សេដ្ឋកិច្ច​

ចំណេះដឹង! តើ​អ្វី​ជា​ដំណើរការ​ ស្នើសុំ​វិញ្ញាបនបត្រ​អនាម័យ និង​ភូតគាម​អនាម័យ?

ភ្នំពេញៈ វិញ្ញាបនបត្រ​អនាម័យ និង​ភូតគាម​អនាម័យ (Sanitary and Phytosanitary Certificate-SPS) ជា​ឯកសារ​ចាំបាច់ សម្រាប់​ការនាំចេញ​ផ្លែឈើ​ស្រស់ បន្លែស្រស់ រុក្ខជាតិ​ស្រស់ ត្រី សត្វ​រស់ និង​ផលិតផល ផ្សេងទៀត ដែល​តម្រូវ​ដោយ​ប្រទេស​នាំចូល។

វិញ្ញាបនបត្រ​នេះ​បញ្ជាក់ថា ផលិតផល​នាំចេញ​គ្មាន​ផ្ទុក​សត្វ ល្អិត​បង្ក​ជំងឺ ឬ​សត្វល្អិត​ចង្រៃ​ដែល​អាច​បំផ្លាញ​ផលដំណាំ។ អ្នក​នាំចូល​ត្រូវ​ទទួលខុសត្រូវ ក្នុងការ​បំពេញ​ទៅតាម​លក្ខខណ្ឌ​អនាម័យ និង​ភូតគាម​អនាម័យ។

យោងតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋ​ករ​កម្ពុជា​បានឱ្យដឹងថា ដំណើរការ​ស្នើសុំ​វិញ្ញាបនបត្រ​អនាម័យ និង​ភូតគាម​អនាម័យ​ដូច​នៅ​ខាងក្រោម៖

ជំហាន​ទី១  ដាក់​ពាក្យសុំ​ដាក់ពាក្យ ស្នើសុំ​វិញ្ញាបនបត្រ​អនាម័យ និង​ភូតគាម​អនាម័យ និង​សុំ​ឲ្យ​មន្ត្រី​នាយកដ្ឋាន​ក្សេត្រសាស្ត្រ និង​បង្កើន​គុណភាព​ដី​កសិកម្ម នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ធ្វើការ​ត្រួតពិនិត្យ​ទំនិញ​របស់​លោកអ្នក។

លោកអ្នក​ត្រូវ​បង្ហាញ​បញ្ជី​វេច​ខ្ចប់ វិក្កយបត្រ ប័ណ្ណ​ប៉ាតង់ វិញ្ញាបនបត្រ​ចុះបញ្ជី​អាករ​លើ​តម្លៃបន្ថែម វិញ្ញាបនបត្រ​បញ្ជាក់​ការចុះឈ្មោះ ក្នុង​បញ្ជីពាណិជ្ជកម្ម និង​ពាក្យស្នើសុំ។

ជំហាន​ទី២ គោរព​តាម​ការណែនាំ​បន្ទាប់មក​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នឹងធ្វើ​ការវាយតម្លៃ​ពី​ហានិភ័យ ដោយ​ផ្អែកលើ​ហានិភ័យ​របស់​ផលិតផល ដែល​រង​ការបំផ្លាញ​ពី​សត្វល្អិត ប្រវត្តិ​របស់​ក្រុមហ៊ុន ប្រភពដើម​របស់​ផលិតផល។ បន្ទាប់មក ក្រសួង​នឹងធ្វើ​ការណែនាំ និង​ប្រាប់​ពី​ល័ក្ខខ័ណ្ឌ​នាំចេញ​ផលិតផល​ទាំងនេះ​ពី​ប្រទេស​កម្ពុជា។

ជំហាន​ទី៣  កំណត់​ពី​ការទាមទារ​ធ្វើ​អធិការកិច្ច និង​ការធ្វើ​តេស្ត​ដោយ​ប្រទេស​នាំចូល​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នឹង​ធ្វើការ​ពិនិត្យថា តើ​ប្រទេស​នាំចូល​ទាមទារ​ធ្វើតេស្ត និង​អធិការកិច្ច​អ្វីខ្លះ។ បន្ទាប់មក ក្រសួង​នឹង​រៀបចំ​ធ្វើ​អធិការកិ្ច និង​តេស្ត​ទៅតាម​ការទាមទារ​ទាំង​នោះ។

ជំហាន​ទី៤  រៀបចំ​ធ្វើតេស្ត​នៅក្នុង​មន្ទីរពិសោធន៍ ប្រសិនបើ​ចាំបាច់ ក្រសួង​នឹង​រៀបចំ​ធ្វើ​ត្សេ​ត​នៅក្នុង​មន្ទីរពិសោធន៍ យ៉ាងហោចណាស់​ឲ្យ​បាន មុន​ការនាំចេញ​ចំនួន១៥ថ្ងៃ (គិត​ថ្ងៃ​ធ្វើការ​ប៉ុណ្ណោះ)។ ក្រសួង​រៀបចំ​ធ្វើតេស្ត​ដែល​ចាំបាច់​ទាំងអស់ ប៉ុន្តែ​លោកអ្នក​គួរ​ធ្វើការ​ជូនដំណឹង​ជាមុន។

ជំហាន​ទី៥  ធ្វើ​ធុ​បទ​កម្ម​ទំនិញ​នាំចេញ​ប្រសិនបើ​ចាំបាច់ ក្រសួង​នឹងមាន​រៀបចំ​ធ្វើ​ធូប​ទក​ម្ម យ៉ាងហោចណាស់​ឲ្យ​បាន​មុន​ការនាំចេញ​ចំនួន១៥ថ្ងៃ(គិត​ថ្ងៃ​ធ្វើការ​ប៉ុណ្ណោះ)។ ដំណើរការ​ធូប​ទក​ម្ម ត្រូវ​ចំណាយពេល​ចំនួន៩៦ម៉ោង។ ក្រសួង​នឹងធ្វើ​ការត្រួតពិនិត្យ​ក្រោយពេល​ធ្វើ​ធូប​ទក​ម្ម ដើម្បី​កំណត់ថា​តើ​ចាំបាច់​ត្រូវធ្វើ​ធូប​ទក​ម្ម​ម្តងទៀត​ដែរឬទេ។

ជំហាន​ទី៦  នាំចេញ​ផលិតផល​បន្ទាប់មក ក្រសួង​នឹង​ចេញ​វិញ្ញាបនបត្រ​ធូប​ទក​ម្ម (Fumigation Certificate) វិញ្ញាបនបត្រ​នេះ​បញ្ជាក់​ពី​ប្រភេទ​ទំនិញ ការ​បរិច្ឆេទ និង​ប្រភេទ​ថ្នាំ​ដែល​ប្រើ​នៅពេល​ធ្វើ​ប្រព្រឹត្ត​កម្ម។ ក្រោយពី​លោកអ្នក​ទទួលបាន​វិញ្ញាបនបត្រ​ធូប​ទក​ម្ម មានន័យថា​ទំនិញ​របស់លោក អ្នក​បានទទួល​ការពិនិត្យ​អនាម័យ និង​ភូតគាម​អនាម័យ និង​អាចធ្វើ​ការនាំចេញ​បាន​ហើយ៕ប្រភព៖propertyarea

Most Popular

To Top