ភ្នំពេញៈ រហូតមកទល់ពេលនេះ ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុស្ថាបនាបានសម្រេចប្រមាណ៤០ភាគរយហើយ ខណៈសកម្មភាពសាងសង់នៅតែសកម្ម ទោះបីជាកម្ពុជាកំពុងជាប់ផុងក្នុងវិស័យជំងឺកូវីដ។

ប៉ុន្តែជាមួយនឹងផែនការបញ្ចប់នាឆ្នាំ២០២៣ខាងមុខ ប្រជាពលរដ្ឋខ្មែរមួយចំនូនមិនទាន់បានដឹងពីគុណសម្បត្តិនៃផ្លូវនេះ និងដឹងពីបញ្ហាសុវត្ថិភាពនៃការបើកបរលើផ្លូវនេះនៅឡើយទេ។
តើផ្លូវល្បឿនលឿនជាប្រវត្តិសាស្ត្រ ដែលមិនធ្លាប់មាននៅកម្ពុជានេះមានគុណសម្បត្តិអ្វីខ្លះ ទំព័របណ្តាញទំនាក់ទំនងសង្គមរបស់ផ្លូវមួយខ្សែនេះបានបង្ហាញលើចំណុចពិសេសចំនួន៦ដូចជា ទី១ ផ្លូវនេះជួយបង្កើនល្បឿនបើកបរលឿន សមត្ថភាពដឹកជញ្ជូនខ្លាំង ទី២ ផ្លូវសម្រាប់យានយន្តផ្សេងៗ មានការត្រួតពិនិត្យ មានសុវត្ថិភាព ទី៣ លើកកម្ពស់សេដ្ធកិច្ចការងារ ទី៤ ជំរុញការវិនិយោគ ស្របពេលជំរុញកំណើននៃសេដ្ឋកិច្ច ទី៥ ជំរុញសេដ្ឋកិច្ចនិងឧស្សាហកម្ម កាត់បន្ថយថ្លៃដឹកជញ្ជូន និងទី៦ ពន្លឿនទំនើបកម្ពុជា។
ជាមួយគ្នានេះ លោកវ៉ាស៊ីម សូរិយាអ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា គុណភាពនៃការសាងសង់ផ្លួវនេះមានលក្ខណៈពិសេស ដោយឈរលើលំដាប់ស្តង់ដាអន្តរជាតិ ខុសពីផ្លូវដទៃដែលបានសាងសង់នៅកម្ពុជា។

នេះជាគំរោងផ្លូវល្បឿនលឿន ដែលជាគម្រោងអភិវឌ្ឍន៍បៃតងនៅកម្ពុជា និងជាផ្លូវតំណាងឲ្យគំរោងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់១ និងផ្លួវ១នៅកម្ពុជា៕
ប្រភព៖ propertyarea
