ភ្នំពេញៈ សាខាគយ និងរដ្ឋាករនាំចេញមានមុខងារ និងភារកិច្ចធ្វើជាសេនាធិការឲ្យ អគរ លើការងារបំពេញបែបបទ គយលើទំនិញនាំចេញ ស្ថិតក្រោមរូបភាពវិនិយោគ និងការងារផ្សេងទៀត ដូចមានចែងក្នុងប្រការ៤ នៃប្រកាសលេខ ៣៨៩ សហវ.ប្រក ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១០ ។
ការត្រួតពិនិត្យរូបវ័ន្តទំនិញនាំចេញ នៅសាខាគយនិងរដ្ឋាករនាំចេញ ត្រូវធ្វើឡើងតែម្តងរួមគ្នារវាងមន្ត្រីគយនិងរដ្ឋាករ និងមន្ត្រីកាំកុងត្រូល លើទម្រង់ឯកសារត្រួតពិនិត្យតែមួយរួមគ្នា គឺកំណត់ហេតុរួមស្តីពីការត្រួតពិនិត្យទំនិញវាយនភ័ណ្ឌនាំចេញ។
ទំនិញនាំចេញដែលជាកម្មវត្ថុ នៃការធ្វើបែបបទគយនាំចេញនៅសាខាគយ និងរ ដ្ឋាករនាំចេញ គឺជាទំនិញ នាំចេញស្ថិតក្រោមរូបភាពវិនិយោគ នៅតាមបណ្តាសន្និធិគយបណ្ដោះអាសន្ន និង/ឬ អាជីវកម្មដ្ឋាននានា របស់វិនិយោគិន និងទំនិញនាំចេញផ្សេងទៀត តាមការកំណត់របស់ អគរ ។
ក្រោយពេលត្រួតពិនិត្យរូបវ័ន្តទំនិញ ផ្ទុកក្នុងកុងតឺន័ររួចរាល់ មន្ត្រីគយនៃសាខាគយនិងរដ្ឋាករនាំចេញ និងមន្ត្រីកាំកុងត្រូលធ្វើការកិបសៀលគយ និងសៀលកាំកុងត្រូលរៀងៗខ្លួន ។ សៀលគយនាំចេញកិប នៅផ្នែកខាងស្តាំនៃទ្វារកុងតឺន័រ នឹងត្រូវកាត់ចេញវិញមុនពេលលើកឡើង មធ្យោបាយដឹកជញ្ជូននាំចេញ ដោយមន្ត្រីគយនិងរដ្ឋាករមាន សមត្ថកិច្ចនៅមាត់ច្រកចេញ ក្រោយពេលពិនិត្យផ្ទៀងផ្ទាត់លេខសៀល ជាក់ស្តែង និងឯកសារគយនាំចេញ (សេចក្តីណែនាំលេខ ៨២២គ.រ ចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០០៣) ៕
ប្រភព៖ propertyarea