សេដ្ឋកិច្ច​

តើ​ការវាយតម្លៃ ​ថ្លៃ​អចលនទ្រព្យ ​ត្រូវបាន​អនុវត្តន៍ និង​ធ្វើឡើង​តាម​វិធី​ណា?

ភ្នំពេញៈ រដ្ឋាភិបាល​ បានរៀបចំ ​ឱ្យមាន​ប្រព័ន្ធ​វាយតម្លៃ ថ្លៃ​អចលនទ្រព្យ​ស្រប ទៅនឹង​ស្ថានភាព​ជាក់ស្តែង ​របស់​ក​ម្ពុ​ជា និង​មា​លក្ខណៈ​ឯកភាពគ្នា​នៅ​ទូទាំងប្រទេស ដើម្បី​តម្រង់ទិស​ជាដំណាក់ៗទៅរក​និយាម​មួយ ដែលមាន​ជា​លក្ខណៈ​អន្តរជាតិ នៃ​ការវាយតម្លៃ​អចលនទ្រព្យ មានការ​ទទួលស្គាល់​ជា ​សកល​សម្រាប់​បំរើ​ពហុ​គោលបំណង។

ក្នុង​គោលបំណង​នេះ គ្រសួង​បាន​ចង​ក្រ​វិធីសាស្ត្រ នៃ​ការប៉ានស្មាន​តម្លៃ​ថ្លៃ​ដី និង​តម្លៃ​សំណង ផ្សេងៗនៅជាប់​នឹង​ដី ទៅតាម​តម្លៃ​ប្រហាក់ប្រហែល​នឹង​តម្លៃ​ទីផ្សារ បង្កើតបានជា​ផែនទី​វាយតម្លៃ​ថ្លៃ​ដី និង​ធ្វើការ​វាយតម្លៃ​ថ្លៃ​សំណង់ នៅជាប់​នឹង​ក្បាលដី ដើម្បី​រៀបចំ​បញ្ជី​វាយតម្លៃ​ថ្លៃ​អចលនទ្រព្យ​នៅតាម​ភូមិ ឃុំ សង្កាត់ សម្រាប់​បម្រើ​សេចក្តីត្រូវការ​របស់​វិស័យ​សាធារណៈ និង​វិស័យ​ឯកជន​ដែល ​នឹង​ជំរុញ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច។

យោ​តាម​ឯកសារ​គោលនយោបាយ​ជាតិ របស់​ក្រសួង​រៀ​ចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ស្តីពី ប្រព័ន្ធ​វាយតម្លៃ​ថ្លៃ​អចលនទ្រព្យ​បានឱ្យដឹងថា ដើម្បី​សម្រេច​គោលបំណង​ខាងលើនេះ រដ្ឋាភិបាល​បានរៀបចំ​បទ ដ្ឋាន​បច្ចេក​ទេស យន្តការ​អនុវត្តន៍ និង​ការតាមដាន​ត្រួតពិនិត្យ​ប្រកបដោយ​តម្លាភាព និង​មាន​សង្គតិភាព ដែល​ពាក់ព័ន្ធ​មាន​ទំនុកចិត្ត និង​យល់ព្រម​ទទួលយក។

ជាធម្មតា ប្រព័ន្ធ​វាយតម្លៃ​ថ្លៃ​អចលនទ្រព្យ គួរប្រកាន់​ភ្ជាប់​នូវ​អភិក្រម​នៃ​អភិបាលកិច្ច​ល្អ និង​គោរព​ទៅតាម​គោលការណ៍​ដូចជា….

១) តម្លាភាព: ដោយមាន​ការចូលរួម និង​មានការ​ផ្សព្វផ្សាយ​ជា​សាធារណៈ​ដល់​ភាគី​ពាក់ព័ន្ធ ព្រមទាំង​បើកទូលាយ​នូវ​សិទ្ធិ​តវ៉ា ចំពោះ​លទ្ធ​ផលា​នៃ​ការវាយតម្លៃ ស្របតាម​នីតិវិធី​ដែល​បានកំណត់​ជាគោលការណ៍។ ២)យន្តការ និង​នីតិវិធី​ឯកភាពគ្នា: មាន​ទម្រង់​ជា​បទដ្ឋាន​រួមមួយ ដូចគ្នា​រវាង​តំបន់ផ្សេងៗទូទាំងប្រទេស។ ៣) យុត្តិធម៌ និង​មិន​លំអៀង: គោរព​ទៅតាម​នីតិវិធី​ដែល​បានកំណត់ និង​មិនមាន​ការរើសអើង។

៤) សុក្រឹតភាព: ភាពជឿ​ទុកចិត្ត​លើ​ការវាយតម្លៃ និង​ធានា​បច្ចុប្បន្នភាព​នៃ​ការវាយតម្លៃ។ ៥) ភាព​អាច​ដឹង​ជាមុន: គ្រប់ភាគី​ពាក់ព័ន្ធ និង​សាធារណៈជន​អាច​ដឹងបាន​មុន​អំពី​តម្លៃ​ថ្លៃ​ដី​នៅតាម​ទីតាំង ឬ​តំបន់​ជាក់លាក់នីមួយៗ និង​គោលនយោបាយ​វិមជ្ឈការ និង​វិសហមជ្ឈការ៕
ដោយ ៖ propertyarea

Most Popular

To Top