សេដ្ឋកិច្ច​

សកម្មភាព​​ ទិញ​លក់​ដីធ្លី ​ក្រោយ​ថ្ងៃ២០កុម្ភៈ ចាប់ផ្ដើម​ថមថយ ប៉ុន្តែ​តម្លៃ

ភ្នំពេញៈ ចាប់តាំងពី​កម្ពុជា​បាន​ជួបប្រទះ នឹង​ការឆ្លង​រាលដាល​ជា​សហគមន៍ រលក​ទី៣ថ្ងៃទី២០ កុម្ភៈ ២០២១មក ឃើញថា​អាជីវកម្ម​ជាច្រើន បាន​បន្ត​បិទទ្វារ​និង​បិទទ្វារ​ ជា​អាជីវកម្ម​ជាច្រើន សកម្មភាព នៃ​ការជួញដូរ​នានា​ក៏​ត្រូវបាន​អាក់ខាន ក្នុងនោះដែរ​ការទិញ​ល​ក់ដី​ធ្លី នៅ​ក្របខណ្ឌ​ទូទាំងប្រទេស​ក៏បាន​ថមថយ​ដែរ តែ​រក្សា​តម្លៃ​នៅ​ថេរ។

លោក​ឌឹ​ត ច​ណ្ណា ប្រធាន​ក្រុមហ៊ុន​ឡាក់​គី រៀល​ធី​បានឱ្យដឹងថា ជាទូទៅ​យើង​ឃើញថា ចាប់​តាំង​កម្ពុជា​បាន​ជួបនឹង​ព្រឹត្តិការណ៍ សហគមន៍២០ កុម្ភៈ យើង​ឃើញថា​ការជួប​ចរចា​ផ្ទាល់​កាន់តែ​ពិបាក ដែល​ធ្វើ​ការទិញ​លក់​ដីធ្លី​ជួប​បញ្ហា​ច្រើន។ អ្នកទិញ​មិនអាច​ជួប​អ្នកលក់​ដោយផ្ទាល់ ហើយ​ពួកគេ​ត្រូវ​ជួប​តាម​ទូរ​សព្ទ​ឬ​តាម​អន​ឡាញ ដែល​ធ្វើឱ្យ​សកម្មភាព​នៃ​ការទិញ​លក់​មាន​ថយចុះ​មួយចំនួន ។

លោក​បន្តថា ដោយសារតែ​បម្រាម​ នៃ​ការជួប​ជុំគ្នា ធ្វើឱ្យ​ធុរជន​ឬក៏​វិនិយោគិន ​មិនអាច​ជួបជុំ​ក្នុងការ​ពិភាក្សា ដើម្បី​បង្កើត​មុខ​ជំនួញ​បាន មានតែ​ការជួបគ្នា​តាម​អន​ឡាញ​មួយចំនួន តែ​មិនមាន​ច្រើន​ប៉ុន្មាន​ទេ ហើយ​បើ​ជួប​ក៏​ជាការ​ជួប ដើម្បី​បន្ត​គម្រោង ​ដែល​បានរៀបចំ​កាលពីពេល​កន្លងមក​ដែរ ដោយឡែក​គម្រោងថ្មីៗ គឺ​ពិបាក​នឹង​បង្កើតឡើង​ក្នុង​វិបត្តិ​កូ​វីដ១៩នេះ ទើប​ធ្វើឱ្យ​ការទិញ​លក់​ដីធ្លី សម្រាប់​អភិវឌ្ឍន៍ មិនមាន​សកម្មភាព​ដូច​មុន ។

លោក​បន្តថា “ថ្វី​ត​ត្បិតតែ​ការទិញ​លក់​ដីធ្លី មិនសូវមាន​សកម្មភាព​ក៏ពិតមែន​ក្ដី តែ​តម្លៃ​វិញ​យើង​ឃើញថា មិនមាន​ការថយចុះ​ទេ តំបន់​ខ្លះ​គឺ​នៅ​រក្សា​តម្លៃ​ថេរ និង​មាន​តំបន់​ខ្លះ បែរជា​ឡើងថ្លៃ​បន្តិច​ទៅទៀត” ។

លោក​បន្ថែមថា “បើទោះជា​មាន​វិបត្តិ​នៃ​ជំងឺ​កូ​វីដ១៩ និង​មិនមាន​ការទិញ​លក់​ដីធ្លី និង​អចលនទ្រព្យ​ក៏ពិតមែន​ក្ដី ក៏​អ្នកជំនួញ ក្នុង​វិស័យ​អចលនទ្រព្យ មិនមាន​ការខាតបង់​លុយកាក់​អ្វី​នោះដែរ” ។

បើ​មាន​វិបត្តិ​ អ្នកមាន​លុយ​អត់​បញ្ចេញ​លុយ ​សម្រាប់​ទិញ ដូច្នេះ​លុយ​គេ​នៅតែ​លុយ​គេ​អត់​មាន​បាត់​ទៅណា​ដែរ តែ​សម្រាប់​អ្នក​ដែល​ត្រូវការ​ចំណូល​ប្រចាំខែ ដើម្បី​ដោះស្រាយ​ជីវភាព នោះ​ទើប​មាន​ផល ប៉ះពាល់​ខ្លាំង បើ​មិនមាន​ការវិនិយោគ ។ និយាយ​រួម​ផលប៉ះពាល់ នៃ​ការមិន​មានការ​ទិញ​ល​ក់​នៃ គឺ​វា​ប៉ះ​ដល់​អ្នក​ដែលមាន​ជីវភាព ក្រោម​ធ​ម្យ​ម និង​មធ្យម ។

ជាមួយគ្នានេះ លោក​លឹម រដ្ឋា​ភ្នាក់ងារ​អចលនទ្រព្យ​មួយរូប ​ប្រចាំខេត្ត​កែប បាន​និយាយថា តម្លៃ​ដីធ្លី​នៅក្នុង​ខេត្ត​កែប និង​កំពត ជាពិសេស​ដី​ដែលមាន​សក្ដានុពល​ខ្ពស់​ដូចជា​នៅ​មាត់​ព្រែក មាត់​ឆ្នេរ មិន​ត្រឹមតែ​មិន​ធ្លាក់​ថ្លៃ​ទេ តែ​ដី​ខ្លះ​មានតែ​ឡើងថ្លៃ​ទៅវិញ។

លោក​បន្តថា “ម្ចាស់​ដី ដែល​មិនមាន​បញ្ហា ឬ​មិន​ត្រូវការ​លុយ ​សម្រាប់​ដោះស្រាយ គឹ​មិន​បញ្ចុះតម្លៃ​ដី​ឡើយ មានតែ​ចង់​ឡើង​ដូច្នេះហើយ​ទើប​ធ្វើឱ្យ​ដី​នៅ​តំបន់​ខ្លះ នៅតែ​រក្សា​តម្លៃ​បានល្អ​ប្រសើរ” ៕

Most Popular

To Top