ភ្នំពេញៈ ប្រតិបត្តិកររក្សាទុកមូលបត្រសំដៅដល់កន្លែងសម្រាប់ដាក់ផ្ញើមូលបត្រ។ ការដាក់ផ្ញើមូលបត្រគីជាដំណើរការនៃការផ្ទេរកម្មសិទ្ធិករមូលបត្រ តាមរយៈការផ្ទេររវាងគណនី (Book Entry) (ការកត់ត្រាឥណទាន/ឥណពន្ធ ក្នុងសៀវភៅគណនីរបស់សមាជិក និងអ្នកចូលរួម) ដោយគ្មានចរន្ដនៃការផ្ទេរមូលបត្ររូបវ័ន្ដ។
អត្ថប្រយោជន៍
នៅពេលមូលបត្រមានការជួញដូររវាងវិនិយោគិន ប្រតិបត្តិកររក្សាទុកមូលបត្រធើ្វការទូទាត់នូវប្រតិបត្តិការទាំងនោះតាមរយៈការផ្ទេររវាងគណនី (Book Entry)ដោយគ្មានការផ្ទេរមូលបត្ររូបវ័ន្ត។ ដូច្នេះហានិភ័យចំពោះការបាត់ និងការលួចមូលបត្រត្រូវបានជៀសវាងទាំងស្រុង។ សមាជិក អ្នកចូលរួម និងអតិថិជន ដែលបានដាក់ផ្ញើមូលបត្រនៅ ផ.ម.ក. មិនចាំបាច់ដកមូលបត្រទៅវិញ នៅពេលដែលត្រូវអនុវត្តសិទ្ធិកម្មសិទ្ធិករឡើយ។
ការបើកគណនី
បុគ្គលដែលអាចបើកគណនីមូលបត្រនៅប្រតិបត្តិកររក្សាទុកមូលបត្ររួមមាន ក្រុមហ៊ុនមូលបត្រ និងក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រ។ បុគ្គលដែលមានបំណងបើកគណនីមូលបត្រត្រូវបំពេញបែបបទបើកគណនីមូលបត្រនៅប្រតិបត្តិកររក្សាទុកមូលបត្រ។ គ្រប់គណនីមូលបត្រទាំងអស់ រួមមានគណនីមូលបត្ររបស់សមាជិក ឬ អតិថិជនត្រូវបានបង្កើតឡើងក្នុង ប្រព័ន្ធ Ledger (ledger system) របស់ ផ.ម.ក. ដែលផ្ទុកផងដែរនូវទិន្នន័យលម្អិតនៃប្រតិបត្តិការរបស់សមាជិក និងអតិថិជន ព្រមទាំងទិន្នន័យលម្អិតនៃបញ្ជីភាគហ៊ុនិក។
ការដាក់ផ្ញើមូលបត្រ
ដើម្បីដាក់ផ្ញើមូលបត្រនៅប្រតិបត្តិកររក្សាទុកមូលបត្រ បុគ្គលដែលដាក់ផ្ញើត្រូវផ្ដល់ព័ត៌មានដូចខាងក្រោមដល់ប្រតិបត្តិកររក្សាទុកមូលបត្រ : ប្រភេទមូលបត្រ ចំនួននៃការបោះផ្សាយ ឈ្មោះមូលបត្រ អក្សរកូដ ចំនួនមូលបត្រសរុប កាលបរិចេ្ឆទបោះផ្សាយ កាលបរិចេ្ឆទចុះបញ្ជី និងព័ត៌មានផេ្សងទៀតពាក់ព័ន្ធនឹងកម្មសិទ្ធិភាពមូលបត្រ៕ប្រភព៖http://propertyarea