ភ្នំពេញៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីប្រកាសច្បាប់ស្តីពីថ្លៃសេវា និងកម្រៃជើងសាវិជ្ជាជីវៈ សម្រាប់ការផ្តល់សេវាកម្មវាយតម្លៃ និងសេវាកម្មអចលនវត្ថុដល់ក្រុមហ៊ុនអចលនទ្រព្យនានា នៅក្នុងប្រទេសកម្ពុជាទូទាំងគ្រប់ខេត្តក្រុង។
យោងតាមឧបសម្ព័ន្ធនៃការប្រកាសលេខ ៧៦១.សហវ.ប្រក ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០១៧ រូបមន្តនៃការគណនា និងមូលដ្ឋាននៃការកំណត់ថ្លៃសេវា និងកម្រៃជើងសាវិជ្ជាជីវៈ សម្រាប់ការបំពេញសេវាកម្មវាយតម្លៃ និងសេវាកម្មអចលនវត្ថុ ដែលត្រូវទិញលក់ត្រូវបានកំណត់ដូចជា៖
១ សម្រាប់ក្រុមហ៊ុនវាយតម្លៃ
តម្លៃអចលនទ្រព្យដូចជាដីធ្លីនិងផ្ទះសម្បែងដែលទិញ ឬលក់ មានតម្លៃស្មើនឹង៖
– ១០០,០០០ ដុល្លា ឬក្រោមនេះ ត្រូវកំណត់ថ្លៃសេវាវិជ្ជាជីវៈ ០,១៧០ % ឬអប្បបរិមាស្មើនឹង ១៧០ដុល្លា។
– ១,០០០,០០១ – ៥,០០០,០០០ដុល្លា ត្រូវកំណត់ថ្លៃសេវាវិជ្ជាជីវៈ ០,០៥0%។
– ៥,០០០,០០១ – ១០,០០០,០០០ដុល្លា ត្រូវកំណត់ថ្លៃសេវាវិជ្ជាជីវៈ ០,០៣០%។
– លើសពី ១០,០០០,០០០ដុល្លា ត្រូវកំណត់ថ្លៃសេវាវិជ្ជាជីវៈ ០,០២៥% ។
សម្រាប់ក្រុមហ៊ុនភ្នាក់ងារអចលទ្រព្យ និងក្រុមហ៊ុនគ្រប់គ្រងអចលនវត្ថុ
១. ការទិញ និងលក់ អចលនវត្ថុ ដូចជាដីធ្លីនិងផ្ទះសម្បែង។ ចំពោះការទិញ និងលក់ទាំងអស់ត្រូវបានកំណត់ថ្លៃសេវាវិជ្ជាជីវៈ អប្បបរិមា ៣% ក្នុងរយៈពេលដែលមិនកំណត់។
២. ការជួលអចលនវត្ថុ
– ការជួលអចលនវត្ថុ ដែលមានរយៈពេលក្រោម១ឆ្នាំ កម្រៃសេវាវិជ្ជាជីវៈអាចកំណត់ទៅបានតាមកិច្ចព្រមព្រៀង រវាងភាគីទាំងសងខាងគឺអ្នកជួល និងម្ចាស់អចលនវត្ថុ។
– ការជួលអចលនវត្ថុរយៈពេល១ឆ្នាំ កម្រៃសេវាវិជ្ជាជីវៈ គឺត្រូវតែស្មើនឹងតម្លៃជួលអចលនទ្រព្យ១ខែ។
– ការជួលអចលនទ្រព្យលើសពី១ឆ្នាំ កម្រៃសេវាវិជ្ជាជីវៈ គឺត្រូវតែស្មើនឹងតម្លៃជួលអចលនទ្រព្យ១ខែ បូករួមនឹងចំនួន២៥%បន្ថែម ទៅតាមសមាមាត្រនៃការជួលតាមឆ្នាំនីមួយ៕
propertyarea.asia