សេនហ្វ្រេនស៊ីស្កូ៖ យោងតាមអ្នកតាមដានទីផ្សារ Canalys បានឲ្យដឹងថា ទឹកប្រាក់ខ្ពស់បំផុត ចំនួន ៤១,៨ ពាន់លានដុល្លារ ត្រូវបានចំណាយ សម្រាប់កុំព្យូទ័រលើ Cloud ក្នុងត្រីមាសចុងក្រោយនេះ ខណៈអាជីវកម្មជាច្រើន ពឹងផ្អែកលើអ៊ីនធើណេត ដើម្បីរស់រានមានជីវិត ពីរោគរាតត្បាត យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

ការចំណាយលើសេវាកម្ម ហេដ្ឋារចនាសម្ព័ន្ធ Cloud នៅជុំវិញពិភពលោក បានកើនឡើងជិត ១១ ពាន់លានដុល្លារអាមេរិក ពីរយៈពេល ៣ ខែដំបូងនៃឆ្នាំនេះ។
អ្នកវិភាគស្រាវជ្រាវនៅ Canalys លោក Blake Murray បានមានប្រសាសន៍ថា Cloud បានក្លាយជាអ្នកឈ្នះ នៅគ្រប់វិស័យទាំងអស់ កាលពីឆ្នាំមុនជាមូលដ្ឋាន ចាប់តាំងពីការចាប់ផ្តើម នៃការរាតត្បាតមេរោគ COVID-19 និងការអនុវត្តការចាក់សោ។
អង្គការពឹងផ្អែកលើ សេវាកម្មឌីជីថល និងអ៊ីនធើណេត ដើម្បីរក្សាប្រតិបត្តិការ ព្រមទំាងសម្របខ្លួន ទៅនឹងស្ថានភាព ដែលកំពុងរីកចម្រើន។
ទោះបីជាការចំណាយ ជាទ្រង់ទ្រាយធំលើ Cloud ក្នុងឆ្នាំកន្លងទៅក៏ដោយ ក៏អាជីវកម្មភាគច្រើន មិនទាន់ធ្វើការផ្លាស់ប្តូរឌីជីថល នៅឡើយទេ។ អ្នកវិភាគរូបនេះរំពឹងថា ការធ្វើចំណាកស្រុកទៅ Cloud នឹងបន្ត ខណៈភាពជឿជាក់ នៅក្នុងសេដ្ឋកិច្ច មានភាពប្រសើរឡើង និងបានពន្យារពេល គម្រោងនានា ដើម្បីទទួលបានជីវិតថ្មី។
យោងតាមគេហទំព័រ Canalys បានឲ្យដឹងថា ក្រុមហ៊ុន Amazon Web Services គឺជាក្រុមហ៊ុនផ្តល់សេវាកម្ម Cloud ឈានមុខគេ នៅក្នុងត្រីមាសនេះស្មើនឹង ៣២ ភាគរយនៃទីផ្សារ។
វេទិកា Azure របស់ក្រុមហ៊ុន Microsoft ស្ថិតនៅលំដាប់ទី ២ ជាមួយ ១៩ ភាគរយ នៃទីផ្សារចំណែក Google Cloud មានចំណែកទីផ្សារ ៧ ភាគរយ។ គូប្រជែងនីមួយៗ បានឃើញអាជីវកម្ម Cloud របស់ពួកគេកើនឡើង ដែលរួមចំណែក ដល់ប្រាក់ចំណូលសរុប ដែលបានរាយការណ៍ នៅសប្តាហ៍នេះ៕ ដោយ៖លី ភីលីព
