ភ្នំពេញៈ ប្រទេសកម្ពុជា បានក្លាយជាសមាជិក របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ ។ សហគមន៍អាស៊ាន (ASEAN Community) មានសសរស្ដម្ភចំនួន៣ ៖ សហគមន៍សន្តិសុខអាស៊ាន សហគមន៍សេដ្ឋកិច្ចអាស៊ាន និងសហគមន៍សង្គម-វប្បធម៌អាស៊ាន។
សម្រាប់ប្រទេសកម្ពុជា និងសហគមន៍សេដ្ឋកិច្ច អាស៊ានមាននូវទីផ្សារ និងមូលដ្ឋានផលិតកម្មតែមួយ ដែលនឹងធ្វើអោយកាន់តែមានសក្ដានុពល និងភាពប្រកួតប្រជែងខ្ពស់ជាមួយនឹងយន្តការ និងវិធានការក្នុងពង្រឹង ការអនុវត្តកិច្ចព្រមព្រៀងសេដ្ឋកិច្ច ដែលមានស្រាប់ បង្កើនសន្ទុះសមាហរណកម្ម តំបន់លើវិស័យអាទិភាព សម្របសម្រួលលំហូរធុរជន ពលករជំនាញ និង ធនធានមនុស្ស ព្រមទាំងពង្រឹង នូវយន្តការស្ថាប័នរបស់អាស៊ាន ។
ទីផ្សារ និងមូលដ្ឋានផលិតកម្មរួម របស់អាស៊ានមានធាតុសំខាន់ ៥គឺ៖ (១) លំហូរដោយសេរីនូវទំនិញ (២) លំហូរដោយសេរីនូវសេវាកម្ម (៣) លំហូរដោយសេរីនូវវិនិយោគ (៤) លំហូរដោយសេរីនូវមូលធន និង (៥) លំហូរដោយសេរីនូវពលករជំនាញ ។ ទីផ្សារ និងមូលដ្ឋានផលិតកម្មរួមរបស់អាស៊ាន មានផ្នែកសំខាន់ពីរគឺ៖ វិស័យអាទិភាពសម្រាប់សមាហរណកម្ម និង ចំណីអាហារ កសិកម្ម និងរុក្ខាសាស្ត្រ៕
ដោយ ៖ propertyarea