អន្តរជាតិៈ “ទុនបម្រុងអន្តរជាតិ” (Foreign-exchange reserves ឬ Forex reserves)មានសារៈសំខាន់ដូចម្តេចសំរាប់សេដ្ឋកិច្ចរបស់ប្រទេសណាមួយ? តើ់អ្វីជាទុនបំរ៉ុងអន្តរជាតិ វាមានសារៈសំខាន់ដូចម្តេចដើម្បីរក្សាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច?។
ទុនបម្រុងអន្តរជាតិនៃប្រទេសមួយ សំដៅលើទ្រព្យសម្បត្តិ ដែលមានទទួលស្គាល់ជាអន្តរជាតិ ដែលប្រទេសមួយមាន និងត្រូវបានគ្រប់គ្រងដោយអាជ្ញាធររូបិយវត្ថុរបស់ប្រទេសនោះ។ ទុនបម្រុងអន្តរជាតិអាចមានទម្រង់ជាមាស និងរូបិយប័ណ្ណនានាដែលមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ទទួលស្គាល់ជាអន្តរជាតិ ដូចជា ប្រាក់ដុលា្លរអាមេរិក ប្រាក់អឺរ៉ូ ប្រាក់ផោនអង់គ្លេស ប្រាក់យេនរបស់ជប៉ុន និងប្រាក់យ័ន របស់ចិនជាដើម។
តើកត្តាអ្វីដែលនាំឱ្យប្រទេសនីមួយៗ ប្រឹងប្រែងបង្កើនទុនបម្រុងអន្តរជាតិរបស់ខ្លួន? តើទុនបម្រុងអន្តរជាតិមានសារៈសំខាន់បែបណា សម្រាប់ស្ថិរភាពសេដ្ឋកិច្ចរបស់ប្រទេសមួយ?។
ទុនបម្រុងអន្តរជាតិពិតជាមានសារៈសំខាន់ណាស់ សម្រាប់រក្សាស្ថិរភាពសេដ្ឋកិច្ចរបស់ប្រទេសមួយ ព្រោះវាជាទុនបម្រុង ដែលគេទុកសម្រាប់ប្រើប្រាស់ ក្នុងករណីចាំបាច់ដូចជា ការផ្តល់ហិរញ្ញប្បទានដល់ជញ្ជីងទូទាត់ ក្នុងករណីមានតម្រូវការ ការធ្វើអន្តរាគមន៍លើទីផ្សារប្តូរប្រាក់ ដើម្បីគ្រប់គ្រងការប្រែប្រួលនៃអត្រាប្តូរប្រាក់ ហើយចំណុចសំខាន់មួយទៀត គឺដើម្បីរក្សាបាននូវជំនឿទុកចិត្តមកលើរូបិយវត្ថុ និងសេដ្ឋកិច្ចជាតិ។
តើការគ្រប់គ្រងទុនបម្រុងអន្តរជាតិមានការលំបាក ឬបញ្ហាប្រឈមអ្វីខ្លះ?
យោងតាមក្រុមអ្នកជំនាញខាងសេដ្ឋកិច្ចឱ្យដឹងថា ការគ្រប់គ្រងទុនបម្រុងអន្តរជាតិអាចប្រឈមនឹងហានិភ័យជាច្រើន ដូចជា ហានិភ័យទីផ្សារ ហានិភ័យសន្ទនីយភាព ហានិភ័យឥណទាន និងប្រតិបត្តិការជាដើម ហើយដើម្បីធានាបាននូវសុវត្ថិភាព និងប្រសិទ្ធភាព ការវិនិយោគទុនបម្រុងអន្តរជាតិ ត្រូវបានធ្វើឡើងដោយគោរព តាមលំដាប់អាទិភាព៖ ទី១ ការរក្សាដើមទុន ទី២ សន្ទនីយភាព និងទី៣ ចំណូល។
ម្យ៉ាងទៀត ទុនបម្រុងអន្តរជាតិ ត្រូវបានវិនិយោគដោយយកចិត្តទុកដាក់ លើគោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច ដោយមិនត្រូវបានអនុញ្ញាតឱ្យវិនិយោគលើសញ្ញាប័ណ្ណសាជីវកម្មដែលពាក់ព័ន្ធ និងការបំពុលបរិស្ថាន អាវុធជាតិផ្ទុះ និងគ្រឿងស្រវឹងឡើយ ដើម្បីបញ្ចៀសនូវហានិភ័យពាក់ព័ន្ធផ្សេងៗ ដូចជា ហានិភ័យកេរ្តិ៍ឈ្មោះជាដើម។
ប្រទេសណាដែលមានទុនបម្រុងច្រើនជាងគេបំផុតក្នុងពិភពលោក?
យោងតាមរយៈការចុះផ្សាយ កាលពីពេលថ្មីៗនេះលើគេហទំព័រ Property Area Asia ឱ្យដឹងថា មហាយក្សចិន ជាប្រទេសដែលមានទុនបម្រុងអន្តរជាតិ ច្រើនជាងគេបំផុតក្នុងពិភពលោក ជាមួយនឹងទុនបម្រុងអន្តរជាតិ រហូតដល់ទៅជាង៣,២ទ្រីលានដុល្លារអាមេរិក ដែលស្មើនឹង៣៣,១៦%នៃទុនបម្រុងអន្តរជាតិ របស់ពិភពលោកទាំងមូល គឺមិនមែនជាសហរដ្ឋអាមេរិកឡើយ។
ប្រទេសជប៉ុន ជាប់ចំណាត់ថ្នាក់លេខ២ ប្រទេសឥណ្ឌា ជាប់ចំណាត់ថ្នាក់លេខ៣ សហព័ន្ធរុស្ស៊ី ជាប់ចំណាត់ថ្នាក់លេខ៤ និងប្រទេសសិង្ហបុរី ជាប់ចំណាត់ថ្នាក់លេខ៥៕ប្រភព៖http://propertyare