សេដ្ឋកិច្ច​

ចំណេះដឹង! អ្វី​ជាការ​ឆ្លងកាត់​គយ​អន្តរជាតិ?

ភ្នំពេញៈ ការឆ្លងកាត់​គយ​អន្តរជាតិ គឺជា​ការដឹកជញ្ជូន​ទំនិញ​ពី​ការិយាល័យ​គយ​មាត់​ច្រកចូល ចូលទៅក្នុង​ដែន​គយ ឆ្ពោះទៅកាន់​ការិយាល័យ​គ​យ​មាត់​ច្រកចេញ ចេញទៅ​ក្រៅ​ដែន​គយ។

ប្រតិបត្តិ​ករ​ត្រូវ​ទទួល​ការអនុញ្ញាត ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋ​ករ​កម្ពុជា ដើម្បី​អនុវត្ត​នីតិវិធី​ឆ្លងកាត់​អន្តរជាតិ និង​ត្រូវ​អនុវត្តតាម​នីតិវិធី​ដូចខាងក្រោម៖

ក.នៅ​មាត់​ច្រកចូល

  • ជើងសា​គយ​ត្រូវបំពេញ​ប្រតិវេទន៍​គយ បំ​ព្រួញ​នៅ​ការិយាល័យ​ចេញដំណើរ
  • មន្ត្រី​គយ និង​រដ្ឋាករ​មាន​សម​ត្ថ​កិច្ច​ត្រូវបំពេញ​ក្នុង​ផ្នែក A និង C នៃ​ប្រតិវេទន៍​គយ។ ក្នុងករណី​ពុំមាន​ភាពមិនប្រក្រតី មន្ត្រី​គយ​មាន​សមត្ថកិច្ច​ត្រូវ​បោះត្រា និង​បញ្ជាក់​នីតិវិធី​គយ​ឆ្លងកាត់ ដោយ​កំណត់​ល័ក្ខខ័ណ្ឌ មួយចំនួន​ដូចជា តម្រាយ​ផ្លូវ​ស្របច្បាប់​និង​រយៈពេល​ឆ្លងកាត់​ហើយ​កិប សៀ​ល​គយ។

ខ.នៅ​មាត់​ច្រកចេញ។

  • ប្រតិបត្តិ​ករ​នីតិវិធី​នៃ​ការឆ្លងកាត់​គយ ឬ តំណាង​របស់ខ្លួន បង្ហាញ​ប្រតិវេទន៍​គយ​បំ​ព្រួញ ជូន​ដល់​មន្ត្រី​គយ​និង​រដ្ឋាករ​មាន​សមត្ថកិច្ច។
  • មន្ត្រី​គយ និង​រដ្ឋាករ​មាន​សម​ត្ថ​កិច្ច​នា​មាត់​ច្រកចេញ ត្រួតពិនិត្យ​នូវ​ប្រក្រតី​ភាព​នៃ​ត្រា ឬ សៀ​ល​គយ​លើ​មធ្យោបាយ​ដឹកជញ្ជូន ឬ កុងតឺន័រ​ឆ្លងកាត់។ ក្នុងករណី​យល់ថា​ពុំមាន​ភាពមិនប្រក្រតី មន្ត្រី​គយ​និង រដ្ឋាករ​បញ្ជាក់​នៅក្នុង​ផ្នែក D នៃ​ប្រតិវេទន៍​គយ រួច​កាត់​ត្រា ឬ សៀ​ល​គយ​ចេញ​មុន​អនុញ្ញាត​ឲ្យ​ដឹកជញ្ជូន​ឆ្លងកាត់​ប្រទេស​ទី​បី៕ប្រភព៖propertyarea

Most Popular

To Top