សេដ្ឋកិច្ច​

សេដ្ឋកិច្ចចិន ត្រូវគេព្យាករថា នឹងជែង សេដ្ឋកិច្ចអាមេរិក ក្នុងឆ្នាំ២០២៨

បរទេស៖ ក្រុមអ្នកវិភាគ សេដ្ឋកិច្ចអង់គ្លេស មួយបាននិយាយនៅថ្ងៃសៅរ៍ សប្ដាហ៍នេះថា សេដ្ឋកិច្ចរបស់ប្រទេសចិន នឹងជែងសេដ្ឋកិច្ច អាមេរិក នៅត្រឹមឆ្នាំ២០២៨ គឺលឿនជាង ៥ឆ្នាំដែលធ្លាប់បាន ព្យាករកាលពីមុន ព្រោះតែគោលនយោបាយ ខុសគ្នារបស់ប្រទេសទាំងពីរ លើជម្ងឺកូវីដ១៩។ 

តារាងពានសេដ្ឋកិច្ច ពិភពលោក ដែលចេញដោយមជ្ឈមណ្ឌលស្រាវជ្រាវ សេដ្ឋកិច្ចនិងពាណិជ្ជកម្ម មានមូលដ្ឋាននៅក្នុងទីក្រុងឡុងដ៍ បាននិយាយថា ការគ្រប់គ្រង បានឆាប់រហ័សនិងខ្លាំងក្លា របស់ចិន លើការរាតត្បាត ជម្ងឺកូវីដ១៩ ដែលផ្ទុះឡើង ក្នុងទីក្រុងវូហាន ក្នុងឆ្នាំ២០១៩ បានបណ្ដាលឲ្យមាន ការប៉ះពាល់ខូចខាត សេដ្ឋកិច្ចតិចតួចជាង ក្នុងឆ្នាំ២០២០ នាំឲ្យមានការចាប់ផ្តើម មានភាពឆាប់ប្រសើរឡើង។ 

គួរបញ្ជាក់ថា យោងតាមក្រុមតាមដាន អនឡាញនៅសាកលវិទ្យាល័យ Johns Hopkins University បានឲ្យដឹងថា ប្រទេសចិនបានរាយការណ៍ ករណីសកម្មនៃជម្ងឺ កូវីដ១៩ ចំនួន២៣ករណី នៅថ្ងៃទី១៩ ខែធ្នូ។ ចិនបានរាយការណ៍ករណីកូរ៉ូណា សរុបចំនួន៩៥.៤៦០ ដោយមានមនុស្សស្លាប់៤.៧៧០នាក់ គិតចាប់តាំងពី ពេលជម្ងឺថ្មីនេះ ចាប់ផ្តើម៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top