សេដ្ឋកិច្ច​

៣ម៉ាត់យ៉ាងខ្លី! របស់មហាសេដ្ឋី Elon Musk រង្គើពិភពបច្ចេកវិទ្យា ក្នុងសតវត្សរ៍ទី២១

សម្ដីរបស់បុគ្គលជោគជ័យ អាចជះឥទ្ធិពលធំ​ ដល់ផ្នត់គំនិតមនុស្សទូទៅ ហើយអ្វីដែលកាន់សំខាន់ គឺសម្ដីរបស់មហាសេដ្ឋីពិភពលោក ដូចជាលោក Elon Musk ដោយគ្រាន់តែសម្ ដីរបស់លោកខ្លីៗ តែប៉ុន្មានម៉ាត់ សឹងធ្វើឱ្យរង្គើ របត់បច្ចេកវិទ្យាពិភពលោក និងជះឥទ្ធិពលធំ ដល់ចរន្តសេដ្ឋកិច្ច ជាសកលថែមទៀតផង តួយ៉ាងក្នុងព្រឹត្តិការណ៍សំខាន់ៗ ខាងក្រោមនេះ។

១. Elon Musk និយាយទៅកាន់កម្មវិធីផ្ញើសារ Signal មានអ្នកទាញយកកម្មវិធី Signal យ៉ាងគំហុក ប្រមាណជា ៧,៥ លានដង កើនឡើងដល់ទៅ ៤២០០% ដោយគ្រាន់តែ មហាសេដ្ឋី Elon Musk បានបង្ហោះសារខ្លីមួយលើ Twitter នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ មានសេចក្ដីថា “Use Signal” ឬទាញយកកម្មវិធី Signal។

ហេតុការណ៍នេះផងដែរ កើតឡើងក្រោយរឿងចម្រូងចម្រាស់ ទាក់ទងនឹងគោលការណ៍ថ្មី កម្មវិធី WhatsApp ដោយបង្ខំឱ្យអ្នកប្រើចែករំលែក ទិន្នន័យរបស់អ្នកប្រើប្រាស់ ទៅកាន់កម្មវិធីបណ្ដាញសង្គម Facebook។ ដោយបណ្ដាលឱ្យអ្នកប្រើប្រាស់ WhatsApp រត់ទៅប្រើកម្មវិធីផ្សេង ដូចជា Signal និង Telegram ជាដើម។

២. Elon Musk ប្រកាសថាចាយលុយអេឡិចត្រូនិច Bitcoin តម្លៃរបស់លុយនេះបានឡើង ៤៣៦០៤ ដុល្លារ គិតត្រឹម ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ ដែលជាតម្លៃខ្ពស់បំផុត ក្នុងប្រវត្តិមិនធ្លាប់មាន។

ចំនួនឡើងដ៏សន្ធឹកសន្ធាប់នេះក៏ព្រោះតែ កាលពីចុងខែមករា ឆ្នាំ២០២១ ក្រុមហ៊ុនរថយន្តអគ្គិសនី Tesla របស់ Elon Musk បានប្រកាសថា ពួកគេបានទិញ រូបិយបណ្ណអេឡិចត្រូនិច Bitcoin ប្រមាណ ១,៥ ពាន់លានដុល្លារ ក្នុងបំណងបម្រើឱ្យការទូទាត់សាច់ប្រាក់របស់ក្រុមហ៊ុននាពេលអនាគត។

៣. Elon Musk ប្រកាសថាឈប់ប្រើ Bitcoin តម្លៃលុយនេះ ធ្លាក់ចុះប្រមាណ ១៧% ក្នុងរយៈពេលមិនដល់ ២៤ ម៉ោងស្រួលបួលផង ពោលគឺធ្លាក់ពីតម្លៃ ៥៤៨០១ ដុល្លារមកនៅត្រឹមតម្លៃ ៤៥៧១៣ ដុល្លារ។

ការចុះធ្លាក់ចុះយ៉ាងគំហុកនេះ អាចមកពីមហាសេដ្ឋី Elon Musk បានបង្ហោះសារសំខាន់មួយ លើ Twitter កាលពីម៉ោង ៥ ភ្លឺ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ក្នុងសារលើ Twitter។

នៅក្នុងសារដ៏មានឥទ្ធិពលនោះ មានសេចក្ដីថា Tesla នឹងផ្អាកការទូទាត់ប្រាក់ ដោយប្រើ Bitcoin ព្រោះហេតុផលការពារបរិស្ថាន ត្បិតការ Mine (រុករក Bitcoin) ឬការទូរទាត់លុយនេះ គឺប្រើប្រាស់ថាមពលអគ្គិសនីច្រើន ដូចជាការប្រើឥន្ធនៈហ្វូស៊ីល ឬធ្យូងថ្មជាដើម៕ ប្រភព៖ សប្បាយ

Most Popular

To Top