រ​ថាមពលអគ្គីសនី ២០០មេ​ហ្គា​វ៉ា​ត់ នៅ​កម្ពុជា​រយៈពេល ៥ឆ្នាំ ចំពោះ​រោងចក្រ​អគ្គិសនី C7  គ្រប់គ្រង​ដោយ​អគ្គិសនី​កម្ពុជា (EDC) ដែលមាន​ទីតាំង​ស្ថិតនៅ​ជិត​រាជធានី​ភ្នំពេញ។

យោងតាម​គេហទំព័រ www.powerengineeringint.com ចុះផ្សាយ​ថា កិច្ចព្រមព្រៀង​នេះ គឺ​ត្រូវបានធ្វើ​ជាមួយ​ក្រុមហ៊ុន SchneiTec ដែលជា​ក្រុមហ៊ុន​ទទួលខុសត្រូវ​ក្នុងការ​ថែរក្សា​រោងចក្រ​ថាមពល។ កិច្ចព្រមព្រៀង​រយៈពេល៥ឆ្នាំនេះ គាំទ្រ​ដល់​ដំណើរការបាន និង​ភាពជឿជាក់​នៃ​ម៉ាស៊ីន​ប្រើ​ប្រេងឥន្ធនៈ ៥០DF  របស់​ក្រុមហ៊ុន Wärtsilä ចំនួន១២គ្រឿង ដែល​បង្កើត​ថាមពល​សរុប ២០០មេ​ហ្គា​វ៉ា​ត់ទៅ​បណ្តាញ​អគ្គិសនី​ជាតិ។

ក្រុមហ៊ុន Wärtsilä នឹង​ផ្គត់ផ្គង់​គ្រឿងបន្លាស់​តាម​តំរូវការ និង​តាម​ផែនការ​ថែទាំ​ក៏ដូចជា​ការធ្វើ​វិនិច្ឆ័យ​ពី​ចម្ងាយ ការណែនាំ និង​ការដោះស្រាយ​បញ្ហា ក្នុងករណី​មានការ​បិទ​បណ្តោះអាសន្ន​ដែល​មិនបាន​គ្រោងទុក។ រោងចក្រ​អគ្គិសនី C7 របស់​អគ្គិសនី​កម្ពុជា (EDC) កំពុង​ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការ​ឆ្លើយតប​នឹង​កង្វះខាត​អគ្គិសនី​នៅ​កម្ពុជា។

ម៉ាស៊ីន​របស់​ក្រុមហ៊ុន Wärtsilä ផ្តល់នូវ​ភាពបត់បែន និង​លឿន ដើម្បី​ផ្តល់នូវ​ស្ថេរភាព​នៃ​បណ្តាញ​អគ្គិសនី ដែលមាន​តម្រូវការ ខណៈពេល​ប្រទេស​កម្ពុជា​បន្ត​ប្រើប្រាស់​កើនឡើង​នៃ​ថាមពល​កកើត​ឡើងវិញ ជាពិសេស​ថាមពល​ពន្លឺព្រះអាទិត្យ។ ថាមពល​កកើត​ឡើងវិញ ដែល​បំពេញបន្ថែម​ដោយ​រោងចក្រ​ថាមពល​បាស ផ្ទុក​ថាមពល​ដែល​អាច​ផ្លាស់ប្តូរ​បាន​នឹង​ធានា បាន​នូវ​ការផ្គត់ផ្គង់​ថាមពល​មាន​ស្ថេរភាព​ក្នុងតម្លៃ​ទាប​បំផុត។

លោក Tann Tourthang អគ្គនាយក​ក្រុមហ៊ុន SchneiTec Co.Ltd ឱ្យដឹងថា“ លោក​បាន​សម្តែង​ការគាំទ្រ​ពី ក្រុមហ៊ុន Wärtsilä ក្នុង​ការបង្កើន​ប្រសិទ្ធភាព​នៃ​ការថែរក្សា​រោងចក្រ​នេះ” ។ លោក​បន្តថា “ក្នុងនាម​ជា​អ្នកផ្គត់ផ្គង់​ម៉ាស៊ីន ឧបករណ៍​គ្រឿងបន្លាស់​ដើម របស់​ក្រុមហ៊ុន Wärtsilä  ពិតជា​មិនមាន​ហានិភ័យ នៃ​ការធ្វើឱ្យ​ខូច​ដល់​ដំណើរការ ឬ​ភាពជឿជាក់​ឡើយ” ។

លោក Nicolas Leong នាយក​អាជីវកម្ម​ថាមពល​របស់​ក្រុមហ៊ុន Wärtsilä ប្រចាំ​នៅ​អាស៊ី​ខាងជើង និង​អាស៊ីអាគ្នេយ៍​ឱ្យដឹង​ដែរ​ថា  សេវាកម្ម​ពី​ចម្ងាយ​របស់​យើង អាចជួយ​ត្រួតពិនិត្យ​ទិន្នន័យ ដែល​កំពុងដំណើរការ​របស់​ម៉ាស៊ីន និង​កំណត់​អត្តសញ្ញាណ​ភាពមិនប្រក្រតី។

លោក​បន្តថា បន្ទាប់មក​យើង​អាច​ផ្តល់ជំនួយ​សកម្ម ដល់​ក្រុម​ប្រតិបត្តិ​ករ​នៅនឹងកន្លែង ដើម្បី​ធានាថា​ការបង្កើត​ថាមពល​គ្មាន​ការរំខាន និង​រលូន​ដើម្បី​ផ្តល់​អត្ថប្រយោជន៍​ដល់​ក្រុមហ៊ុន SchneiTec អគ្គិសនី​កម្ពុជា និង​នៅ​សង្គម​កម្ពុជា​ទាំងមូល។

លោក​ថ្លែងថា “យើង​នឹង​ជួយ​ធ្វើឱ្យ​រោងចក្រ​ថាមពល របស់​ក្រុមហ៊ុន Wärtsilä នេះ​ក្លាយជា​រោងចក្រ​ថាមពល​គំរូ ដោយមាន​ប្រតិបត្តិការ និង​ថែទាំ​ខ្ពស់បំផុត​នៅក្នុង​ប្រទេស​កម្ពុជា” ។

ក្រុមហ៊ុន Wärtsilä គឺជា​ក្រុមហ៊ុន​ដ៏​ធំ​របស់ ហ្វាំ​ង​ឡង់​ដែល​ផលិត និង​ផ្តល់​ប្រភព​ថាមពល និង​ឧបករណ៍​ផ្សេងទៀត​នៅក្នុង​ទីផ្សារ​អន្តរជាតិ៕ប្រភព៖propertyarea

Most Popular

To Top