ភ្នំពេញ-ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១៖ ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក គឺជាវិនិយោគទុនរួមគ្នា រវាងក្រុមហ៊ុន លីហួរ ហ្រ្គុប និងបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុន អេស ប៊ី អាយ ហូលឌីង បានបើកសាខាថ្មី ជាផ្លូវការស្ថិតនៅក្នុង តំបន់ពាណិជ្ជកម្ម ដែលបានចំណាយពេល ប្រមាណជាង៥ខែ ក្នុងការរចនាអគារនេះឡើង។
អគារសា្នក់ការ សាខាច្បារអំពៅ២ថ្មីនេះ គឺស្ថិតនៅលើអគារលេខ ២៥ ផ្លូវជាតិលេខ១ សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក គឺជាធនាគារពាណិជ្ជមួយ ក្នុងចំណោមធនាគារ ដែលមានការវិវត្តន៍លឿនបំផុត នៅក្នុងព្រះរាជាណាចក្រកម្ពុជា បានបើកបម្រើសេវាកម្មហិរញ្ញវត្ថុ ជូនអតិថិជន បន្ទាប់ពីទទួលបានអជ្ញាប័ណ្ណ ពីធនាគារជាតិ កាលពីខែមីនា ឆ្នាំ២០២០។ បើទោះបីជាទទួលរង នូវផលប៉ះពាល់ជាសកល ពីជម្ងឺឆ្លង កូវីដ១៩ យ៉ាងណាក្តី ក៏ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក នៅតែបន្តរីកចម្រើនទៅមុខ ស្របទៅតាមតម្រូវការ របស់ប្រជាពលរដ្ឋ ទាំងនៅក្នុងតំបន់ទីប្រជុំជន និងជនបទ ដែលមានចំណូលទាប និងមធ្យម។ ដោយគិតមកត្រឹមចុងខែកុម្ភៈ ឆ្នាំ២០២១ ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក បានផ្តល់ការងារ ជូនប្រជាពលរដ្ឋកម្ពុជា មានចំនួនជាង ១.៥០០ កន្លែង គ្រប់ដណ្តប់ ២៥ខេត្ត/ក្រុងរាជធានី តាមរយៈសាខាទាំង៤៥។
លើសពីនេះ ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក នឹងខិតខំស្វែងរក ប្រភពទុន ក្រៅស្រុក និងក្នុងស្រុក ដើម្បីផ្តល់សេវាកម្ម ផ្នែកហិរញ្ញវត្ថុល្អបំផុត ដើម្បីទាក់ទាញ ការវិនិយោគយូរអង្វែង ពីក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ប្រទេសជប៉ុន ដើម្បីលើកកម្ពស់ វិស័យសេដ្ឋកិច្ច និងស្ថិរភាពនយោបាយ សម្រាប់ព្រះរាជាណាចក្រកម្ពុជា ។
លោកស្រី ឃឹម កញ្ញា ប្រធានសាខាច្បារអំពៅ២ ជាមួយបទពិសោធន៍ ជាង១២ឆ្នាំ នៅលើវិស័យធនាគារ ក្នុងការដឹកនាំប្រតិបត្តិការសាខា និងការគ្រប់គ្រងគុណភាពសេវាកម្ម លោកស្រីបានបេ្តជ្ញាចិត្ត នឹងសម្រេចឲ្យបាន នូវគោលដៅហរិញ្ញវត្ថុ សម្រាប់អតិថិជន និងអនាគតប្រកបដោយ និរន្តភាព៕
សម្រាប់សេវាកម្ម លម្អិតសូមទំនាក់ទំនង៖
លោកស្រី ឃឹម កញ្ញា ប្រធានសាខាច្បារអំពៅ២
ទូរស័ព្ទៈ០៩២ ៩៣៩ ៨៩៩
អ៊ីម៉ែលៈ kanga.khim@sbilhbank.com.kh
អំពីធនាគារ
ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក គឺជាវិនិយោគទុនរួមគ្នារវាងក្រុមហ៊ុន អេស ប៊ី អាយ ហូលឌីង និង អ្នកឧកញ៉ា លី ហូរ។ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក ទទួលបានអាជ្ញាប័ណ្ណស្របច្បាប់ ពីធនាគារជាតិ នៃកម្ពុជា កាលខែមីនាឆ្នាំ២០២០។ ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក ប្រតិបត្តិការអាជីវកម្ម ទូទាំង២៥ខេត្ត/រាជធានី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយបុគ្គលិកជាង១,៥០០នាក់។