សេដ្ឋកិច្ច​

គម្រោងសណ្ឋាគារ ផ្កាយប្រាំ និងខុនដូ វីនដាម មានកម្ពស់ជាង៣០ជាន់ បញ្ចប់គ្រោងអគារ និងកសាងដល់ដំបូល

ភ្នំពេញ៖ ដោយមានកម្ពស់ជាង៣០ជាន់ គម្រោងសណ្ឋាគារផ្កាយប្រាំ និងខុនដូ វីនដាម (Wyndham) របស់មជ្ឈមណ្ឌលលីស៊ីន CEO ដែលស្ថិតនៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ បានបញ្ចប់គ្រោងអគារ និងកសាងដល់ជាន់ដំបូល ដោយនៅឆ្នាំ២០២២ គ្រោងនឹងបញ្ចប់ការសាងសង់ជាស្ថាពរ។

នាពេលថ្មីៗនេះ មជ្ឈមណ្ឌលលីស៊ីន CEO បានប្រារព្ធពិធីបញ្ចប់ការសាងសង់គ្រោងអគារ ដោយមានការប្រសិទ្ធិពរពីព្រះសង្ឃ និងការសម្តែងម៉ុងសាយអមដោយសំឡេងម៉ាស៊ីនរបារដែកចុងក្រោយត្រូវបានបិទជិត។

ជាសក្ខីភាពនៃភាពជោគជ័យនេះ លោកឧកញ៉ា ហ៊ុន តូ ,លោកប្រធានក្រុមហ៊ុនលីស៊ីនគ្រុប ស៊ី ម៉ីងជីង, លោកនាយកក្រុមហ៊ុនលីស៊ីនគ្រុប វ៉ាង ចុងឡុង អ្នកស្រីប្រធាននាយកក្រុមហ៊ុនលីស៊ីនគ្រុប លីវ ខៃលី លោកប្រធានក្រុមហ៊ុនGCC អ៊ី ជាឈី លោកនាយកប្រតិបត្តិGCC ឡាយ យ៉ានឈី ព្រមទាំងភ្ញៀវកិត្តិយសជាច្រើន បានអញ្ជើញចូលរួមក្នុងពិធីបើកសម្ពោធន៍នេះ។

ប្រធានក្រុមហ៊ុនលីស៊ីនគ្រុប លោក ស៊ី ម៉ីងជីង បានថ្លែងថា ជំងឺកូវីដ១៩ បានប៉ះពាល់ដល់ការដ្ឋានសំណង់ក្នុងរាជធានីភ្នំពេញ ហើយការដ្ឋានខ្លះទៀតត្រូវបានផ្អាកក្នុងការសាងសង់។ ក៏ប៉ុន្តែក្រុមហ៊ុនលីស៊ីនគ្រុប មិនបានឈប់ឬផ្អាកការសាសង់ទេ គឺនៅតែបន្តពង្រីកទៅមុខរហូត។ដោយប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ចំពោះវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការបង្ការ និង ទប់ស្កាត់ការរីករាលដាលនៃកូវីដ១៩និងគោលបំណងនៃការសាងសងប្រកបដោយសុខសុវត្ថិភាពក្រុមហ៊ុនលីស៊ីនគ្រុប បានបញ្ចប់គម្រោងហេដ្ឋារចនាសម្ពន្ធ័ប្រកបដោយភាពជោគជ័យជាមួយនឹងល្បឿនលឿន គុណភាព និង មានប្រសិទ្ធភាព។

លោកបានបញ្ជាក់ថា ការបោះជំហ៊ានទៅមុខដោយជោគជ័យ របស់ក្រុមហ៊ុនលីស៊ីន CEO បានធ្វើឱ្យសណ្ឋាគារផ្កាយប្រាំនិងខុនដូ វីនដាមសាងសង់ដល់ដំបូលនៃអាគារដែលមានន័យថាពិតជាបានចាក់គ្រឹះយ៉ាងរឹងមាំដល់ដំណាក់កាលបន្តបន្ទាប់។ យោងតាមផែនការក្នុងកាសាងសង់បន្ទាប់របស់ក្រុមហ៊ុនលីស៊ីនCEO បានផ្តោតសំខាន់ទៅលើ រូបរាងខាងក្រៅនៃដំបូលអាគារដែលមានរូបរាងពពក និង សំណង់ខាងក្នុងនៃ សណ្ឋាគារលំដាប់ផ្កាយ ៥ WYDHAM នឹងបញ្ចប់ក្នុងពេលឆាប់ៗនេះតាមការគ្រោងទុក។

ក្នុងរយៈពេលប៉ុន្នានឆ្នាំចុងក្រោយនេះ វិស័យសេដ្ឋកិច្ចនៃប្រទេសកម្ពុជា មានការរីកចំរើនយ៉ាងលឿន។ ការរីកចំរើននេះមានអាត្រាប្រមាណ ៧% ក្នុងរយៈពេល ៩ឆ្នាំជាប់ៗគ្នា នេះធ្វើឱ្យការវិនិយោគបរទេសកាន់តែច្រើនឡើងនៅក្នុងប្រទេសកម្ពុជា។ដោយមានតម្រូវការកាន់តែច្រើននូវអាជីវកម្មនិងកន្លែងស្នាក់នៅកើនឡើងធ្វើឱ្យទីផ្សារអចលនទ្រព្យកាន់តែមានប្រជាប្រិយភាពជាបន្តបន្ទាប់។ក្រុមហ៊ុនលីស៊ីនគ្រុប គឺជាក្រុមហ៊ុនដ៏ឆ្នើមមួយនៅក្នុងចំណោមក្រុមហ៊ុនឆ្នើមដ៏ច្រើននៅក្នុងព្រះរាជាណាចក្រកម្ពុជា។

នៅឆ្នាំ២០១៣ ដោយយោងតាមអនុលោមគោលនយោបាយ«ផ្លូវមួយ-ខ្សែក្រវ៉ាត់មួយ»នៅតំបន់អាស៊ីអាគ្នេយ៍ ក្រុមហ៊ុនលីស៊ីនគ្រុប បានបង្កើតការិយាល័យកណ្តាលរបស់ខ្លួននៅចំកណ្តាលរាជធានីភ្នំពេញ។ ក្រុមហ៊ុនលីស៊ីនគ្រុប បានអភិវឌ្ឍន៍ខ្លួនក្លាយជាក្រុមហ៊ុនដ៍ធំមួយ ដោយមានការរួមបញ្ចូល ការអភិវឌ្ឍដីធ្លី ការអភិវឌ្ឍអចលនទ្រព្យបម្រើសេវាកម្មទេសចរណ៍ជំនួញពាណិជ្ជកម្មអន្តជាតិ ម្ហូបអាហារនិងឧស្សាហកម្មទ្រង់ទ្រាយធំក្រោមការសហការួមគ្នារវាងប្រទេសកម្ពជានិង មហាសម្ព័ន្ធមិត្តចិន។

ចំពោះការអភិវឌ្ឍវិស័យអចលនទ្រព្យ ផ្ទៃដីទំហំ២៥០០ហិកតានៃគម្រោងលីស៊ីនស៊ីកាងស៊ីនឆឹង ត្រូវបានសាងសង់ដោយក្រុមហ៊ុនលីស៊ីនគ្រុប និង រាជរដ្ឋាភិបាលកម្ពុជា នឹងជំរុញការផ្លាស់ប្តូររចនាសម្ព័ន្ធឧស្សាហកម្មរបស់ក្រុងព្រះសីហនុទាំងមូល និងទាក់ទាញយ៉ាងខ្លាំងនូវការវិនិយោគនិងសហគ្រាសបរទេស។ វាក៏ជាមជ្ឈមណ្ឌលឧស្សាហកម្មដ៏មមាញឹកក្នុងគម្រោងផ្លូវមួយខ្សែក្រវ៉ាត់មួយនៅតំបន់អាស៊ីអាគ្នេយ៍និងជាគម្រោងថ្នាក់ជាតិសម្រាប់កម្ពុជានាពេលអនាគតជាមួយនឹងពិភពលោក។

ក្រៅពីគម្រោងលីស៊ីនស៊ីកាងស៊ីនឆឹងនៅក្រោមបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនលីស៊ីនគ្រុប ក៏មានគម្រោងអភិវឌ្ឍន៍ដ៏សម្បូរបែបសម្រាប់ក្រុងព្រះសីហនុ សណ្ឋាគារផ្កាយប្រាំអមជាមួយទេសភាពឆ្នេរលើសពីនេះក្រុមហ៊ុនលីស៊ីនគ្រុបនិងក្រុមហ៊ុនGCCគ្រុបបានរួមគ្នាបង្កើតគម្រោងសំណង់វីឡាទំហំប្រហែល ៣៤ ហិកតានៅរាជធានីភ្នំពេញឈ្មោះថាបុរីNADIនិងគម្រោងទីក្រុងពាណិជ្ជកម្មអូរឫស្សីថ្មីភ្នំពេញ។ទន្ទឹមនឹងនេះក្រុមហ៊ុនក៏បានរៀបចំផែនការអភិវឌ្ឍជាច្រើនដំណាក់កាលជាបន្តបន្ទាប់។

ម៉្យាងវិញទៀតក្នុងនាមជាក្រុមហ៊ុនអចលនទ្រព្យលំដាប់កំពូលរបស់កម្ពុជាហើយក៏ជាអ្នកសាងសង់និងត្រួសត្រាយនាពេលអនាគតជាមួយនឹងបទពិសោធន៍ពាណិជ្ជកម្មជាច្រើនឆ្នាំការយល់ច្បាស់អំពីទីផ្សារក្រុមហ៊ុនលីស៊ីនគ្រុបក៏មានឆន្ទៈក្នុងការទទួលខុសត្រូវរបស់ខ្លួនក្នុងការបញ្ចូលធនធានដែលមានគុណភាពខ្ពស់ជូនដល់ទីក្រុងនិងប្រជាជន។ស្ថិតនៅក្នុងបរិបទនេះ អាផាតមិនសណ្ឋាគារអាជីវកម្មស្រាលំដាប់ផ្កាយ៥រួមបញ្ចូលទាំងគេហដ្ឋានដែលមានគុណភាពខ្ពស់និងអាជីវកម្មលំដាប់ខ្ពស់មួយបានចាប់កំណើតឡើង។


ទន្ទឹមនឹងនេះលីស៊ីនCEOបានសហការជាមួយក្រុមហ៊ុន សណ្ឋាគារ លំដាប់ពិភពលោកគឺសណ្ឋាគារលំដាប់ផ្កាយប្រាំ WYNDHAM ដើម្បីផ្តល់ជូននូវ សេវាកម្មកម្រិតផ្កាយប្រាំឈានមុខគេ លើពិភពលោកដល់ប្រជាជន នៅរាជធានីភ្នំពេញដើម្បីឱ្យភ្ញៀវគ្រប់រូបទទួលបាន ការគោរពនៅទីនេះ៕

This image has an empty alt attribute; its file name is photo_2021-01-28_13-46-49.jpg
This image has an empty alt attribute; its file name is photo_2021-01-28_13-46-54-1.jpg
This image has an empty alt attribute; its file name is photo_2021-01-28_13-46-58.jpg
This image has an empty alt attribute; its file name is photo_2021-01-28_13-47-00.jpg
This image has an empty alt attribute; its file name is photo_2021-01-28_13-47-04.jpg
This image has an empty alt attribute; its file name is photo_2021-01-28_13-47-06.jpg

Most Popular

To Top