ភ្នំពេញៈ អ្នកជំនាញអចលនទ្រព្យមើលឃើញថា ក្នុងចំណោមតំបន់ដែលនៅជុំវិញរាជធានីភ្នំពេញទាំងអស់ គឺតំបន់ភាគខាងជើងរាជធានីភ្នំពេញ មានសកម្មភាពរស់រវើកជាងគេបើប្រៀបធៀបនឹងតំបន់ផ្សេង។
ឧកញ៉ាឃាង ពុទ្ធី ប្រធានក្រុមប្រឹក្សាភិបាល សមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជាបានប្រាប់គេហទំព័រ Propertyarea តាមទូរសព្ទនារសៀលថ្ងៃទី១ មេសាកន្លងមកថា ក្នុងអំឡុងពេលដែលកម្ពុជា ត្រូវបានវាយប្រហារដោយជំងឺកូវីត១០ វិស័យអចនលទ្រព្យនៅរាជធានីភ្នំពេញ ហាក់មានការថមថយបន្តិច។
ប៉ុន្តែទោះជាយ៉ាងតំបន់ភាគខាងជើង ឈៀងខាងលិច ដូចជា តំបន់មួយចំនួននៃខណ្ឌព្រែកព្នៅ ខណ្ឌពោធិ៍សែនជ័យ នៅតែមានសកម្មភាពទិញ លក់ រស់វើកលើវិស័យមួយនេះ។
លោកបន្តថា “មូលហេតុដែលតំបន់នេះ នៅតែមានសកម្មភាពរស់រវើក ព្រោះថាតំបន់នេះ មានសំណង់អគារស្ថាប័នរដ្ឋជាច្រើន បានផ្លាស់ប្តូរទៅជិតនោះ ដែលធ្វើឲ្យតំបន់នោះហាក់នៅកៀកភ្នំពេញ” ។
ជាមួយគ្នានេះ លោកស្រី តាំង ហួរ ក្រុមហ៊ុន Amatak Property Service Co, Ltd បានមានប្រសាសន៍៍ឲ្យដឹងដែរថា ក្នុងបរិបទដែលជំងឺកូវីត១៩ កំពុងតែរាតត្បាតនៅប្រទេសកម្ពុជាពិតមែន តែសកម្មភាពនៃការទិញដូរ ដីធ្លីនៅតែមានសកម្មភាពដដែល។
លោកស្រីបន្តថា “នៅជុំវិញរាជធានីភ្នំពេញតំបន់ ដែលលោកស្រីមើលឃើញថា វិស័យអចលនទ្រព្យ នៅតែមានសកម្មភាពនោះ នៅក្នុងខណ្ឌសែនសុខ និងតំបន់ជិតនោះ រួមទាំងតំបន់ជិតផ្លូវក្រវ៉ាត់ក្រុងផងដែរ” ៕ប្រភព៖propertyarea.asia