សេដ្ឋកិច្ច​

វិភាគៈ តើសេដ្ឋកិច្ចកម្ពុជា នឹងវិវត្តន៍ទៅជាយ៉ាងណា បន្ទាប់ពីវិបត្តិ សកលនេះផុតរលត់?

ភ្នំពេញៈ តំបន់អាស៊ីអាគ្នេយ៍ មានលក្ខណៈត្រៀមប្រយុទ្ធប្រឆាំង នឹងវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មី Delta អំឡុងពេលបច្ចុប្បន្ននេះ ខណៈប្រទេសកម្ពុជា នៅតែមានសុទិដ្ឋិនិយម ចំពោះកំណើនសេដ្ឋកិច្ច នាពេលខាងមុខដដែល។

ចំណនុសំខាន់ៗ ដែលយើងគួរកត់សម្គាល់ គឺកម្ពុជាបានចំណាយប្រាក់ ជាង១ពាន់លានដុល្លារ ដើម្បីប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ ហើយការបង្កើនភាពស៊ាំនៅសហគមន៍ នឹងអាចសម្រេចបាន នៅខែតុលា ឆ្នាំ២០២១។ មណ្ឌលទេសចរណ៍ នៃក្រុងព្រះសីហនុ និងខេត្តសៀមរាប ទំនងជានឹងវិវត្ត ទៅជាប៉ូលសេដ្ឋកិច្ចសំខាន់ៗ និងទីក្រុងដែលមានរីកចម្រើន កាន់តែខ្លាំង ក្រោយពីបញ្ចប់ការផ្ទុះរាលដាល នៃជំងឺនេះ។

ប្រទេសកម្ពុជា មានសក្តានុពលរីកចម្រើន យ៉ាងត្រចះត្រចង់ ដោយសារការពង្រីកសេដ្ឋកិច្ច អាស៊ីអាគ្នេយ៍ ការបង្កើនពាណិជ្ជកម្មជាមួយចិន និងប្រជាជនវ័យក្មេង។

ការឆ្លើយតបដ៏រឹងមាំរបស់រដ្ឋាភិបាល
យោងតាមក្រសួងសុខាភិបាលកម្ពុជា ប្រជាជនកម្ពុជា ជាង៧,២លាននាក់ បានចា​ក់​វ៉ាក់សាំង (យ៉ាងតិចបានចាក់វ៉ាក់សាំង បង្ហារជំងឺកូវីដ-១៩ មួយដូស) ស្មើនឹង៧១.៣១% នៃប្រជាជន ដែលមានសិទ្ធិទទួលបាន។

ចំនួនប្រជាជនកម្ពុជា ដែលបានទទួលការ ចាក់វ៉ាក់សាំងគ្រប់ដូស ក៏មានការកើនឡើង ជាលំដាប់ផងដែរ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានសន្យាថា កុមារអាយុចាប់ពី ១២ ទៅ ១៧ ឆ្នាំជាក្រុមបន្ទាប់នឹងត្រូវចាក់វ៉ាក់សាំង ចាប់ពីថ្ងៃទី១ ខែសីហា នេះតទៅ។

ការប្រឡងថ្នាក់ជាតិថ្នាក់ទី១២ ត្រូវគ្រោងធ្វើនៅខែធ្នូ។ ប្រទេសកម្ពុជាអាចសម្រេចបាន នូវភាពស៊ាំសហគមន៍ ដែលមានន័យថាប្រជាពលរដ្ឋ ៦៥% ចាប់ពីអាយុ១២ឆ្នាំ បានទទួលវ៉ាក់សាំងបង្ការ គ្រប់ដូស នៅខែតុលាឆ្នាំនេះ។
រដ្ឋាភិបាលកម្ពុជា ក៏កំពុងស្វះស្វែងរកវ៉ាក់សាំងបន្ថែម ទៀតផងដែរ ដើម្បីឱ្យខ្លួនអាចផ្តល់កម្រិតដូសទី៣ ដល់អ្នកដែលបាន ចាក់ថ្នាំបង្ការហើយ។

បច្ចុប្បន្នប្រទេសកម្ពុជា កំពុងមានការកើនឡើង គួរឱ្យព្រួយបារម្ភ ហើយមេដឹកនាំកំពុងស្នើសុំ ឱ្យមានភាពស្ងប់ស្ងាត់ និងព្យាយាមបន្ធូរបន្ថយ ភាពតានតឹងអារម្មណ៍។ ចំនួនករណីឆ្លង និងមរណភាពកើនឡើង អាចបណ្តាលឱ្យកើតមាន ជំងឺផ្សេងៗទៀត ដំណាលគ្នា (ជំងឺមុនមានស្រាប់កាន់តែអាក្រក់ទៅៗ ) ហើយចំនួនទាំងនេះ អាចកាត់បន្ថយយ៉ាងឆាប់រហ័ស នៅកម្ពុជា ជាងកន្លែងផ្សេងៗទៀតក្នុងតំបន់។

ទោះយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋក្រីក្រ នឹងទទួលរងនូវផលវិបាកយ៉ាងធ្ងន់ធ្ងរ។ ជាសំណាងល្អរដ្ឋាភិបាលកម្ពុជា បានបង្ហាញនូវបំណង ជួយពួកគេយ៉ាងមុតមាំ ហើយបានចំណាយថវិកាយ៉ាងច្រើន ជាពិសេសសម្រាប់អ្នកដែល មានប្រាក់ចំណូលទាប ដើម្បីទ្រ​ទ្រង់សេដ្ឋកិច្ច ដែលភាគច្រើន រួមមាន កម្មករកាត់ដេរ និងអ្នកប្រកបរបរក្រៅប្រព័ន្ធ (អ្នករត់រ៉ឺម៉កកង់បី អ្នកលក់ចំណីអាហារ ម្ចាស់ហាងតូចតាច។ ល។ )។

យោងតាមធនាគារអភិវឌ្ឍន៍អាស៊ី កម្ពុជា បានចំណាយប្រាក់ចំនួន ១.៣៦ពាន់លា​នដុល្លារ ដើម្បីប្រយុទ្ធប្រឆាំងនឹង ជំងឺកូវីដ-១៩ ដែលស្មើនឹងប្រមាណ ៥.១% នៃផលិតផ​លក្នុងស្រុក សរុបរបស់ប្រទេស។

កម្មវិធីការផ្ទេរសាច់ប្រាក់ Covid-19 (CCTP) បានផ្តល់ឱ្យ ដូចជាថវិកាដែលបានចំណាយ ដើម្បីទិញវ៉ាក់សាំងស៊ីណូហ្វាម ស៊ីណូវ៉ាក់ និងអាស្ត្រាហ៊្សេនីកា ក៏ដូចជា ការវិនិ​យោគចាំបាច់ ដើម្បីធ្វើទំនើបកម្ម ហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល ដូចជា សម្ភារធ្វើតេស្ត ការចំណាយលើប្រាក់ឈ្នួល ការពន្យាពន្ធ ការទទួលបានឥណទាន និងច្រើនផ្សេងទៀត។

នៅឆ្នាំនេះ រដ្ឋាភិបាលទំនងជាចំណាយច្រើនជាងមុនទៀត
ខណៈវាជាការពិតដែលថា ចំនួនប្រជាពលរដ្ឋកម្ពុជា ដែលរស់នៅក្នុងភាពក្រីក្របានកើនឡើង ដោយសារផលប៉ះពាល់ នៃជំងឺរាតត្បាតលើអាជីវកម្ម និងការធ្លាក់ចុះនៃតម្រូវការ សម្រាប់ការនាំចេញសម្លៀកបំពាក់ (ជាចំណុចសំខាន់ នៃសេដ្ឋកិច្ចកម្ពុជា) វាច្បាស់ថាអ្វីៗអាចកាន់តែអាក្រក់។

យោងតាមក្រុមប្រឹក្សាជាតិគាំពារសង្គម បានឲ្យដឹងថា ប្រជាជនប្រមាណ២.៧លា​ននាក់ បានទទួលអត្ថប្រយោជន៍ ពី CCTP ដែលជាគម្រោងប្រឆាំង នឹងភាពក្រីក្រ ដែលមានប្រជាពលរដ្ឋ ស្មើនឹង១៤%។

ផ្ទុយពីប្រទេសដទៃទៀត នៅក្នុងតំបន់ ដូចជា ហ្វីលីពីន និងឥណ្ឌូនេស៊ី ដែលបានអនុវត្តន៍ ការបិទខ្ទប់ប្រទេសដោយផ្នែក ដើម្បីធ្វើឱ្យមានភាពងាយស្រួល សម្រាប់ប្រជាជនក្រីក្រ រដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវការ បិទខ្ទប់យ៉ាងតឹងរ៉ឹង។

ជាលទ្ធផលសកម្មភាពសេដ្ឋកិច្ច បានវិលត្រឡប់មកវិញ លឿនជាងមុន បន្ទាប់ពីការផ្ទុះរាលដាលដំបូង។

លើសពីវិស័យទេសចរណ៍
ទន្ទឹមនឹងនេះការផ្ទុះឡើងបានពង្រីកផែនការ ធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ច នៃក្រុងព្រះសីហនុ កំពង់ផែទឹកជ្រៅ និងខេត្តសៀមរាប ដែលជាទីតាំង នៃប្រាសាទព្រហញ្ញសាសនា ដ៏ល្បីល្បាញលើពិភពលោក ដែលមានឈ្មោះថាអង្គរវត្ត។

យោងតាមគេហទំព័រ ហេឡូអង្គរ ដែលជាផតថលចំណេះដឹង របស់កម្ពុជា គម្រោងអភិវឌ្ឍន៍អចលនទ្រព្យជាច្រើន កំពុងដំណើរការ នៅក្នុងខេត្តសៀមរាប រួមមាន ការសាងសង់ ព្រលានយន្តហោះអន្តរជាតិថ្មី គម្រោងសំខាន់ៗចំនួន២០ ដែលជាផ្នែកមួយ នៃផែនកា​រមេ អភិវឌ្ឍន៍វិស័យទេសចរណ៍ នៅខេត្តសៀមរាប និងគម្រោងការអភិវឌ្ឍទេសចរណ៍ និងបដិសណ្ឋារកិច្ចជាច្រើនទៀត ត្រូវបានបង្កើតឡើង ដោយក្រុមហ៊ុនឯកជន និងមានការគាំទ្រពីវិនិយោគិន មកពីសហរដ្ឋអាមេរិក ជប៉ុន និងចិន។

នៅពេលជំងឺរាតត្បាតចប់ទៅ តំបន់នេះមានបំណង ទទួលភ្ញៀវទេសចរអន្តរជាតិ ចំនួនជាង៧.៥ លាននាក់ ជារៀងរាល់ឆ្នាំ (កម្ពុជាទទួលបានតែ ៦.៦លាននាក់ប៉ុណ្ណោះ នៅឆ្នាំ ២០១៩) ហើយកំពុងចាត់វិធានការ អនុវត្តសកម្មភាពនេះ។

បន្តិចម្តងៗ ខេត្តសៀមរាប ក៏ក្លាយជាទីតាំងដ៏ពេញនិយម សម្រាប់ការចាប់ផ្តើមអាជីវកម្ម ព្រោះមនុស្សជាច្រើន ចង់បង្កើតអាជីវកម្ម ដោយខ្លួនឯង នៅក្រៅទីក្រុងភ្នំពេញ។

ទន្ទឹមនឹងនេះដែរ ក្រុងព្រះសីហនុ កំពុងព្យាយាមឆ្លងកាត់ ដំណាក់កាលដំបូង ដែលនៅដំណាក់កាលនោះ ការអភិវឌ្ឍន៍អចលនទ្រព្យ ផ្អែកលើកាស៊ីណូ មានជាទូទៅ។ វាធ្វើ ឱ្យភ្នាក់ងារទេសចរណ៍ម្នាក់ មិនពេញចិត្តនឹងចំណុចនេះ ដែលគាត់សរសេរបង្ហាញពីភាពមិនល្អ និងមិនពេញចិត្តនឹង “ទេសចរណ៍ហួសប្រមាណ” នេះ។

ផ្ទុយមកវិញ ក្រុងព្រះសីហនុ ត្រូវបានគេព្យាករណ៍ថា នឹងវិវឌ្ឍន៍ និងល្បីល្បាញលើ​សពីជាកន្លែង ដែលទាក់ទាញទេសចរណ៍ទៅទៀត។ ជាទីតាំងកំពង់ផែទឹកជ្រៅ តែមួយគត់របស់កម្ពុជា ក្រុងព្រះសីហនុ មានបំណងប្រែក្លាយ ទៅជាទីក្រុងឧស្សាហកម្ម ស្រដៀងនឹងទីក្រុងសិនជិន (Shenzhen) ដែលពោរពេញទៅដោយ តំបន់សេដ្ឋកិច្ចពិសេស និងការអភិវឌ្ឍសកម្មភាព ផលិតនាំចេញ។

នេះមិនត្រឹមតែអាច ធ្វើឱ្យព្រលានយន្តហោះ ក្រុងព្រះសីហនុ មានភាពប្រសើរឡើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការ ចាក់បញ្ចូលហិរញ្ញវត្ថុ ជាបន្តបន្ទាប់នឹងនាំឱ្យមានគម្រោ​ង កាន់តែប្រសើរឡើង។

ឧទាហរណ៍ ទីក្រុងរាម ដែលជាគម្រោងទីក្រុងនៅក្នុងទីក្រុង អភិវឌ្ឍនៅលើដីក្បែរព្រលានយន្តហោះ នឹងក្លាយជាគម្រោងអភិវឌ្ឍន៍ ប្រកបដោយចីរភាពដំបូងគេមួយ របស់ប្រទេសកម្ពុជា ដែលបានប្រើប្រាស់ អ្នកជំនាញអភិវឌ្ឍអាស៊ី អស់រយៈជាច្រើនទសវត្សរ៍ ជាពិសេសក្រុមហ៊ុន ឧស្សាហកម្ម Suzhou Industrial Park ដ៏ល្បីល្បាញ។

គម្រោងដែលជាគំនិតច្នៃប្រឌិត របស់ក្រុមហ៊ុន Canopy Sands Development ដែលជាសមាជិក នៃក្រុមហ៊ុន Prince Holding Group ត្រូវបានគេរំពឹងថា នឹងទាក់ទាញការវិនិយោគ ចំនួន១៦ពាន់លានដុល្លារ ហើយការអភិវឌ្ឍន៍ នៅដំណាក់កាលដំបូង បានចាប់ផ្តើមរួចហើយ។

គម្រោងនេះ នឹងប្រកាន់ខ្ជាប់នូវគោលការណ៍ រចនាប្រកបដោយចីរភាព ដូចជាការការពារបរិស្ថាន ការកែច្នៃធនធានប្រើឡើងវិញ ការផលិតរថយន្ត ដែលមិនប៉ះពាល់ដល់បរិស្ថាន និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។

ក្នុងនាមជាប្រទេសមួយ ក្នុងចំណោមប្រទេស ដែលងាយរងគ្រោះ ដោយសារទឹកជំនន់ និងគ្រោះរាំងស្ងួត មានតម្រូវការច្បាស់លាស់ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ ការអភិវឌ្ឍឧស្សាហកម្ម និងពាណិជ្ជកម្ម នៅខេត្តព្រះសីហនុ ត្រូវបានគេរំពឹងថា នឹងពន្លឿនការធ្វើចំណាកស្រុក ចូលក្នុងទីក្រុង ហើយយុវជនកម្ពុជា ដែលមានចំនួនច្រើនជាងពីរភាគបី នៃប្រជាជនសរុប នឹងត្រូវការទ្រព្យសម្បត្តិ ដែលមាននិរន្តរភាពបែបនេះ។

ក្នុងពេលជាមួយគ្នានេះដែរ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានដំណើរការនាំចូល និងនាំចេញបាន ចំនួន១ពាន់លានដុល្លារ នៅឆមាសទីមួយនៃឆ្នាំនេះ ដែលកើនឡើងប្រមាណ ៥០% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ លើសពីការងើបឡើងវិញ នៃតម្លៃភាគហ៊ុននៅលើទីផ្សារ ការធ្វើពាណិជ្ជកម្មកើនឡើង រវាងចិន និងអាស៊ីអាគ្នេយ៍ ភាគីទាំងពីរ បានឃើញពីការកើនឡើង នៃលំហូរពាណិជ្ជកម្មទំនិញ ទោះបីជាមានការធ្លាក់ចុះ នៅកន្លែងផ្សេងទៀតក៏ដោយ មានន័យថាកម្ពុជាអាចទទួលបាន អត្ថប្រយោជន៍យ៉ាងខ្លាំង ដោយសារសាជីវកម្មចិនផ្លាស់ប្តូរ សកម្មភាពរបស់ខ្លួន នៅអាស៊ីអាគ្នេយ៍ ។

បើយោងតាមស្ថាប័ន Brookings ទោះបីជាមានវីរុសបំប្លែងខ្លួនថ្មី Delta ក៏ដោយ ការចុះហត្ថលេខា លើកិច្ចព្រមព្រៀង ភាពជាដៃគូក្នុងតំបន់ និងកិច្ចព្រមព្រៀងទូលំទូលាយនិងជឿនលឿន សម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិ កអាចបណ្តាលឱ្យមានកំណើនពាណិជ្ជកម្មប្រចាំឆ្នាំចំនួន ១៩ ពាន់លានដុល្លារនៅឆ្នាំ ២០៣០។

ការធ្វើឱ្យធនធានមនុស្សប្រសើរឡើង?
នៅចុងបញ្ចប់ ប្រសិនបើប្រជាជនកម្ពុជា​ មិនអភិវឌ្ឍជំនាញ ខណៈដែលពួកគេត្រៀមខ្លួន សម្រាប់អនាគត ដែលរងឥទ្ធិពល ដោយបដិវត្តឧស្សាហកម្ម ៤.០ ទេ នោះគ្មានគម្រោងណាមួយ ដែលនឹងផ្តល់សេវាកម្ម ដល់ប្រទេសទេ។ ដើម្បីបញ្ចៀសពីកំហុសឆ្គង នៅសាលារៀនកើនឡើង ប្រទេសកម្ពុជា ចាំបាច់ត្រូវមើលពីការកើនឡើង នៃការចុះឈ្មោះចូលរៀន នៅសាកលវិទ្យាល័យ និងការវិលត្រឡប់ទៅសាលារៀនវិញ របស់នាយោជិកយ៉ាងតិច​ ចំនួន២ភាគ៥ នៅទូទាំងពិភពលោក។

យោងតាមផែនការយុទ្ធសាស្ត្រ វិស័យអប់រំឆ្នាំ ២០១៩-២០២៣ ក្រសួងអប់រំយុវជន និងកីឡាមានគោលបំណង ឱ្យនិស្សិត១៦% បានចុះឈ្មោះចូលរៀន និងបញ្ចប់ការសិក្សា នៅសកលវិទ្យាល័យនៅឆ្នាំ២០២៣ យ៉ាងហោចណាស់ លើផ្នែកវិទ្យាសាស្ត្របច្ចេកវិទ្យា វិស្វកម្ម និងវេជ្ជសាស្ត្រ។

មានការរំពឹងទុកថា នៅពេលអនាគត ប្រទេសកម្ពុជា នឹងមានចំនួននិស្សិតបញ្ចប់ការសិក្សា ដែលមានជំនាញពាក់ព័ន្ធកើនឡើង ដែលនឹងអាចចូលរួមក្នុងសេដ្ឋកិច្ចចម្រុះ ដោយពង្រីកការអភិវឌ្ឍឱ្យបានច្រើន លើសពីពេលមានជំងឺរាតត្បាត ដែលបានទាញមនុស្សរាប់លាននាក់ ចេញពីភាពក្រីក្រ។

អនាគតប្រទេសកម្ពុជានៅតែប្រសើរក្រោយពីជំងឺរាតត្បាត
ជាការពិត ឧបសគ្គនៅតែមាន ហើយអនាគតដ៏ភ្លឺស្វាង សម្រាប់កម្ពុជា មិនអាចលាក់បាំងការពិត ដែលថាការកសាង ប្រទេសកម្ពុជាឡើងវិញ គឺជាកិច្ចការដ៏លំបាក។ គ្មានប្រទេសណា ដែលត្រូវទទួលរង ការរីករាលដាលយូរជាងអ្វី ដែលចាំបាច់នោះទេ ហើយរាល់ជីវិតដែលបាត់បង់ ដោយសារលទ្ធផលនៃ Covid-19 គឺជាសោកនាដកម្ម។

រោគរាតត្បាតនេះរំឮកយើងថា គ្មាននរណាម្នាក់មានសុវត្ថិភាពទេ ប្រសិនបើមនុ​ ស្ស​គ្រប់រូបគ្មានសុវត្ថិភាព។ សេចក្តីថ្លែងការណ៍បានលើកឡើងជាញឹកញាប់ ដោយអង្គការ WHO, UNICEF, អគ្គលេខាធិការអង្គការសហប្រជាជាតិ និងមនុស្សនានា ព្រមទាំងអង្គការជាច្រើន រាប់មិនអស់ ដូច្នេះការផ្តោតការយកចិត្តទុកដាក់ ត្រូវតែស្ថិតនៅយ៉ាងខ្ជាប់ខ្ជួន លើការដាក់កំហិត និងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។

ប្រសិនបើ បុគ្គលណាម្នាក់នៅប្រទេសកម្ពុជា កំពុងស្វែងរកមូលហេតុ ដើម្បីមានសុទិដ្ឋិនិយម ក្នុងពេលដ៏ខ្មៅងងឹតនេះ មានហេតុផលរឹងមាំ ដើម្បីបញ្ជាក់បាន ប្រសិនបើពួកគេមានទស្សនៈវែងឆ្ងាយ។

ការព្យាករណ៍ទាំងអស់នេះ នឹងកាន់តែច្បាស់នៅឆ្នាំក្រោយ នៅពេលដែលប្រទេសកម្ពុជា​​ កាន់តំណែង ជាប្រធានអាស៊ាន ជាលើកទី៣ ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ក្នុងនាមជាប្រទេសឯករាជ្យ។

សង្ឃឹមថាប្រទេសកម្ពុជា នឹងមានឈ្មោះល្បីល្បាញ ជាងអតីតកាលដ៏ខ្មៅងងឹត និងគួរឱ្យខ្លាច ក្នុងអនាគតដ៏ខ្លី៕ ប្រភព៖propertyarea.asia

Most Popular

To Top